ភ្ញាក់ពីគេងឃើញរថយន្ត ត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។
ខ្ញុំសារកាមេរ៉ាមើល យប់មិញ រវាងម៉ោង ១និង៣០នាទី យប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំ ទាំងសង្ខាង ហើយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំ ដែលចតនៅមុខផ្ទះ ដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។
កាលពីខ្ញុំ មកនៅទីនេះដំបូង ក៏ធ្លាប់មានចោរចូល ពីលើដំបូលផ្ទះ មកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះ អ្វីដែលបានកើតឡើងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ។
(ហ្វេសប៊ុកផេក Duong Dara)



 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									