អត្ថបទ

សែលកាត ផ្តល់បានជូនប្រាក់រង្វាន់​ រហូតដល់​ ៥០ម៉ឺនដុល្លារ ដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២

ភ្នំពេញ៖ ថ្ងៃទី៥ កុម្ភៈ ២០២១-ក្រុមហ៊ុនសែលកាត បានប្រកាសប្រាក់រង្វាន់សរុប ចំនួនរហូតដល់៥០ម៉ឺនដុល្លារ ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ដែលមានរយៈពេល ១២ខែកន្លងមកនេះ។

ប្រាក់រង្វាន់រួមមាន៖ រថយន្ត Toyota Rush ស៊េរីឆ្នាំ 2020 ថ្មីស្រឡាង 2 គ្រឿង ម៉ូតូ Yamaha X Ride ស៊េរីឆ្នាំ 2020 ចំនួន 2 រង្វាន់ រៀងរាល់សប្តាហ៍ រួមទាំង ទឹកប្រាក់សម្រាប់ ហៅចេញចំនួន $100 ឬទិន្នន័យ 500 មេកាបៃ ឥតគិតថ្លៃសម្រាប់ការប្រើប្រាស់ អ៊ីនធើណិតភ្លាមៗ។

លោក នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត អៀន វ៉ាតសុន (Ian Watson) បានមានប្រសាសន៍ថា៖ “យើងពិតជាមានរីករាយបំផុត ចំពោះអតិថិជន ដែលបានឈ្នះរង្វាន់ នៅក្នុងកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! នារដូវកាលនេះ។ កម្មវិធីនេះ នៅតែជាកម្មវិធី ដ៏ជោគជ័យបំផុតមួយ ហើយកំពុងទទួលការពេញនិយម យ៉ាងខ្លាំងពីសំណាក់ អតិថិជនរបស់យើង”។

“ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត ដែលបានបន្តផ្តល់ជូនអតិថិជន របស់យើងវិញ ស្របពេលដែលប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងទន្ទឹងរងចាំអនាគត ប្រកបដោយផ្កែផ្កា ​នាពេលខាងមុខ”។

សំដីដ៏រំភើបពីអតិថិជន មហាសំណាង លោកស្រី ឡឹម ឆាយចាន់ថុល មកពីស្រុកកំចាយមារ ខេត្តព្រៃវែង ដែលបានឈ្នះរថយន្តថ្មីម៉ាក Toyota Rush 2020 ពីកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី ២ របស់ក្រុមហ៊ុនសែលកាត។
“ខ្ញុំស្ទើរតែមិនជឿថា ខ្ញុំពិតជាបានត្រូវរង្វាន់ឡាន ១គ្រឿងនេះមែន”។
“ខ្ញុំនិងគ្រួសារខ្ញុំ គឺអត់ចេះបើកបរឡានទេ ហើយពួកយើងមកទទួលរង្វាន់ ពីក្រុមហ៊ុនសែលកាតនេះ គឺសុំពឹងពាក់អ្នកជិតខាង អោយជួយបើកជូនទៅវិញ“។

“ខ្ញុំពិតជាអរគុណសែលកាត ជាខ្លាំងដែលបង្កើតកម្មវិធីបែបនេះឡើង ជួយលើកទឹកចិត្តដល់អតិថិជន ដែលកំពុងប្រើប្រាស់សេវាកម្មរបស់ខ្លួន ហើយមានឱកាស ឈ្នះរង្វាន់ឡូយៗបែបនេះ”។

គួររំលឹកផងដែរថា អតិថិជន ដែលឈ្នះរង្វាន់ដ៏ធំនេះ ជាប្រជាពលរដ្ឋ មកពីភូមិទៀនភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ លោកស្រី ចាន់ថុលមានមុខរបរ ជាអ្នកលក់ដូរបន្តិចបន្តួចនៅផ្ទះ។

ក្រៅពីផ្តល់ជូររង្វាន់ធំ ក្រុមការងារ សែលកាត ក៏បានប្រគល់ជូនរង្វាន់ ដល់អតិថិជនដែលមានសំណាង បានឈ្នះរង្វាន់ម៉ូតូម៉ាក Yamaha 2020 X-Rides មានឈ្មោះ សុខ ខារិន ជាមន្រ្តីរាជការ នៅរាជធានីភ្នំពេញ និងម្នាក់ទៀតមានឈ្មោះ ធឿន ចាន់នុន ជាអាជីវករ មកពីខេត្តបាត់ដំបង៕

To Top