អត្ថបទ

ក្រុមហ៊ុន Huawei ជួយក្នុងការ សាងសង់ ផ្លូវល្បឿនលឿនដំបូងគេ នៅប្រទេសឡាវ

ដំណាក់កាលទីមួយ នៃផ្លូវល្បឿនលឿន ឡាវ-ចិន ពីទីក្រុងវៀងចន្ទន៍ ទៅតំបន់វាងវៀង ត្រូវបានគេស្គាល់ថា ជាផ្លូវល្បឿនលឿន វៀងច័ន្ទ-វាងវៀង (Vientiane-VangVieng Expressway) ដែលត្រូវបានអភិវឌ្ឍរួមគ្នា ដោយ ក្រុមហ៊ុនយូនណាន (Yunnan Construction and Investment Holding Group) ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលឡាវ ត្រូវបានបើកជា ដំណើរការជាផ្លូវការ នៅថ្ងៃទី ២០ ខែធ្នូ នេះ។ ការបញ្ចប់គម្រោងនេះ នឹងបញ្ចប់ប្រវត្តិ នៃភាពអវត្តមាន នៃផ្លូវល្បឿនលឿន នៅប្រទេសឡាវ។

ការធ្វើដំណើរពីវៀងច័ន្ទ ទៅវៀងច័ន្ទ-វាងវៀង ចំណាយពេលតែ មួយម៉ោងប៉ុណ្ណោះ, ដែលសន្សំបានពេលវេលា ពីរម៉ោងកន្លះ ហើយវានឹងជំរុញ ការអភិវឌ្ឍធនធាន នៅក្នុងតំបន់ឱ្យមានប្រសិទ្ធិភាព និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឡាវ ដែលរស់នៅ តាមដងវិថីនោះ។ លើសពីនេះផ្លូវល្បឿនលឿន ក៍បានជួយអោយ កិច្ចសហប្រតិបត្តិការ ស៊ីជម្រៅរវាងពាណិជ្ជកម្ម, សេដ្ឋកិច្ច, សង្គមនិងការផ្លាស់ប្តូរ វប្បធម៌ រវាងចិននិងឡាវ ផងដែរ។

ផ្លូវល្បឿនលឿន វៀងច័ន្ទ-វាងវៀង គឺជាផ្លូវល្បឿនលឿនឌីជីថល ដំបូងគេ នៅប្រទេសឡាវ។ ក្រុមហ៊ុន Huawei បានសហការជាមួយ ដៃគូរបស់ខ្លួន គឺក្រុមហ៊ុនយូនណាន ហួយយានអេឡិចត្រូនិក (Yunnan Huayuan Electronics Co., Ltd.) ដើម្បីបង្កើតអោយមាន សុវត្ថិភាព ស្ថិរភាព និងភាពឆ្លាតវៃ ផ្នែកបច្ចេកវិទ្ យាព័ត៌មានវិទ្យា សម្រាប់ផ្លូវល្បឿនលឿននេះ, ដោយផ្អែកលើ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ឈានមុខគេ លើពិភពលោក(ICT), ការផ្ទុកទិន្ន័យកុំព្យូទ័រ (Cloud Computing), អ៊ីនធឺណិតគ្មានដែនកំណត់ (Internet of Things_IoT) និងប្រព័ន្ធគ្រប់គ្រងសន្តិសុខ។

ឧបករណ៍ទំនាក់ទំនង និងបញ្ជូនទិន្នន័យរបស់ក្រុមហ៊ុន Huawei ត្រូវបានដាក់ពង្រាយ នៅតាមបណ្តោយ ផ្លូវល្បឿនលឿន ដើម្បីបង្កើតការយល់ឃើញ ឌីជីថល, អន្តរកម្ម, ការបញ្ជូន និងកម្មវិធីដំណោះស្រាយបញ្ចូលគ្នា ដែលប្រើការវិភាគទិន្នន័យខ្នាតធំ និងមធ្យោបាយ បច្ចេកទេសផ្សេងទៀត ដើម្បីអនុវត្តដំណោះស្រាយ គ្រប់សេណារីយ៉ូទាំងអស់ ដូចជាការត្រួតពិនិត្យវៃឆ្លាត តាមពេលវេលាជាក់ស្តែង, ការសាកថ្មឆ្លាតវៃ, ការឆ្លើយតបបញ្ហាបន្ទាន់ និងការវិភាគសម្រេចចិត្ត។

នៅឆ្នាំ២០២១ បណ្តាញ5G ដែលត្រូវបានសាងសង់នៅ ក្នុងប្រទេសឡាវ នឹងត្រូវបានបញ្ចូល ជាមួយផ្លូវល្បឿនលឿននេះ ផងដែរ។ បច្ចេកវិទ្យា5G+AI នាពេលអនាគត នឹងធ្វើឱ្យប្រសើរឡើង នូវកម្រិតផ្លូវល្បឿនលឿន បន្ថែមទៀត ហើយនឹងជួយសម្រួល ដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសឡាវ។

ចំណុចចាប់ផ្តើម នៃផ្លូវល្បឿនលឿន វៀងច័ន្ទ-វាងវៀង មានទីតាំងស្ថិតនៅក្នុង ទីក្រុងវៀងច័ន្ទ ដែលជារដ្ឋធានីរបស់ប្រទេសឡាវ ហើយចំណុចបញ្ចប់ គឺមានមូលដ្ឋាននៅក្នុងទីក្រុង ទេសចរណ៍ដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសឡាវ។ ការបើកផ្លូវល្បឿនលឿននេះ វានឹងធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌនៃការដឹកជញ្ជូន តាមមូលដ្ឋានយ៉ាងច្រើន, លំអប្រសិទ្ធភាពដឹកជញ្ជូន, ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ នៅតាមបណ្តោយវិថី និងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនក្នុងតំបន់។

អ្នកនាងហ្វុកខាំ (Phokham) គឺជាបុគ្គលិកសណ្ឋាគារ Tmark Hotelនៅទីក្រុងវាងវៀង, មានសេចក្តីសោមនស្សរីករាយ ក្នុងការបញ្ចេញមតិថា៖ “មានការកក់បន្ទប់សណ្ឋាគារ មានការកើនឡើង គួរឱ្យកត់សំគាល់ នៅក្នុងអំឡុងពេលនេះ។ ភ្ញៀវទេសចរក៏បង្ហាញ ការកោតសរសើរ ចំពោះបទពិសោធន៍ នៃការធ្វើដំណើរ លើផ្លូវល្បឿនលឿន វៀងច័ន្ទ-វាងវៀង បានចែករំលែកថា: “រួមបញ្ចូលសំណង់ បច្ចេកវិទ្យា និងវិស្វកម្មជាន់ខ្ពស់, បទពិសោធន៍ទំនើប និងបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាព បើកបរជាដើម”។ ខ្ញុំជឿជាក់ថាបន្ទាប់ពី បើកផ្លូវល្បឿនលឿននេះ វានឹងជួយជំរុញ ដល់វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច ហើយប្រាក់ចំណូលរបស់ខ្ញុំ ក៏នឹងកើនឡើងផងដែរ”។

លោក​ Nanthavath ដែលធ្វើការនៅទីក្រុងវៀងចន្ទ បើកបរជាមួយគ្រួសារ របស់គាត់មុនគេ ដើម្បីទទួលបានបទពិសោធន៍ និងជាសាក្សី នៃការបើកផ្លូវ ល្បឿនលឿនដំបូង នៅស្រុកកំណើតរបស់គាត់។ លោកបានមានប្រសាសន៍ថា: “ផ្លូវថ្មីគឺធំទូលាយ លឿននិងមានសុវត្ថិភាព ជាងផ្លូវចាស់។ វាធ្លាប់បើកបរមួយថ្ងៃ ពីទីក្រុងវៀងចន្ទន៍ ទៅវាងវៀង ប៉ុន្តែឥឡូវនេះហើយ វាប្រើតែជាងមួយម៉ោង។ នៅក្នុងការប្រើប្រាស់ បច្ចេកវិទ្យាICT វានឹងជួយសម្រួលចរាចរណ៍ ល្បឿនលឿននិងមាន សណ្តាប់ធ្នាប់ ហើយបច្ចេកវិទ្យាICT នឹងធ្វើឱ្យចរាចរណ៍ កាន់តែរលូន និងងាយស្រួលជាងមុន។

បច្ចេកវិទ្យាព័ត៌មានវិទ្យា(ICT) កំពុងដើរតួយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន និងឧស្សាហកម្មដទៃទៀត ដែលផ្តល់នូវប្រព័ន្ធសុវត្ថិភាព និងភាពងាយស្រួល សម្រាប់ការរស់នៅរបស់ប្រជាជន, ហើយវាកំពុងផ្តល់ នូវកម្លាំងរុញច្រានយ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍសង្គម ដែលយើងទន្ទឹងរង់ចាំ ដើម្បីជីវិតវៃឆ្លាត ដែលមានការតភ្ជាប់ពេញលេញ៕

To Top