អត្ថបទ

មកដឹងពីមូលហេតុ ដែលយុវវជនខ្មែរ ទ្រី ច័ន្ទរាជ្យ អាចដឹងច្បាស់ពីថ្ងៃ ខែ និងឆ្នាំក្នុងប្រតិទិន

មហាជនជាច្រើន​ ប្រហែលជាបានស្គាល់​រួចមកហើយ ពីយុវវជនខ្មែរមួយរូប ​គឺប្អូនប្រុស​ទ្រី​ច័ន្ទរាជ្យ​ដែលប្អូន ទើបតែបាន​សាងភាពភ្ញាក់ផ្អើលខ្លាំង ​ដល់គណៈកម្មការ​និងទស្សនិកជន ក្នុងកម្មវិធី​ តូច ​ខ្លឹម ​ខ្លាំង ​របស់ភីអិនអិន ​ដោយបង្ហាញ​សមត្ថភាពពិសេសរបស់ខ្លួន ​គឺការដឹងច្បាស់អំពី ​ថ្ងៃ​ខែ​និងឆ្នាំក្នុងប្រតិទិន​តាំងពីឆ្នាំទីមួយ ​នៃអតីតកាល​ រហូតដល់រាប់លានឆ្នាំ​​ នៃអនាគត។ 

សមត្ថភាពពិសេសរបស ច័ន្ទរាជ្យ បានធ្វើអោយគ្រប់គ្នា ចង់ដឹងថា តើហេតុអ្វីទើបប្អូនអាចចងចាំ និងឆ្លើយត្រូវឥតចន្លោះរាល់ថ្ងៃ ខែនិង ឆ្នាំដែលគណៈកម្មការ បានសួរទៅកាន់ប្អូន។ 

ដើម្បីអោយអស់ចម្ងល់ ស្ថានីយទូរទស្សន៍ភីអិនអិន ក៏បានអញ្ជើញប្អូនប្រុស មកសម្ភាសន៍ម្តងទៀត ក្នុងកម្មវិធី ជីវិតកម្សាន្ត។

បើតាមការរៀបរាប់អោយដឹង របស់ប្អូនប្រុស ក្នុងកិច្ចសម្ភាសន៍ពិសេស ក្នុងកម្មវិធីខាងលើ ហេតុផលដែលធ្វើអោយ ប្អូនអាចដឹង ពីថ្ងៃខែ និងឆ្នាំបានយ៉ាងច្បាស់ បែបនេះ ដោយសារតែ ប្អូនមានក្បួន ដែលបង្កើតឡើង ដោយខ្លួនឯងផ្ទាល់។

ច័ន្ទរាជ្យ បញ្ជាក់ថា ថ្ងៃដំបូងដែលប្អូនប្រុស អាចរកក្បួននេះឃើញ គឺនៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២០ ពោលគឺត្រឹមតែជាង បីខែមុនប៉ុណ្ណោះ។ 

ដោយឡែកបើក្រឡេក មកកាន់បំណងប្រាថ្នា របស់ប្អូនទៅថ្ងៃអនាគត គឺប្អូនចង់រៀនផ្នែក ស្ថាបត្យកម្ម ដោយសារតែជំនាញមួយនេះ មានការទាក់ទងជាមួយមុខវិជ្ជា គណិតវិទ្យា បូករួមទាំងការ ស្រឡាញ់ចូលចិត្ត ហើយប្អូនជឿជាក់ថា ប្អូនអាចមានសមត្ថភាព ចាប់យកមុខវិជ្ជាមួយនេះ បានយ៉ាងល្អ។ 

កុំភ្លេចរង់ចាំទស្សនា កិច្ចសម្ភាសន៍ពិសេសនេះ ក្នុងកម្មវិធី ជីវិតនិងកម្សាន្ត ចាក់ផ្សាយនៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៥:៤០នាទីល្ងាច និងកម្មវិធី សិល្បៈកម្សាន្ត ចាក់ផ្សាយនៅថ្ងៃសៅរ៍ទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១១:០០ព្រឹកតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕

To Top