អត្ថបទ

ក្រុមហ៊ុន Eaton ជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric ជាតំណាងចែកចាយ ផលិតផល នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Eaton ដែលជាក្រុមហ៊ុន លំដាប់ពិភពលោក​ ផ្នែកគ្រប់គ្រង ថាមពលអគិ្គសនី បានជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric (OSS) ជាភ្នាក់ងារចែកចាយស្របច្បាប់ សម្រាប់ម៉ាកយីហ៉ោ Moeller របស់ ក្រុមហ៊ុន Eaton នៅកម្ពុជា។

ភាពជាដៃគូនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី០២ ហើយនឹងផ្ដល់សិទ្ធិ សម្រាប់ការចែកចាយ ផលិតផលអគ្គិសនីប្រភេទ ត្រង់ស្យុងកម្រិតទាប (Low Voltage) ពីម៉ាកយីហ៉ោ Moeller របស់ក្រុមហ៊ុន Eaton រួមមាន ឌីសង់ទ័រ ប្រភេទ MCB និង ឌីសង់ទ័រទប់ភ្លើង ((SPD) ដែលជាឧបករណ៍សំខាន់ៗ របស់ហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រងថាមពលអគ្គិសនី នៅតាមបណ្ដាអាគារនីមួយៗ។

លោក Gary Ang, នាយកគ្រប់គ្រង ប្រចាំតំបន់ឥណ្ឌូចិន របស់ក្រុមហ៊ុន Eaton មានប្រសាសន៍ថា៖ «ជាមួយនឹងការអភិវឌ្ឍ យ៉ាងលឿនរហ័ស របស់ប្រទេសកម្ពុជា និងកំណើននៃការប្រើប្រាស់ ថាមពលអគ្គិសនី ប្រសិទ្ធភាព និងទំនុកចិត្ត ក្នុងការគ្រប់គ្រង ថាមពលអគ្គិសនីនៅ កម្ពុជានឹងក្លាយជាកត្តាសំខាន់ ដើម្បីធានាឲ្យបានកំណើន ប្រកបដោយចីរភាព។ ដំណើរនៃការអភិវឌ្ឍ ហេដ្ឋារចនាសម្ពន្ធ័ ថាមពលអគ្គិសនី របស់កម្ពុជា គឺទើបតែចាប់ផ្តើម ហើយយើងរីករាយ ដែលបានចាប់ផ្ដើមភាព ជាដៃគូនេះជាមួយ ក្រុមហ៊ុន One Stop Solution Electric (OSS) ដើម្បីផ្ដល់សេវាជំនាញ និងដំណោះស្រាយរបស់យើង កាន់តែទូលំទូលាយ សម្រាប់អាជីវកម្ម នៅទូទាំងប្រទេស។»

លោក Tan Kim San នាយកគ្រប់គ្រង ក្រុមហ៊ុន One Stop Solution Electric (OSS) មានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយ ក្រុមហ៊ុន Eaton នឹងអនុញ្ញាតឱ្យយើង ផ្ដើមកិច្ចសហប្រតិបតិ្តការ កាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុន និងអាចណែនាំ ផលប័ត្រផលិតផល ប្រកបដោយភាពច្នៃប្រឌិត និងសំបូរបែប របស់ពួកគេ មកដល់ប្រទេសកម្ពុជា តាមរយៈបណ្តាញ ក្រុមការងារក្នុងស្រុករបស់យើង ដែលរឹងមាំស្រាប់។ ដោយ ប្រទេសកម្ពុជា កំពុងផ្ដោតចក្ខុវិស័យ ក្នុងការស្ដារសេដ្ឋកិច្ច ឲ្យងើបឡើងវិញ នៅប៉ុន្មានខែខាងមុខនេះ ដូច្នេះ យើងនឹងបាន ត្រៀមលក្ខណៈរួចរាល់ ដើម្បីជួយគាំទ្រ ដល់ការងើបឡើងវិញ នៃវិស័យសំណង់ និងការលក់រាយ” ។

ការបោះជំហាន របស់ក្រុមហ៊ុន Eaton មកកាន់ទីផ្សារកម្ពុជា នាពេលនេះ បញ្ជាក់ឲ្យឃើញ ពីការប្តេជ្ញារបស់ខ្លួន ក្នុងការគាំទ្រដល់ការវិវឌ្ឍន៍ ផ្នែកឌីជីថល និងការផ្ដល់ដំណោះស្រាយ គ្រប់គ្រងថាមពលអគ្គិសនី ប្រកបដោយនិរន្តរភាព ឲ្យកាន់តែទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា។

ភាគច្រើននៃ ផលិតផលប្រភេទ តង់ស្យុងកម្រិតទាប (Low Voltage) ដែលស្ថិតក្រោមម៉ាកយីហោ Moeller របស់ក្រុមហ៊ុន Eaton ទាំងអស់នេះ ត្រូវបានប្រើប្រាស់ជាទូរទៅ ក្នុងវិស័យសំណង់អគារ លំនៅដ្ឋាន អគារពាណិជ្ជកម្ម និងអគារជាផ្សារលក់រាយ ដែលមានកម្ពស់ពីទាបទៅ មធ្យម ដែលសុទ្ធសឹង ជាវិស័យដែលមាន ការរីកចម្រើនលឿនបំផុត នៅក្នុងវិស័យសំណង់នៅកម្ពុជា។

សេចក្ដីប្រកាសអំពីភាព ជាដៃគូរបស់ ក្រុមហ៊ុន Eaton ជាមួយ ក្រុមហ៊ុន One Stop Solution Electric (OSS) នៅកម្ពុជា គឺជាភាពជាដៃគូថ្មី ជាងគេបំផុត របស់ក្រុមហ៊ុន Eaton ដែលកំពុងពង្រីកបណ្ដាញដៃគូ នៅក្នុងតំបន់ ដែលភាពជាដៃគូ ទាំងអស់នេះ អនុញ្ញាត ឱ្យក្រុមហ៊ុន Eaton អាចទ្រទ្រង់ ដល់តម្រូវការគ្រប់គ្រង និងការចែកចាយ ថាមពលអគ្គិសនី ដែលកំពុងកើនឡើង នៅក្នុងវិស័យនានា។

ជាមួយនឹងបទពិសោធន៍ជាង ១០០ ឆ្នាំ ក្នុងនាមជាក្រុមហ៊ុន ពហុជាតិ លំដាប់ពិភពលោក និងមានវត្តមាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាំងពីទសវត្សឆ្នាំ ១៩៧០ មកម្លេះ ក្រុមហ៊ុន Eaton មានកិត្តិនាមល្បីល្បាញ ក្នុងនាមជា ក្រុមហ៊ុនឈានមុខគេ ក្នុងដំណោះស្រាយ គ្រប់គ្រងថាមពលអក្គិសនី៕

To Top