អត្ថបទ

ក្រុមហ៊ុន​ វិរៈប៊ុនថាំ អេចប្រេស​ ផ្តល់សេវាកម្មថ្មី​ ២បន្ថែមទៀត លើវិស័យដឹកជញ្ជូន ទាំងទទួល និងប្រគល់ ដល់មុខផ្ទះតែម្តង

ភ្នំពេញ៖ ក្រុមហ៊ុន ដឹកជញ្ជូន វីរៈប៊ុនថាំ អេចប្រេស ដែលត្រូវបានគេដឹងថា ជាភ្នាក់ងារដឹកជញ្ជូន ដែលប្រកាន់ភ្ជាប់ជាមួយ ពាក្យស្លាកថា គ្រប់ពេល គ្រប់ទីកន្លែង ពិតជាមានសុវត្ថិភាព និងរហ័សទាន់ចិត្ត បានបន្ថែម សេវាកម្មថ្មី២បន្ថែម របស់ខ្លួន “សេវាកម្មដឹកជញ្ជូនឥវ៉ាន់ បញ្ជើដល់ផ្ទះ (Door To Door Service) និងសេវាកម្មទូទាត់សាច់ប្រាក់ ជំនួសអ្នកលក់ (អ្នកផ្ញើ) Cash On delivery (COD)” លើសេវាកម្មដែលមានស្រាប់ ដើម្បីបង្កលក្ខណៈ កាន់តែងាយស្រួល ដល់អតិថិជន ។

នាពេលថ្មីៗនេះ ក្រុមហ៊ុន  វិរៈប៊ុនថាំ អេចប្រេស  បានដាក់ចេញ នូវសេវាកម្មបន្ថែមថ្មី២ទៀត រួមមាន៖

សេវាកម្មថ្មីទី១ ៖ សេវាកម្មដឹកជញ្ជូនឥវ៉ាន់បញ្ញើ ដល់ផ្ទះ (Door to Door Service) សេវាកម្មនេះ គឺជាការផ្ដល់ជូនសេវាកម្ម ដឹកជញ្ជូនឥវ៉ាន់បញ្ញើ ពីទីតាំងផ្ទាល់របស់អ្នកផ្ញើ ឲ្យដល់ទីតាំងផ្ទាល់ របស់អ្នកទទួល។

ដើម្បីទទួលបាន  សេវាកម្មនេះ អតិថិជនគ្រាន់តែ ធ្វើតាមវិធីខាងក្រោមនេះ

1)  អ្នកផ្ញើ ទាក់ទងបុគ្គលិកក្រុមហ៊ុន អោយមកទទួលយកឥវ៉ាន់ ពីផ្ទះឬទីតាំងរបស់គាត់ ហើយអោយដឹកជញ្ជូន ទៅអោយដល់ផ្ទះ ឬទីតាំងអ្នកទទួល។

2) អ្នក Delivery របស់សាខា ដែលនៅជិតអ្នកផ្ញើ ចុះទៅដល់ផ្ទះ ឬទីតាំងអតិថិជនផ្ទាល់ ដើម្បីបញ្ចូលទិន្នន័យឥវ៉ាន់បញ្ញើ នៅក្នុង ប្រព័ន្ធបច្ចេកវិទ្យាទំនើប បិទបាកូដរួចរាល់ ប្រគល់វិក្ក័យប័ត្រផ្ញើ អោយអ្នកផ្ញើ បន្ទាប់មកធ្វើការទូទាត់ សាច់ប្រាក់ថ្លៃដឹក (ការទូទាត់សាច់អ្នកផ្ញើបង់លុយមុន ក៏បានឬចាំយក ពីអ្នកទទួលក៏បាន អាស្រ័យលើការព្រមព្រៀងគ្នា) ។

3) រៀបចំដាក់ឥវ៉ាន់បញ្ញើ ដឹកទៅដល់ផ្ទះ ឬទីតាំងអ្នកទទួល បន្ទាប់មកអោយអតិថិជន ទទួលយកឥវ៉ាន់ ដោយប្រើ ប្រព័ន្ធបច្ចេកវិទ្យាទំនើបស្កែនទទួល។ 

សេវាកម្មថ្មីទី២៖ សេវាកម្មទូទាត់សាច់ប្រាក់  ជំនួសអ្នកលក់(អ្នកផ្ញើ) Cash On delivery (COD)

សេវាកម្មទូទាត់សាច់ប្រាក់  ជំនួសអ្នកលក់(អ្នកផ្ញើ) COD គឺជាសេវាកម្មដឹកជញ្ជូនទំនិញ បញ្ញើពីទីផ្ទះ ឬទីតាំងអ្នកលក់(អ្នកផ្ញើ) ដើម្បីទៅប្រគល់អោយអ្នកទិញ (អ្នកទទួល) បន្ទាប់មកជួយទូទាត់សាច់ប្រាក់ ថ្លៃទិញឥវ៉ាន់ ពីអ្នកទិញ ដើម្បីយកទៅអោយអ្នកលក់វិញ។ 

សេវាកម្មនេះ នឹងត្រូវអនុវត្តដូចខាងក្រោម៖

1)អ្នកលក់(អ្នកផ្ញើ) ទាក់ទងបុគ្គលិក  ក្រុមហ៊ុនអោយមកទទួលយកឥវ៉ាន់ ពីផ្ទះឬទីតាំងរបស់គាត់ ហើយអោយដឹកជញ្ជូន ទៅអោយដល់ផ្ទះ ឬទីតាំងអ្នកទិញ(អ្នកទទួល) ហើយអោយជួយទូទាត់ សាច់ប្រាក់ជំនួស ។ 

2) អ្នក Delivery របស់សាខា ដែលនៅជិតអ្នកលក់(អ្នកផ្ញើ) ចុះទៅដល់ផ្ទះ ឬទីតាំងអតិថិជនផ្ទាល់ ដើម្បីបញ្ចូលទិន្នន័យឥវ៉ាន់បញ្ញើ នៅក្នុងប្រព័ន្ធដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបបិទបាកូដរួចរាល់ ប្រគល់វិក្ក័យប័ត្រផ្ញើ បន្ទាប់មកធ្វើការទូទាត់ សាច់ប្រាក់ថ្លៃដឹក (ការទូទាត់សាច់អ្នកផ្ញើ បង់លុយមុនក៏បាន ឬចាំយកពីអ្នកទទួលក៏បាន អាស្រ័យលើការ ព្រមព្រៀងគ្នា)។

3) រៀបចំដាក់ឥវ៉ាន់បញ្ញើ ដឹកទៅដល់ផ្ទះ ឬទីតាំងអ្នកទទួល បន្ទាប់មកអោយអតិថិជន ទទួលយកឥវ៉ាន់ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបស្កែនទទួល និងយកប្រាក់ថ្លៃទិញឥវ៉ាន់ ពីអ្នកទិញ។

4) បុគ្គលិកផ្នែក Delivery យកសាច់ប្រាក់ មកប្រគល់អោយមន្រ្តីគណនេយ្យ ដើម្បីអោយធ្វើការទូទាត់ ជាមួយអ្នកលក់ (អ្នកទិញ)។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន  វិរៈប៊ុនថាំ អេចប្រេស  ក៏មានសេវាកម្ម ដែលមានស្រាប់ដូចជា៖ 1)  សេវាកម្មដឹកឥវ៉ាន់បញ្ញើ ទូទាំង ២៥ខេត្តក្រុង រួមទាំងប្រទេសថៃ និងវៀតណាម, 2) សេវាកម្មដឹកអ្នកដំណើរ ទូទាំង២៥ខេត្តក្រុង រួមទាំងប្រទេសថៃ និងវៀតណាម

និងទី 3) សេវាកម្មជួលរថយន្ត៕

បញ្ជាក់៖ការបញ្ចុះតម្លៃត្រឹមតែ3000៛ក្នុងការដឹកជញ្ជូនដល់ផ្ទះក្នុងរាជធានីភ្នំពេញមានរហូតដល់ ថ្ងៃ២០ ខែតុលា ឆ្នាំ២០២០។

To Top