(ទីក្រុងសិនជិន ប្រទេសចិន ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០) ថ្ងៃនេះក្រុមហ៊ុនHuaweiបានប្រកាសអំពីលទ្ធផលអាជីវកម្មរបស់ខ្លួន ក្នុងកំឡុងពេលបីត្រីមាសដំបូងសំរាប់ឆ្នាំ២០២០។ នៅក្នុងកំឡុងពេលនេះ ក្រុមហ៊ុនHuaweiទទួលបានប្រាក់ចំណូលប្រមាណជាង 671.3 ពាន់លានយ័ន (ស្មើនឹង 100,6 ពាន់លានដុល្លារអាមេរិក) ដែលមានអត្រាកើនឡើងប្រមាណ9.9% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ហើយសមាមាត្រប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនក្នុងរយៈពេលនេះគឺមាន 8.0%។ អំឡុងពេលពេញបីត្រីមាសដំបូងនៃឆ្នាំ២០២០ លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនH uawei គឺសម្រេចបានទៅតាមការរំពឹងទុកជាមូលដ្ឋានរបស់ក្រុមហ៊ុន។
នៅពេលដែលពិភពលោកកំពុងតែពុះពារជាមួយ ជំងឺCOVID-19 សង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុនHuaweiទទួលរងសំពាធយ៉ាងខ្លាំង រួមទាំងប្រតិបត្តិការរបស់ខ្លួនជួបប្រទះបញ្ហាប្រឈមដ៏ស្វិតស្វាញជាច្រើន។ ក៏ប៉ុន្តែក្រុមហ៊ុន នៅតែបន្តធ្វើការអោយអស់ពីលទ្ធភាពដើម្បីស្វែងរកដំណោះស្រាយនានា ដើម្បីពុះពារ និង ដើរឆ្ពោះទៅមុខទៀតជានិច្ច ហើយថែមទាំងអាចបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ទៅកាន់ អតិថិជន និង អ្នកផ្គត់ផ្គង់ផងទៀតផង។
នៅពេលមុខទៀត ក្រុមហ៊ុនHuaweiបង្កើនអានុភាព នៃកំលាំងរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាICTដូចជា: បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI), ប្រព័ន្ធផ្ទុកទិន្នន័យ(Cloud), ប្រព័ន្ធ5G, និង ប្រព័ន្ធកុំព្យូទ័រ(Computing) ដើម្បីផ្តល់ជាដំណោះស្រាយដែលពឹងផ្អែកលើស្ថានភាពជាក់លាក់ ក្នុងការអភិវឌ្ឍន៍កម្មវិធីឧស្សាហកម្ម និង បង្ហាញ ពីគុណប្រយោជន៍នៃបណ្តាញ5Gរួមជាមួយនឹងដៃគូនានា។ គោលដៅដែលក្រុមហ៊ុនបាន កំណត់រួចមកហើយថា នឹងជួយដល់សហគ្រាសដើម្បីអោយអាជីវកម្មរបស់ពួកគេរីកលូតលាស់ និងជួយដល់រដ្ឋាភិបាលក្នុងការបង្កើនសន្ទុះឧស្សាហកម្មក្នុងស្រុក ហើយផ្តល់ប្រយោជន៍ដល់រដ្ឋាភិបាល និងកែលំអរអភិបាលកិច្ចទាំងមូលផងដែរ។
បច្ចេកវិទ្យាICTបានក្លាយជាមូលដ្ឋានគ្រិះនៃសង្គមទំនើប និងជាអ្នកនាំផ្លូវយ៉ាងសំខាន់នៅពីក្រោយ នៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និង បរិស្ថានប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនHuaweiជឿជាក់ថាការអភិវឌ្ឍន៍ដែលមានសន្ទុះខ្លាំងនិងមានភាពមាំមួន នៅក្នុងវិស័យឧស្សាហកម្មICTនេះ នឹងត្រូវពឹងផ្អែកទៅលើការសហការដោយចំហ និងការជឿទុកចិត្តគ្នាទៅវិញទៅមកនៅទូទាំងឧស្សាហកម្មជាសកល។ ក្នុងអត្ថន័យនេះហើយ ក្រុមហ៊ុននឹងបន្តធ្វើការអោយកាន់តែជិតស្និតជាមួយនិងដៃគូសហការសកលរបស់ខ្លួន និង ប្រើប្រាស់បច្ចេកវិទ្យាICTដ៏មានភាពច្នៃប្រឌិតរបស់ខ្លួនដើម្បីបង្កើតជាគុណតម្លៃវិសេសជាងមុនទៅទៀតដល់អតិថិជន ហើយបើទោះបីជាក្រុមហ៊ុនកំពុងតែប្រឈមមុខនឹងស្ថានភាពស្មុគស្មាញក្នុងពេលបច្ចុប្បន្នក៏ដោយ។ ក្រុមហ៊ុននឹងនៅតែបន្តចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺរាតត្បាតCovid-19, ការលូតលាស់នៃសេដ្ឋកិច្ច និង ការវិវឌ្ឍន៍នៃសង្គម៕
ការបញ្ជាក់: ទិន្នន័យហិរញ្ញវត្ថុដែលបានបង្ហាញនេះ គឺជាតួលេខប្រមួលផ្តុំដែលមិនទាន់បានធ្វើសវនកម្មអនុលោមទៅតាមបទដ្ឋានរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៅឡើយទេ។ អត្រាប្តូរប្រាក់នៅចុងខែកញ្ញា ឆ្នាំ២០២០៖ US$1 = CNY6.8101 (ប្រភព៖ទីភ្នាក់ងារក្រៅ)