អត្ថបទ

ប្រាកដជាឆ្ងាញ់ខ្លាំងហើយ! Mikasa Fusion & Lounge រៀបចំឈុតម្ហូបជប៉ុនពិសេស ៣ប្រភេទ ទទួលភ្ញៀវ ក្នុងកម្មវិធី Halloween ខាងមុខនេះ នៅមណ្ឌលផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល

ភ្នំពេញ៖ អាហារដ្ឋានទំនើបម្ហូបជប៉ុន Mikasa Fusion and Lounge បានប្រកាសនូវឈុតម្ហូប ៣ប្រភេទ ដែលចុងភៅបានសម្រាំងចេញ យ៉ាងប្រណិតទាំងរសជាតិ និងការតុបតែង ដើម្បីផ្តល់ជូនអតិថិជន ដែលអញ្ជើញមកចូលរួមកម្មវិធី Mikasa Halloween ចាប់ពីថ្ងៃទី 30-31 និង 01 ខែតុលា ឆ្នាំ 2020 ម៉ោង 5ល្ងាចតទៅ នៅជាន់ទី 1 ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ស្ថិតនៅលើមហាវិថីនរោត្តម។

លោក រិទ្ធ ដែលតំណាងអោយភោជនីយដ្ឋាន Mikasa Fusion and Lounge បានអោយដឹងថា ម្ហូបទាំង ៣ឈុតនោះ ត្រូវកំណត់ជាលំដាប់កញ្ចប់ Silver តម្លៃ 200USD ហើយ កញ្ចប់ Gold តម្លៃ 400USD និងកញ្ចប់ Diamond មានតម្លៃ800USD តែប៉ុណ្ណោះក្នុង១ឈុត ដោយឡែកក្រៅពីម្ហូបពិសេសទាំង 3 ឈុតខាងលើនេះ Mikasa ក៏មានម្ហូបអាហារប្រចាំហាង សម្រាប់ភ្ញៀវដូចសព្វដងផងដែរ។

លោកបន្តទៀតថា ដើម្បីអោយកម្មវិធីលោកខាងលិចមួយនេះ កាន់តែសប្បាយរីករាយបន្ថែម យើងក៏បានអញ្ជើញក្រុមសិល្បះករ និង DJ ល្បីៗចូលរួមផ្តល់នូវការប្រគុំតន្ត្រី ជាមួយនឹងបទភ្លេងល្បីៗ កំដរបរិយាកាសដ៏ព្រឺព្រួច ជាមួយការតុបតែងបែប Halloween ទាំង ៣រាត្រីផងដែរ។

បញ្ជាក់ផងដែរថា សំបុត្រចូលរួមកម្មវិធីនេះមានតម្លៃត្រឹម 10 ដុល្លារ តែប៉ុណ្ណោះ ហើយសំបុត្រនេះ លោក លោកស្រីអាចទទួលបាន មកវិញនូវម្ហូបប្រចាំហាង 1 ឈុត និង ភេស្ជះ ឬស្រាបៀរ មួយកែវ ដែលមានតម្លៃជិត 20 ដុល្លារ ដោយឥតគិតថ្លៃ ៕

To Top