ស្ថានភាពជំនន់ទឹកភ្លៀង

ចែករំលែកក្ដីស្រឡាញ់! មិត្តហ្វូនផ្តល់អំណោយ ៥ពាន់កញ្ចប់ ដល់ពលរដ្ឋរងគ្រោះដោយ ជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន បានចែករំលែកនូវក្ដីស្រឡាញ់ តាមរយៈការផ្ដល់អំណោយសរុបចំនួន ៥.០០០កញ្ចប់ ដែលរួមមានស៊ីមកាតមួយ ដែលមានទឹកប្រាក់ចំនួន ៣០០ដុល្លាររួចជាស្រេច ជូនដល់ប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ ហើយមិត្តហ្វូននៅតែបន្តរៀបចំ សកម្មភាពជំនួយបន្ថែមទៀត នាពេលខាងមុខ។ អំណោយទាំងអស់សរុបជាទឹកប្រាក់ ៥ម៉ឺនដុល្លារអាមេរិក ត្រូវបានរំពឹងថា នឹងជួយចូលរួមចំណែក ជាមួយប្រជាជនរងគ្រោះជិត ៥.០០០គ្រួសារ ដើម្បីជំនះស្ថានការណ៍លំបាកនេះ ។

បើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់តាំងពីជំនន់ទឹកភ្លៀង បានកើតឡើងនៅតាមបណ្តាខេត្តជាច្រើន នៅទូទាំងប្រទេសកម្ពុជា ដោយសារភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុអាប់អួរ អស់រយៈពេលជាច្រើនសប្តាហ៍ ចាប់តាំងពីដើមខែតុលាមក បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនជាង ៤៨០.០០០នាក់ នៅទូទាំងប្រទេស ផ្ទះជិត ១១០.០០០ ខ្នងបានរងការខូចខាត ហើយមនុស្សជាង ៤៦.០០០នាក់ត្រូវបានជម្លៀសចេញទៅទីទួលសុវត្ថិភាព ។

ដោយទទួលស្គាល់ពី ស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនមិត្តហ្វូនបានរួមសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ នៅក្នុងខេត្តចំនួន ១០ ដែលបានរងគ្រោះទឹកជំនន់ខ្លាំងជាងគេ ដើម្បីឧបត្ថម្ភគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

ខេត្តក្រុងដែលទទួលបាន ការផ្តល់ជូនអំណោយពី កម្មវិធីនេះមានដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ក្រុងភ្នំពេញ ខេត្តកណ្តាល ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន និងខេត្តស្ទឹងត្រែង។

ម៉្យាងវិញទៀត ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុ មិនល្អយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិត្តហ្វូន និងក្រុមការងារបច្ចេកទេស របស់ខ្លួនបានជម្នះ និងខិតខំយ៉ាងខ្លាំងក្លា ដោយបានថែទាំបណ្តាញ សេវាដោយមិនមានការរំខានណាមួយ គួរឱ្យកត់សម្គាល់លើសេវាកម្ម របស់មិត្តហ្វូនឡើយ។ បុគ្គលិកបច្ចេកទេស ១០០% ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះ ដោយទឹកជំនន់ដើម្បីធានាបាននូវ គុណភាពសេវាល្អបំផុត នៅទីតាំងទាំងនោះ ។

ជាមួយនឹងទស្សនវិស័យអាជីវកម្មរបស់ខ្លួន “អ្នកយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់” ចាប់តាំងពីបើកដំណើរការ អាជីវកម្មដំបូងរបស់ខ្លួនមក មិត្តហ្វូនបានក្លាយជាប្រតិបត្តិករ ឈានមុខគេក្នុងសកម្មភាពទំនួលខុសត្រូវ សង្គមជាច្រើនដើម្បីកែលំអ និងលើកស្ទួយស្ថានភាពជីវិតរស់នៅ សុខភាព ការអប់រំ របស់ប្រជាជនកម្ពុជាជាអាទិ៍៖ បរិច្ចាគមូលនិធិជំងឺកូវីដ១៩ ភ្ជាប់អ៊ីនធឺណិតទៅសាលារៀនជិត ១៥០០ កន្លែងក្នុងរយៈពេល ៥ឆ្នាំ ឧបត្ថម្ភកម្មវិធី “នេះមិនមែនជាសុបិន” ក្នុងការជួយស្វែងរកសាច់ញាតិ ដែលបាត់បង់ជាង ១០០ គ្រួសារនាសម័យសង្គ្រាម ឧបត្ថម្ភដល់ការវះកាត់ សម្រាប់កុមារក្រីក្រចំនួន ៤៧២នាក់ ផ្តល់អ៊ីនធឺណិតសម្រាប់ បណ្តាញអប់រំស្រាវជ្រាវកម្ពុជា រៀបចំការត្រួតពិនិត្យសុខភាព និងផ្តល់ថ្នាំឥតគិតថ្លៃ រៀបចំកម្មវិធី Munny Care ដើម្បីជួយសំរួលសម្ភារៈ សិក្សាសំរាប់សិស្សក្រីក្រ។ ទឹកប្រាក់សរុបដែលមិត្តហ្វូន បានចូលរួមចំណែកក្នុងការធ្វើសកម្មភាព ទំនួលខុសត្រូវសង្គមបានកើនឡើងដល់ ៨៥លានដុល្លារអាមេរិក។

ស្វែងរកព័ត៌មានថ្មីៗបន្ថែមទៀត ដោយចូលទៅកាន់គេហទំព័រ របស់មិត្តហ្វូន www.metfone.com.kh ឬទំព័រហ្វេសប៊ុកមិត្តហ្វូន www.fb.com/metfone.closer ៕

To Top