អត្ថបទ

បង្វិលឈ្នះៗ ចាយលុយតាម WingPay នៅសផ្សារ Aeon

" "

ដើម្បីអបអរពិធីបុណ្យអុំទូក​ អកអំបុក​ សំពះព្រះខែ នាពេលខាងមុខនេះ វីងនឹងផ្តល់រង្វាន់ ទូរស័ព្ទ 11 Pro Max ១រង្វាន់ ទឹកប្រាក់១០០$ ចំនួន១០រង្វាន់ ២០$ ចំនួន៥០រង្វាន់ ១០$ ចំនួន១០០រង្វាន់ នាឡិការរាប់រយរង្វាន់ និងរង្វាន់ជាច្រើនផ្សេងទៀត ដល់អតិថិជន។

ដើម្បីក្លាយជាម្ចាស់រង្វាន់ទាំងនេះ អតិថិជនគ្រាន់តែ ទូទាត់ថ្លៃទំនិញ តាមរយៈស្កេន QR code ក្នុងកម្មវិធី Wing Money App ចាប់ពី១០ដុល្លារឡើងទៅ ជាមួយហាងដៃគូហការវីង នៅផ្សារទំនើបអ៊ីអនទី១ និង ផ្សារទំនើបអ៊ីអនទី២ នោះលោកអ្នកនឹងមានឱកាស បង្វិលកងសំណាង ដើម្បីទទួលបានរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់។

" "

ក្រោយស្កេន QR code ក្នុងកម្មវិធី Wing Money Appរួច សូមលោកអ្នកយកវិកយបត្រ មកបង្ហាញជូនក្រុមការងាររបស់វីង ដើម្បីមទទួលសិទ្ធិ បង្វិលកងសំណាង យករង្វាន់ប្រចាំថ្ងៃពីវីង ។ ក្រោយពីបញ្ចប់ប្រម៉ូសិននេះ វីង នឹងធ្វើការចាប់ឆ្នោត តាមរយៈប្រព័ន្ធកុំព្យូទ័រ ដើម្បីជ្រើសរើសអ្នកមានសំណាង ឈ្នះទូរស័ព្ទ 11 Pro Max ១រង្វាន់ ទឹកប្រាក់១០០$ ចំនួន១០រង្វាន់ និងនាឡិការដៃ Mi band ចំនួន២០រង្វាន់។

" "

ឈ្មោះអ្នកឈ្នះរង្វាន់ធំ នឹងត្រូវប្រកាស តាមរយៈទំព័រFacebookផ្លូវការរបស់ធនាគារឯកទេសវីង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រម៉ូសិននេះ នឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។
កុំភ្លេចណា ទូទាត់ចំណាយតាម Wing Money App ជាមួយហាងដៃគូសហការវីង នៅផ្សារទំនើបអ៊ីអន ទាំងពីរសាខាដើម្បីបង្វិលកងសំណាងយករង្វាន់៕

To Top