មិនចាំបាច់ធ្វើដំណើរឆ្ងាយ និងឈរតម្រង់ជួរនាំតែខាត ពេលវេលាទៀតទេ ឥឡូវនេះលោកអ្នក អាចផ្ញើប្រាក់ពីកម្ពុជា ទៅសាច់ញាត្តិរបស់អ្នកជិត ១៩៥ប្រទេស តាមរយៈភ្នាក់ងារវីង ដែលមានស្លាកសញ្ញា វេស្ទើនយូនៀន (Western Union) ព្រមទាំងមាន ឱកាសឈ្នះរង្វាន់ ជាច្រើនផ្សេងទៀត។
ជាមួយកិច្ចសហប្រតិបត្តិការរវាង ធនាគារឯកទេសវីង និង Western Union លោកអ្នកគ្រាន់តែ ទៅកាន់ភ្នាក់ងារវីង ដែលមានស្លាកសញ្ញា Western Union ដោយភ្ជាប់ជាមួយនឹង គណនីវីង បន្ទាប់មកបំពេញសំណុំ បែបបទផ្ទេរប្រាក់ នោះលោកអ្នកអាចផ្ញើប្រាក់ ពីកម្ពុជា ទៅជិត១៩៥ប្រទេស បានយ៉ាងងាយស្រួលបំផុត។
កាន់តែពិសេសទៅទៀតនោះ អ្នកក៏អាចដកប្រាក់ បញ្ញើរពីបរទេស តាមរយៈភ្នាក់ងារវីង បានយ៉ាងរហ័សផងដែរ។ ប្រសិនបើអ្នកមិនចង់ ដកសាច់ប្រាក់ទេ លោកអ្នកគ្រាន់តែប្រើ លេខកូដទៅវីង (Code2Wing) ដោយចូលទៅក្នុងកម្មវិធី Wing Money App បន្ទាប់មកជ្រើសរើស “ផ្ទេរប្រាក់” បន្ទាប់មកទៀតជ្រើសរើស “លេខកូដទៅវីង” និង ជ្រើសរើស Western Union និងបញ្ចូលលេខកូដ១០ខ្ទង់ ដែលបានពីអ្នកផ្ញើ នោះទឹកប្រាក់នឹងរត់ចូល ទៅក្នុង គណនីវីង របស់អ្នកដោយស្វ័យប្រវត្តិ។
គួរបញ្ចាក់ផងដែរថា រាល់ការធ្វើប្រតិបត្តិការ Western Union ជាមួយវីងលោកអ្នក នឹងមានឱកាសឈ្នះរង្វាន់ Airpod ចំនួន៣រង្វាន់ និងនាឡិកា Apple Watch ចំនួន១រង្វាន់ ជារៀងរាល់ខែ រួមទាំងរង្វាន់ធំ iPad Pro ចំនួន ១គ្រឿងផងដែរ។ ការផ្តល់ជូនដ៏ពិសេសនេះ នឹងរាប់ចាប់ពីខែធ្នូ ឆ្នាំ២០២០ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមការងារ ធនាគារឯកទេសវីង នឹងធ្វើការទំនាក់ទំនង ទៅអ្នកដែលមានសំណាង ឈ្នះរង្វាន់ទាំងនេះ៕