អត្ថបទ

អគ្គស្នងការដ្ឋាន នគរបាលជាតិ ជូនលិខិត ថ្លែងអំណរគុណ អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ ជាជំនួយដល់ ជនរងគ្រោះដោយ ជំនន់ទឹកភ្លៀង

ឆ្លៀតក្នុងឱកាស ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានជួយឧបត្ថម្ភថវិកា ចំនួន៥៨.០០០ដុល្លារអាមេរិក (ហាសិបប្រាំបីពាន់សម្រាប់ទិញអង្ករ ចំនួន១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធ ចំនួន .០០០ កេស ជូនដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីជួយជនរងគ្រោះ ដែលកំពុងជួបប្រទះ នូវបាតុភូតធម្មជាតិ គ្រោះទឹកជំនន់។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាន នគរបាលជាតិ បានចុះហត្ថលេខា លើលិខិតថ្លែងអំណរគុណ ដោយផ្ទាល់ជូន អ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកឧកញ៉ា ចេន ហ្ស៊ី៕

To Top