អត្ថបទ

ពលរដ្ឋគំរូរបស់កម្ពុជា នឹងឈ្នះពានរង្វាន់​ ជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ

ភ្នំពេញ, ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០៖ យុទ្ធនាការស្វែងរក ​ពលរដ្ឋគំរូ របស់កម្ពុជា កំពុងធ្វើឡើង ហើយអ្នកដែល នឹងត្រូវបានជ្រើសតាំង នឹងឈ្នះរង្វាន់ធំ ដែលមានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។ ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរក​ពលរដ្ឋកម្ពុជា ដែលបានធ្វើសកម្មភាពល្អៗ ក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន ។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata។

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» មានគោលបំណងលើកស្ទួយ សាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជា ទាំងអស់នៅទូទាំងប្រទេស។ យុទ្ធនាការនេះក៏មានវីដេអូ ដ៏គួរឲ្យរំជួលចិត្តមួយ ក៏នឹងមានបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើង យ៉ាងពិសេស ដោយមានការចូលរួម របស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវ សង្គមផ្សេងៗទៀត និងយុទ្ធនាការពលរដ្ឋគំរូ ដែលផ្តោតលើការស្វែងរក ប្រជាពលរដ្ឋកម្ពុជា ដែលមានទឹកចិត្តល្អប្រពៃ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ខណៈពេលដែលប្រទេសកម្ពុជា កំពុងប្រឈមនឹង​បញ្ហាជាច្រើន យើងពីក្រុមហ៊ុន Smart ចង់រំឭកប្រជាជនកម្ពុជាថា ការរួបរួមគ្នា និងសាមគ្គីភាព គឺជាគន្លឹះនៃការយកឈ្នះ ឧបសគ្គនៅថ្ងៃនេះ។ ដើម្បីលើកទឹកចិត្តឱ្យមាន ការរួបរួមគ្នានិងសាមគ្គីភាពនេះ យើងបានបង្កើត ពានរង្វាន់ពលរដ្ឋគំរូ Smart ដើម្បីស្វែងរកពលរដ្ឋ គំរូរបស់កម្ពុជា»។

ក្រុមហ៊ុន Smart Axiata សូមអំពាវនាវ ឱ្យប្រជាពលរដ្ឋចូលរួមជ្រើសតាំង អ្នកដែលបានធ្វើអំពើល្អៗ ជាច្រើនសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ ព្រមទាំងសម្រាប់ ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត។

លោក Thomas បានថ្លែងទៀតថា៖ «នៅក្រុមហ៊ុន Smart Axiata យើងតែងតែមានការភ្ញាក់ផ្អើល ចំពោះទឹកចិត្តសប្បុរស និងអំពើល្អ​របស់ប្រជាពលរដ្ឋកម្ពុជា។ ហេតុដូចនេះហើយ បានជាយើងចង់បង្ហាញ និងលើកកម្ពស់ អ្នកទាំងអស់នេះ ដើម្បីជួយឱ្យយើងទាំងអស់គ្នា ជម្នះបាននូវបញ្ហាប្រឈម ដែលយើងអាចជួបប្រទះរួមគ្នា”។

ក្នុងនាមជាអ្នករៀបចំកម្មវិធី ពានរង្វាន់នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋកម្ពុជា រាប់ពាន់នាក់នឹងជ្រើសតាំង អ្នកណាម្នាក់ដែលបានធ្វើអំពើល្អ ដែលការជ្រើសតាំង នេះអាចធ្វើឡើង តាមរយៈគេហទំព័រ https://bit.ly/3lZwpVl ។
អ្នកជ្រើសតាំងត្រូវបានអនុញ្ញាត ឱ្យជ្រើសតាំងតែមនុស្សម្នាក់ប៉ុណ្ណោះ។ ហើយការជ្រើសតាំង ត្រូវផ្តល់ព័ត៌មានទំនាក់ទំនងលម្អិត របស់អ្នក​ដែលត្រូវបានជ្រើសតាំង ព្រមទាំងការពិពណ៌នា ដោយសង្ខេបអំពីអំពើល្អ ដែលជួយឱ្យបុគ្គលរូបនោះ ត្រូវបានជ្រើសតាំង។

អ្នកជ្រើសតាំងក៏ត្រូវបានស្នើសុំ ឱ្យផ្តល់រូបថតឌីជីថល ឬវីដេអូ ទៅតាមជម្រើស​របស់ពួកគេផងដែរ។ អ្នកដែលត្រូវបានជ្រើសតាំង សាកសមបំផុត នឹងត្រូវបានទាក់ទង ដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែម អំពីសាវតារបស់ពួកគេ ព្រមទាំងអំពើល្អ ដែលជួយឱ្យពួកគេ ត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបកម្មវិធី នឹងចេញផ្សាយ ព័ត៌មានលម្អិត របស់អ្នកត្រូវបាន​ជ្រើសតាំងនោះ។ រាល់ការផ្សាយ គឺជាឆន្ទានុសិទ្​ធិរបស់អ្នករៀបចំកម្មវិធី។

អ្នករបៀបចំកម្មវិធី គ្រោងនឹងជ្រើសរើស បេក្ខជនត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដែលពួកគេនឹងមានវត្តមាន នៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភីពលរដ្ឋល្អនឹង ត្រូវបានជ្រើសរើសដោយ គណៈកម្មការមួយ ដែលមានសមាសភាពបីរូប។ ឈ្មោះ របស់គណៈកម្មការនឹងត្រូវបាន ប្រកាសនៅដើមឆ្នាំ២០២១។

គំនិតផ្តួចផ្តើម ការនៃពានរង្វាន់ពលរដ្ឋគំរូនេះ គឺមានបំណងបង្ហាញ ឱ្យឃើញនូវអំពើចេះជួយ យកអាសារគ្នា របស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងការប្រាស្រ័យ ទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀត នៅក្នុងសហគមន៍របស់ពួកគេ។
លោក Thomas បានបន្ថែមថា៖ «នេះគឺជាយុទ្ធនាការមួយ ដែលប្រជាពលរដ្ឋកម្ពុជា ទាំងអស់គ្នាអាចចូលរួម បានសម្រាប់ជាប្រយោជន៍ របស់ជនរួមជាតិ និងប្រទេសទាំងមូល។ ក្រុមហ៊ុន ស្មាតសូមអំពាវនាវ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ឱ្យជួយគាំទ្រគំនិតនេះ និងចូលរួមក្នុងយុទ្ធនាការនេះ អោយបានច្រើន»។

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ «ឆ្ពោះទៅមុខរួមគ្នា»។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

To Top