អត្ថបទ

ពិធីចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង សហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ នឹងប្រារព្ធឡើង នៅថ្ងៃទី២៥ មករាខាងមុខនេះ!

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) នឹងប្រារព្ធឡើង យ៉ាងអធិកអធម នៅអគារពហុមុខងារ ព្រីនស៍ ហូល ឌីង គ្រុប នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះហើយ។ មន្រ្តីជាន់ខ្ពស់​ នៃសាលារាជធានីភ្នំពេញ ថ្នាក់ដឹកនាំ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនម៉ាកល្បីៗ និងមិត្តអ្នកសារព័ត៌មាន ជាច្រើនរូបទៀត នឹងចូលរួមក្នុងពិធីនេះ ដើម្បីជាសក្ខីភាព នៃការចុះហត្ថលេខា ក៏ដូចជាចែករំលែក ឱកាសអាជីវកម្មដ៏អស្ចារ្យ នៅក្នុងរាជធានីភ្នំពេញផងដែរ។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែមានរួមបញ្ចូល​ នូវពិធីចុះហត្ថលេខា និងពិធីចាក់ក្រឡាប់ ខ្សាច់មាសប៉ុណ្ណោះទេ ថែមទាំងមានពិធី ពិសាភោជនីយអាហារ អមដោយតន្ត្រី ដ៏ពីរោះផងដែរ។ ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងវិស័យ ក៏នឹងមានវត្តមានក្នុងពិធីនេះ ដើម្បីពិភាក្សា អំពីនិន្នាការអភិវឌ្ឍន៍អាជីវកម្ម របស់រាជធានីភ្នំពេញ ជាមួយភ្ញៀវកិត្តិយសទាំងអស់ និងធ្វើការផ្លាស់ប្តូរ បទពិសោធន៍ ក្នុងការគ្រប់គ្រងអាជីវកម្ម ដែលអនុញ្ញាត ឲ្យភ្ញៀវកិត្តិយសទាំងអស់ ទទួលបាននូវបទពិសោធន៍ វិនិយោគ រួមនឹងភាពសប្បាយរីករាយ ក្នុងពិធីក្នុងពេលជាមួយគ្នា។

+មានទីតាំងស្ថិតនៅក្នុង “តំបន់មាស” នៃទីក្រុងភ្នំពេញ ទទួលបានអត្ថប្រយោជន៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីធនធានលំដាប់កំពូល នៃទីក្រុង
សម្រាប់ការវិនិយោគអាជីវកម្ម ទីតាំងល្អតំណាង ឲ្យភោគទ្រព្យ! Prince Square មានទីតាំងស្ថិតនៅក្នុងតំបន់ស្នូល និងជាចំណុចប្រសព្វ នៃខណ្ឌទាំងបី គឺខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ និងតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ដោយអាចធ្វើដំណើរ ទៅកាន់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងរាជាយស្ម័យយានកម្ពុជា បានយ៉ាងឆាប់រហ័ស ក្នុងរយៈត្រឹមពេល 15 នាទីប៉ុណ្ណោះ។ ទីនេះក៏មានចរាចរណ៍ខ្វាត់ខ្វែង ងាយស្រួលក្នុងការធ្វើដំណើរ ដែលអាចទាក់ទាញអតិថិជន មកកាន់គម្រោងបានយ៉ាងច្រើនផងដែរ។ ម្យ៉ាងវិញទៀត គម្រោងនេះស្ថិតនៅក្បែរ ទីស្ដីការគណៈរដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម សាលារាជធានីភ្នំពេញ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្សារទំនើប Phnom Penh Mega Mall ផ្សារទំនើប TK ដែលធ្វើឲ្យលោកអ្នក អាចទទួលបាននូវឱកាស អាជីវកម្មប្រកបដោយវិបុលភាព ជាមួយនឹងអត្ថប្រយោជន៍ យ៉ាងច្រើនសន្ធឹកសន្ធាប់ ធនធានលំដាប់កំពូលៗនៅ ក្នុងទីក្រុងភ្នំពេញ។

+ផ្សារពាណិជ្ជកម្ម កម្ពស់បួនជាន់ ចាប់ផ្ដើមអាជីវកម្មដ៏អស្ចារ្យ

គម្រោង Prince Square មានទំហំសរុប 35000 ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ ជាផ្សារទំនើបកម្ពស់ 4 ជាន់។ នៅពេលគម្រោងនេះ ត្រូវបានចាប់ផ្តើមដំណើរការ ក្រុមការងារគ្រប់គ្រង អាជីវកម្មជំនាញរបស់ Prince Square បានធ្វើការស្រាវជ្រាវ យ៉ាងម៉ត់ចត់ លើសូចនាករជាច្រើន ដូចជាទីតាំងគម្រោង ចរាចរណ៍ ជុំវិញ ទម្លាប់នៃការប្រើប្រាស់ និងអាំងតង់ស៊ីតេ លំហូរអ្នកដំណើរ។ ហើយចុងក្រោយ នៅទីបំផុត Prince Square ត្រូវបានបង្កើតឡើង ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏សំខាន់មួយ ដោយរួមបញ្ចូលផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ ទាន់សម័យ ដែលជាកន្លែង ទទួលការពេញនិយមបំផុត សម្រាប់ប្រជាជនរស់នៅ តំបន់ជុំវិញនោះ។

+ការវិនិយោគ ប្រកបដោយទំនុកចិត្ត
Prince Square ត្រូវបានវិនិយោគ និងអភិវឌ្ឍដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជា ក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ និងជាក្រុមហ៊ុនអភិវឌ្ឍន៍អគារ ដែលជានិមិត្តសញ្ញានៃទីក្រុង។ ព្រីនស៍ បានសហការជាមួយ ក្រុមហ៊ុនម៉ាកល្បីៗ មកពីជុំវិញពិភពលោកជាង 1000 ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនយើងបាន មានការសហការ ជាយុទ្ធសាស្រ្ត ជាមួយក្រុមហ៊ុនម៉ាកល្បីៗ ចំនួន 380 នឹងមានវត្តមាន ដែលអាចផ្តល់ធនធានដៃគូ សហការបានយ៉ាងលឿន សម្រាប់ក្នុង Prince Square ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនម៉ាកល្បីៗជាង 50 ក្រុមហ៊ុនបានចូលរួម ជាមួយ Prince Square ហើយ ដែលនេះអាចធានាថា Prince Square នឹងទទួលការ ពេញនិយមភ្លាមៗ នៅពេលបើកដំណើរការ ព្រមទាំងនាំមកនូវ ផលចំណេញខ្ពស់ផងដែរ សម្រាប់ដៃគូសហការ របស់យើងទាំងអស់។

ផ្អែកលើបទពិសោធន៍ រយៈពេល 5 ឆ្នាំ នៃប្រតិបត្តិការ ប្រកបដោយជោគជ័យ របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប Prince Square មានក្រុមការងារជំនាញ សម្រាប់ប្រតិបត្ដិការគ្រប់គ្រង និងមានគំរូអាជីវកម្ម លំដាប់កំពូលលើពិភពលោក។ ការផ្សព្វផ្សាយជារួម ការរៀបចំផែនការជារួម និងប្រតិបត្តិការគ្រប់គ្រងជារួម ព្រមទាំងការប្រើប្រាស់ នូវបទពិសោធន៍អនុវត្តជាក់ស្តែង និងបទពិសោធន៍ នៃការគ្រប់គ្រងអាជីវកម្ម ក្នុងវិស័យអចលនទ្រព្យ ត្រូវបានយកមកអនុវត្ត ដើម្បីគាំទ្រដល់អាជីវកម្ម របស់ដៃគូសហការរបស់យើង។

ជាមួយនឹងការចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការ របស់ក្រុមហ៊ុនម៉ាកល្បីៗ ដូចជា Adidas, Levi`s, Skechers, Nike Supergo, HUAWEI , OPPO, Potato Corner, Dakasi, Panda cake, Pizza Hut ។ល។ Prince Square នឹងធ្វើឲ្យទីក្រុងភ្នំពេញ កាន់តែមានភាពរុងរឿង ថែមមួយកម្រិតទៀត។ យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចសហប្រតិបត្តិការ ដ៏ស្មោះត្រង់ របស់ក្រុមហ៊ុន ម៉ាកល្បីនានា Prince Square ប្រាកដជាអាចចាប់យក ឱកាសអាជីវកម្មដ៏អស្ចារ្យ ក្នុងការអភិវឌ្ឍ និងរួមគ្នាបង្កើត អនាគតប្រកបដោយភោគទ្រព្យ!

នៅថ្ងៃទី 25 ខែមករា ឆ្នាំ2021ខាងមុខនេះ Prince Square សូមអញ្ជើញលោកអ្នកចូលរួម ចាប់យកឱកាសវិនិយោគ ដ៏ពិសេស នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាចូលរួមជាសក្ខីភាព នៃអនាគតដ៏រុងរឿង នៃទីក្រុងភ្នំពេញទាំងអស់គ្នា៕

To Top