អត្ថបទ

ក្រុម BTS បំបែកឯកតកម្មថ្មី ជាមួយនឹង​យុទ្ធនាការលើ Tik Tok #ជីវិតត្រូវបន្ត ដំណើរទៅមុខទៀត (#LifeGoesOn) ដែលមានអ្នកទស្សនា ៩៣០លានដង ត្រឹមរយៈពេល ​​១៥ថ្ងៃ

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០៖ TikTok ដែលជាកម្មវិធីវីដេអូ លើទូរស័ព្ទឈានមុខគេ បានប្រកាសនៅថ្ងៃនេះ ពីភាពជោគជ័យថ្មីរបស់ខ្លួន ក្រោយពីបទចម្រៀង «#LifeGoesOn » ឬ«ជីវិតត្រូវតែបន្តដំណើរ ទៅមុខទៀត» របស់ក្រុមBTS បានជាប់លើតារាងកំពូល ទាំង១០០ ជាមួយនឹងចំនួនទស្សនាជាង ៩៣០លានដង ក្នុងរយៈពេលត្រឹមតែ១៥ថ្ងៃ។

យុទ្ធនាការជីវិត ត្រូវតែបន្តដំណើរទៅមុខទៀត គឺជាយុទ្ធនាការមួយ ដែលមានគោលបំណងឲ្យអ្នកចូលរួម នៅជុំវិញពិភពលោកធ្វើការចែករំលែក និងបង្ហាញពី «#LifeGoesOn» ឬ«ជីវិតត្រូវតែបន្តដំណើរទៅមុខទៀត» ទៅតាមភាពច្នៃប្រឌិត និងជីវិតពិតរបស់ពួកគេរៀងៗខ្លួន។ យុទ្ធនាការនេះ ត្រូវបានប្រារព្ធធ្វើចាប់ពីថ្ងៃទី១២ ខែវិច្ឆិកាដល់ថ្ងៃទី០៥ ខែធ្នូ និង ទទួលបានការចូលរួម យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានវីដេអូចូលរួម ប្រមាណ៤៦៣ ២៧៦ ក្នុងរយៈពេលត្រឹមតែ ១៥ថ្ងៃប៉ុណ្ណោះ។

ក្រុមចម្រៀងBTS ក៏បានចូលរួមក្នុងយុទ្ធនាការនោះ ជាមួយនឹងអ្នកគាំទ្រ របស់ពួកគេដែរ តាមរយៈការបង្ហោះវីដេអូជីវិត ត្រូវតែបន្តដំណើរទៅមុខទៀត ពីសមាជិកក្រុមម្នាក់ៗ៖ ជីនមើលសៀវភៅរូប RMនិងVធ្វើស្លឹកឈើ ជីមីនលំអដបថ្ម j-hopeថតរូបថត និងជុនគុគហាត់សរសេរអក្សរផ្ចង់។ ដើម្បីជាការឆ្លើយតប ក្រុមអ្នកគាំទ្រARMY បានបង្ហោះវីដេអូរបស់ពួកគេ រាំហើយច្រៀងតាម បទចម្រៀងថ្មីដែលទើបនឹងចេញ ក៏ដូចជាបង្ហាញពីការងារប្រចាំថ្ងៃ របស់គេជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

បទចម្រៀងជីវិត ត្រូវបន្តដំណើរទៅមុខទៀត (របស់ក្រុមARMY) នឹងត្រូវបានបង្ហោះលើគណនីផ្លូវការTik Tok របស់ក្រុមBTS ក៏ដូចជាបណ្តាញសង្គមផ្សេងៗទៀត នៅថ្ងៃទី៣០ ខែធ្នូ ដែលនឹងរួមបញ្ចូល នូវវីដេអូអ្នកចូលរួម ក្នុងយុទ្ធនាការ#LifeGoesOnផងដែរ។

សម្រាប់ព័ត៌មានលំអិត អំពីយុទ្ធនាការ សូមចូលទៅកាន់ #LifeGoesOn Challenge Event Page

To Top