អត្ថបទ

ណេសត្លេ រៀបចំកម្មវិធីលើកកម្ពស់ សុខភាពដល់ប្រជាជនកម្ពុជា ទូទាំងប្រទេសឱ្យមានរបៀបរស់នៅ ប្រកបដោយសុខភាពល្អ

ភ្នំពេញ៖ ជីវិតប្រកបដោយសុភមង្គល និងសុខភាពល្អ ត្រូវចាប់ផ្តើមជាមួយនឹងការបរិភោគ អាហារូបត្ថម្ភត្រឹមត្រូវ និងទម្លាប់នៃការរស់នៅល្អ។ គ្រប់ៗគ្នាជឿថា អាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ប្រៀបដូចជាឱសថដ៏មានប្រសិទ្ធភាពបំផុត ក្នុងការថែរក្សាសុខភាពរបស់មនុស្សយើង ។ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសារសំខាន់នៃការរស់ នៅប្រកបដោយសុខភាពល្អ ក្រុមហ៊ុន ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុត នៅលើពិភពលោកបានរៀបចំកម្មវិធី “ដំណើរទេសចរណ៍ ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ “ដែលនឹងធ្វើដំណើរទៅតាមបណ្តា រាជធានី-ខេត្តចំនួន១៤ រៀងរាល់ថ្ងៃចាប់ពីថ្ងៃទី៤ ខែតុលា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។

កម្មវិធីដំណើរទេសចរណ៍នេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅ ប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឲ្យបានល្អបរិបូរណ៌។

កម្មវិធីដំណើរទេសចរណ៍នេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃ តាមផ្សារនានាជាច្រើននៅទូទាំងប្រទេស ដោយផ្តល់ជូននូវការអប់រំ សុខភាពជាច្រើនរួមមាន៖ ពិនិត្យសន្ទស្សន៍ម៉ាស់រាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹង រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផលនៃ ការធ្វើតេស្តដោយឥតគិតថ្លៃហើយទម្លាប់ នៃការហាត់ប្រាណប្រចាំថ្ងៃក៏នឹង ត្រូវបានណែនាំក្នុងព្រឹត្តិការណ៍នេះផងដែរ ។

ពេញមួយខែតុលា វិច្ឆិកា និងខែធ្នូ ព្រឹត្តិការណ៍នេះនឹងបន្ត ធ្វើដំណើរទៅកាន់បណ្តាខេត្ត-ក្រុងទាំង១៤ រួមមាន៖ ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កំពង់សោម កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ណេសត្លេ សូមអញ្ជើញអ្នកទាំងអស់គ្នា ចូលរួមក្នុងកម្មវិធីនេះឲ្យបានគ្រប់ៗគ្នា កុំបីអាក់ខាននៅតាមទីតាំង ដែលនៅជិតលោកអ្នកបំផុត។

កម្មវិធី ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ ប្រៀបដូចជាកន្លែងមួយដែលគ្រួសារនីមួយៗ អាចចែករំលែកនូវ រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ សម្បូរដោយគុណប្រយោជន៍ចំពោះសុខភាព ដើម្បីទ្រទ្រង់ជីវិតរបស់ពួកគាត់ ដូច្នេះសមាជិកគ្រួសារម្នាក់ៗ អាចរស់នៅប្រកបដោយសុខភាពល្អ តាមរយៈការបរិភោគអាហារដែលមានជីវជាតិ ហើយជាផ្ទះដែលពោរពេញទៅដោយភាពរីករាយ និងសុភមង្គល។

ណេសត្លេ មានបេសកកម្មលើកកម្ពស់គុណភាពជីវិត និងរួមចំណែកធ្វើឲ្យសុខភាពរបស់ប្រជាជនកាន់ តែប្រសើរ។ ដូច្នេះ ណេសត្លេ សង្ឃឹមថា ប្រជាជនកម្ពុជានឹងបានយល់ដឹង កាន់តែច្បាស់នៅពេលសម្រេចចិត្ត ជ្រើសរើសផលិតផលណាមក ទទួលទានជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ បន្ទាប់ពីពួកគាត់បានចូលរួមក្នុង កម្មវិធីដ៏មានសារសំខាន់មួយនេះ ៕

To Top