អត្ថបទ

អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នឹងអាចទទួលបាន សេវាធានារ៉ាប់រងអាយុជីវិត ដោយឥតគិតថ្លៃពី AIA

ភ្នំពេញ៖ អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet នៅពេលនេះនឹងអាចទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃដោយគ្រាន់តែប្រើប្រាស់កម្មវិធី (app) របស់ទ្រូម៉ាន់នីតែប៉ុណ្ណោះ។

ទ្រូម៉ាន់នីបានសហការជាមួយនឹងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដើម្បីផ្សព្វផ្សាយផលិតផលធានារ៉ាប់រងអាយុជីវិត តាមរយៈកម្មវិធី TrueMoney Wallet។

ចាប់ពីថ្ងៃនេះទៅ អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet អាចផ្ដល់ព័ត៌មានទំនាក់ទំនងដល់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា តាមរយៈកម្មវិធី TrueMoney Mobile ដើម្បីស្វែងយល់បន្ថែមអំពីសេវាធានារ៉ាប់ រងអាយុជីវិត។ អតិថិជនដែលជាវបណ្ណសន្យារ៉ាប់រងចំនួនថ្មីមួយ មាននឹងទទួលបានបណ្ណសន្យារ៉ាប់រង ដោយឥតគិតថ្លៃរហូតដល់ទៅ ៣ ដែលមានទឹកប្រាក់ធានារ៉ាប់រងសរុបរហូតដល់ទៅ ៣ ពាន់ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយបណ្ណសន្យារ៉ាប់រង សម្រាប់ផ្តល់ជូនសមាជិកគ្រួសារ ឬមនុស្សជាទីស្រលាញ់របស់ខ្លួន។

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រក្រុមហ៊ុនទ្រូម៉ាន់នីកម្ពុជា មានប្រសាសន៍ថា៖ “នេះជាសេវាបន្ថែមលើតម្លៃមួយទៀត ដែលយើងផ្ដល់ជូនតាមរយៈការប្រើប្រាស់កម្មវិធី TrueMoney Wallet។ ក្រុមហ៊ុនទ្រូម៉ាន់នីតែងតែព្យាយាមបង្កើតផលិតផល និងការសហការថ្មីៗ ដើម្បី ជាប្រយោជន៍សម្រាប់អតិថិជនរបស់យើង”។

ការផ្ដល់ជូននូវសេវាធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា នេះនឹងមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ។

ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ១ ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕

To Top