អត្ថបទ

ចាន់ រតនា បង្ហោះទង់ជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ របស់ ONE Championship’s ‘COLLISION COURSE’ នៅប្រទេស សិង្ហបុរី

ភ្នំពេញថ្ងៃទី ១៧ ខែធ្នួ ឆ្នាំ ២០២០: ទូតសុឆន្ទៈរបស់សែលកាត និងក៏ជាអ្នកប្រដាល់ ទម្ងន់ស្រាល លោក ចាន់ រតនា ដែលប្រិយមិត្តនិយម ស្នេហាវិស័យប្រដាល់ នឹងរង់ចាំតាមដាន ការប្រកួតរបស់លោក នៅយប់ថ្ងៃស្អែក (ថ្ងៃសុក្រទី ១៨ ធ្នូ) ខណៈពេលដែលរូបលោក នឹងត្រូវប្រឈមមុខ ជាមួយជើងខ្លាំងមកពីចិន Xie Wei នៅក្នុងការប្រកួតរបស់ ONE: COLLISION COURSE នៅឯកីឡដ្ឋាន Singapore Indoor ។

រតនា និង Xie នឹងបើកការប្រកួតនៅលើឆាក នៅវេលាម៉ោង ៧:៣០ នាទី។ (ពេលវេលានៅប្រទេសកម្ពុជា) ហើយការប្រកួតនេះនឹងមាន ការប្រកួតដែលមាន ឈ្មោះល្បី បន្ថែមចំនួន ៥ប្រកួតផ្សេងទៀត លំដាប់ពិភពលោក ក្នុងសិល្បៈក្បាច់គុនចម្រុះ។

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នោះ ក៏មានប្រដាល់ជើងឯក មានឈ្មោះថា ONE Light Heavyweight Kickboxing World Champion ដែល Roman Kryklia ការពារខ្សែក្រវាត់របស់ខ្លួន ជាមួយកីឡាករ Andrei“ Mister KO” Stoica ដែលជាការប្រកួត ដែលរង់ចាំជាយូរមកហើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍ បន្ទាប់ពីព្រឹត្តិការណ៍ធំ ជាការប្រកួតជើងឯក ពិភពលោក ONE Bantamweight Muay Thai កីឡាប្រដាល់ Nong-O Gaiyanghadao នឹងការពារខ្សែក្រវ៉ាត់ របស់ខ្លួន ជាមួយ Rodlek PK.Saenchai Muaythaigym ដែលជាម្ចាស់ជើងឯក ONE Bantamweight Muay Thai ។

រតនា បានចាប់ផ្តើមរៀនគុនខ្មែរ តាំងពីអាយុ ១៧ ឆ្នាំ និងបានចូលរួមក្នុងកម្មវិធី ONE Championship ក្នុងឆ្នាំ ២០១៤ ។

អ្នកប្រដាល់ដ៏ឆ្នើមរូបនេះ ធ្លាប់បានប្រកួតនៅ ONE ចំនួន ៩ ដង និងបានឈ្នះបាន ២១៥ ដងពេញមួយអាជីព ក្នុងការប្រកួតគុនខ្មែរ ។

ប្រសិនបើលោកឈ្នះ ការប្រកួតនៅថ្ងៃស្អែក ដោយផ្ដួលគូប្រកួត ឲ្យសន្លប់នោះ រតនានឹងត្រូវប៉ះជាមួយ Gianna Subba សម្រាប់ការផ្តួលដៃគូ ឲ្យសន្លប់ច្រើនបំផុត ក្នុងប្រវត្តិទម្ងន់ស្រាលរបស់ ONE និងទទួលបាននាម ក្នុងការឈ្នះការប្រកួត ក្បាច់ប្រដាល់ចម្រុះលើកទី ៤ ជាប់ៗគ្នា។

ក្រុមហ៊ុនសែលកាត បានប្រកាសលោក រតនា ជាទូតសុឆន្ទៈជាផ្លូវការ កាលពីខែសីហាកន្លងទៅ ដែលជាផ្នែកមួយ នៃភាពជាដៃគូ កាន់តែធំទូលាយ ជាមួយ ONE Championship ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មាន កីឡាធំជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រអាស៊ី។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងារសែលកាត ទាំងមូល នឹងរង់ចាំមើល ការប្រយុទ្ធនេះផ្ទាល់ តាម ONE Super App និងនៅចាំអបអរសាទរ។

លោក Watson បានមានប្រសាសន៍បន្តថា“ នេះគឺជាការប្រកួត ដ៏ធំដំបូងបង្អស់ របស់លោក រតនា ចាប់តាំងពីបានក្លាយជាទូតសុឆន្ទៈ របស់ក្រុមហ៊ុនសែលកាត ហើយយើងនាំលើកទង់ជាតិ នឹងជាមួយគាត់ ហើយជូនពរគាត់ឱ្យមាន ការប្រយុទ្ធដ៏ល្អ” ។

យើងពិតជាមានមោទនភាព ចំពោះលោក រតនា និងសមិទ្ធិផលរបស់លោក ហើយក៏នឹងចូលរួម ដូចជាក្រុមគ្រួសាររបស់លោក យើងជាមួយនឹង សហគមន៍គុនខ្មែរទាំងមូល នឹងរីករាយជាមួយគ្នា” ។

សែលកាត កំពុងត្រៀមបញ្ចេញវីដេអូ ដ៏ពិសេសមួយ របស់រតនា នៅប្រទេសសឹង្ហបូរី ខណៈពេលដែលគាត់ត្រៀមខ្លួន សម្រាប់ការប្រកួតនេះ។ លោករតនា ក៏ត្រូវបានបង្ហាញ នៅក្នុងខ្សែវីដេអូវីឌីអូ ដែលចាក់ផ្សាយលើទំព័រ ហ្វេសប៊ុកសែលកាត រហូតដល់ថ្ងៃទី ៦ ខែមករាឆ្នាំ ២០២១ ។

អតិថិជនសែលកាត អាចមើលការប្រកូតថ្ងៃស្អែក ដោយផ្ទាល់ក្នុង ONE Super App តាមរយៈកម្មវិធីសែលកាត Cellcard App ។ ដោយគ្រាន់តែចូលទៅកាន់ កម្មវិធីសែលកាត សូមចុចរកពាក្យ ស្វែងរក ពាក្យ រឿង និងប៊ូតុង ONE ដែលនឹងផ្តល់សិទ្ធិ ចូលទៅកាន់មាតិកា ប្រកួតភ្លាមៗ រាប់បញ្ចូលទាំងការ ប្រកួតរបស់ រតនា ផងដែរ។

រាល់ការប្រកួត ដែលបានគ្រោងទុក សម្រាប់ ONE: COLLISION COURSE លោកអ្នកអាចមើល បានដោយផ្ទាល់ ដោយគ្រាន់តែចុចលើ ONE Super App៕

To Top