អត្ថបទ

រថយន្ត Ford Territory បានមកដល់ទីផ្សារ ប្រទេសកម្ពុជាហើយ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានធ្វើការនាំចូលនូវរថយន្ត SUV ប្រភេទថ្មីមួយទៀតនោះគឺ រថយន្ត Ford Territory 2021 ដែលរថយន្តនេះទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីបណ្តាប្រទេស ជាច្រើន ក្នុងតំបន់អាស៊ី។

រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើង នៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានទទួល ការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗរហូតដល់ទៅជាង 2 ឆ្នាំឯណោះទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់ រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។

រថយន្ត Ford Territory 2021 នេះត្រូវបានបំពាក់ មកជាមួយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបចុងក្រោយ បង្អស់ដែលមានដូចជា៖
•ម៉ាស៊ីន Ecoboost 1.5L ជំនាន់ថ្មី ទំហំស៊ីឡាំង 4 ប្រភេទសំាង ដែលអាចផលិតនូវកម្លាំងសេះបានរហូតដល់ទៅ 143PS និងកម្លាំងរមួលបានដល់ទៅ 225 N.M
•ប្រអប់លេខ 8វគ្គអូតូជំនាន់ថ្មី ដែលអាចប្រើប្រាស់ បានទាំងលេខអូតូ និងលេខដៃ (Continuously Variable Transmission with Sport Mode)

•កុងទ័រឌីជីថល 10 អ៊ីង ដែលអាចប្តូររូបរាងបាន 3 ជម្រើស (10-Inch Fully Digital Display with 3 Selectable Themes)

•អេក្រង់ផ្នែកកណ្តាល Touch Screen 10 អ៊ីងសម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (10” Touch Screen)
•កាមេរ៉ាសុវត្ថិភាព360 ដឺក្រេអាចមើលបានជុំវិញរថយន្ត (High Definition 360 Degree Camera)

•សេនស័រជំនួយចូលចតមុខ ក្រោយចំនួន 12គ្រាប់ (12 Sensors)
•អាចធ្វើការភ្ជាប់ផ្ទាល់ជាមួយ Apple CarPlay, Android Auto និង Google Map
•ពោងសុវត្ថិភាពចំនួន 06 (6 Air Bags)
•បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Smart Key)
•ប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging)

•ចង្កៀងមុខ ក្រោយជាប្រភេទLED (LED Headlamps)
•ចង្កៀងមុខបិទ/បើកដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារប្រព័ន្ធភ្លើងសុវត្ថិភាព (Auto On/Off Headlamps with Follow Me Home Feature)
•ដំបូលកញ្ចក់ធំអាចបិទ/បើកបាន(Panoramic Moonroof)

•Speaker ចំនួន 8 (8 Speakers)
•ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)

•ប្រព័ន្ធកំណត់ល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយឈប់ និងទៅមុខដោយស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go)

•ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)

•ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិដែលអាចចូលចតបែបអក្សរP និងបែបអក្សរT (Enhanced Active Park Assist)
•ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងសងខាងរថយន្ត (Blind Spot Information System)

•ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិលនិង បញ្ជៀសការក្រឡាប់ (Electronic Stability Control)
•ប្រព័ន្ធទប់រថយន្តកុំអោយរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
•ប្រព័ន្ធវាស់សម្ពាធកង់ (Tire Pressure Monitoring System)
•ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិក (Electronic Parking Brake System)
•ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ (Automatic Temperature Control)

កាន់តែពិសេសលោកអ្នកអាចទិញនូវរថយន្ត Ford Territory 2021 ជាមួយនឹងតម្លៃពិសេសត្រឹមតែ $49,900 តែប៉ុណ្ណោះ ហើយការផ្តល់ជូនពិសេសនេះមានសុពលភាពមុនថ្ងៃសម្ពោធជាផ្លូវការនៃរថយន្តនេះតែប៉ុណ្ណោះ ដូច្នេះសូមលោកអ្នកប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូនមានកំណត់។ រថយន្ត Ford Territory 2021 ត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖
•អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង 023 214 214
•អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង 023 890 880
•អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង 078 990 800 | 087 990 800
•អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង 063 766 661។

To Top