ភ្នំពេញ៖ ជំពាក់ចិត្តនឹងប្រាសាទអង្គរ ដ៏ល្បាញល្បីរបស់ព្រះរាជាណាចក្រកម្ពុជា តើមានជម្រើសឯណាល្អទៅជាងខេត្តសៀម ក្នុងឱកាសពិធីបុណ្យទូកអកអំបុក សំពះព្រះខែ នាថ្ងៃទី៣០, ៣១ តុលា និង១ វិច្ឆិកា ២០២០ទៀតនោះ។ នេះជាការលើកឡើងរបស់លោក សយ សុជាតា ភ្ញៀវទេសចរក្នុងស្រុកម្នាក់។
រាល់ពេលឈប់សម្រាក ក្នុងឱកាសបុណ្យជាតិធំៗម្តង លោក សុជាតា រំមែងតែងតែនាំក្រុមគ្រួសារ ទៅលេងខេត្តសៀមរាប ជាពិសេសទេសភាពដ៏ល្អវិចិត្រ នៃប្រាង្គប្រាសាទជាច្រើន នៅក្នុងខេត្តភាគពាយព្យ នៃប្រទេសកម្ពុជាមួយនេះ។
ជាមួយគ្នានេះ ដោយមានបទពិសោធន៍ស្នាក់នៅ ក្នុងសណ្ឋាគារជាច្រើន នាខេត្តសៀមរាប លោក សុកេត្យា មិនស្ទាក់ស្ទើរឡើយ ក្នុងការណែនាំមិត្តភ័ក្រ្ត ព្រមទាំងញាតិមិត្តជិតឆ្ងាយ ឱ្យស្នាក់នៅសណ្ឋាគារ ចំនួន២។ សណ្ឋាគារទាំងនោះ មានឈ្មោះ Model Angkor Resort និង Model Angkor Hotel។ សណ្ឋាគារ មានទីតាំងល្អ មានបុគ្គលិករួសរាយរាក់ទាក់ ប្រកបដោយស្នាមញញឹម និងមានជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងផ្នែក សណ្ឋាគារនិងបដិសណ្ឋារកិច្ច ។
អ្នកស្រី សុខ ជេនី ប្រធានចាត់ការទូទៅ Model Angkor Resort និង Model Angkor Hotel បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើលអម្ពិល ឱ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ថា សណ្ឋាគារទាំងពីរ នឹងផ្តល់តម្លៃពិសេស ជូនសម្រាប់បងប្អូនភ្ញៀវទេសចរក្នុងស្រុក ដែលមកស្នាក់នៅសណ្ឋាគារទាំងពីរ ប្រកបដោយផាសុខភាព ។ អ្នកស្រី សូមណែនាំតម្លៃជូនថា សម្រាប់ការស្នាក់នៅសណ្ឋាគារ Model Angkor Resort គឺតម្លៃ៤៥ដុល្លារ/យប់ (មិនមានអាហារពេលព្រឹក), ៥៥ដុល្លារ/យប់ (មានអាហារពេលព្រឹក) រីឯសណ្ឋាគារ Model Angkor Hotel គឺតម្លៃចាប់ពី៣៥ដុល្លារ/យប់ និង៤៥ដុល្លារ/យប់ សម្រាប់បន្ទប់គ្រួសារ។
សម្រាប់ព័ត៌មានបន្ថែម៖
អត្ថប្រយោជន៍ផ្សេងៗដូចជា៖
• ប្រើប្រាស់ WiFi ដោយឥតគិតថ្លៃ
• មានចំណតរថយន្តយ៉ាងធំទូលាយ
• និងមានអាងហែលទឹក សំរាប់ហែលកំសាន្ត
បន្ទប់មានកំណត់ សម្រាប់តម្លៃនេះ អាចកក់បាន ចាប់ពីថ្ងៃនេះតទៅ រហូតដល់ទី២៩ខែតុលា ឆ្នាំ២០២០។
កក់តាមរយៈ 015 629 555 / 015 631 555
ទីតាំង សូមមើលផែនទីតាម Google Map: https://goo.gl/maps/rVERaJJnbHhZN8a97
ឬគេហទំព័រ https://modelangkorhotel.com