អត្ថបទ

គម្រោងថ្មីបែបអេកូធម្មជាតិ ៣គម្រោងព្រមគ្នា របស់បុរី ប៉េង ហួត បានបើកសម្ពោធជាផ្លូវការ ក្នុងព្រឹត្តិការណ៍ “សុភមង្គលថ្មីបែបធម្មជាតិ”

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បុរី ប៉េង ហួត បានប្រារព្ធកម្មពិធីបើកសម្ពោធជាផ្លូវការ គម្រោងថ្មី បែបអេកូធម្មជាតិ ៣ គម្រោងព្រមគ្នា រួមមាន គម្រោងដឹស្តាផ្លាទីនីម អេកូ វេរ៉ាន់ដា ដឹស្តាផ្លាទីនីម អេកូ រ៉ូម៉ែនស៍ និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ២ ស្ថិតក្នុងគម្រោងហ្រេ្គនស្តាផ្លាទីនីម អេកូ ខូឡិកសិន ក្នុងព្រឹត្តិការណ៍ “សុភមង្គលថ្មីបែបធម្មជាតិ”។

ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅទីតាំងក្បែរផ្ទះគំរូវីឡា King A ស្ថិតនៅលើមហាវិថី ក្លាស្ទ័រ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ធ្វើដំណើរត្រឹមតែ ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកស្រី ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា ”ជាថ្មីម្តងទៀត ក្រុមហ៊ុន បុរី ប៉េង ហួត មានមោទនភាពយ៉ាងក្រៃលែងក្នុងការនាំមកជូនអតិថិជនទាំងអស់ នូវគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ 3 បន្ថែមទៀតដ៏គួរឲ្យទាក់ទាញ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ស្អាតប្លែក អមជាមួយធម្មជាតិពិតៗ។

គម្រោងថ្មីទាំង៣ រួមានគម្រោងដឹស្តាផ្លាទីនីម អេកូ វេរ៉ាន់ដា ដឹស្តាផ្លាទីនីម អេកូ រ៉ូម៉ែនស៍ និងដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ២ ជាដំណាក់កាលទី២ នៃការអភិវឌ្ឍប្លង់មេ អេកូ ខូឡិកសិន ដែលត្រូវបានសិក្សា និងរចនាយ៉ាងយកចិត្តទុកដាក់ ដោយក្រុមការងារ បុរី ប៉េង ហួត ជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ ដ៏ល្បីឈ្មោះមួយដើម្បីផ្តល់ជូន អតិថិជនទាំងអស់នូវបទពិសោធន៍ដ៏ថ្មីសន្លាង ជាមួយនិររន្តភាពក្នុងការ រស់នៅតាមបែបអេកូធម្មជាតិ។ លោកជំទាវបានបន្តទៀតថា “លក្ខណៈពិសេសរបស់គម្រោងថ្មីទាំង៣ នេះ គឺផ្តោតសំខាន់ទៅលើ ភាពទំនើបស៊ីវិល័យ ប្រណិតភាព ឧត្តមភាព ឯកជនភាព ផាកសុខភាព និងសុភមង្គលគ្រួសារ ដែលផ្សារភ្ជាប់ជាមួយធម្មជាតិពិតៗ ដូចជា៖

១.មហាវិថី អេកូ ខូឡិកសិន ជាមហាវិថីសាធារណៈក្រៅគម្រោង ដែលអ៊ុតកៅស៊ូ ប្រវែងប្រមាណជាង ៣គីឡូម៉ែត្រ ដែលអមទៅដោយសួនច្បារដ៏ស្រស់ស្អាត មានហាងកាហ្វេ ភោជនីយដ្ឋានប្រណិតៗ ដ៏សម្បូរបែបជាច្រើន។

២.ផ្លូវសម្រាប់ជិះកង់ និងរត់ម៉ារាតុនស្តង់ដា មានតែមួយគត់ ក្នុងប្រទេសកម្ពុជាដែលមានប្រវែងជិត ៣គីឡូម៉ែត្រ។

៣.ក្លឹបហាត់ប្រាណVIP ដ៏ទំនើបដែលមានកម្ពស់ដល់ទៅ 7ជាន់ រួមមាន Skybar និងមានកន្លែងសម្រាប់លម្ហែកម្សាន្ត ដ៏សំម្បូរបែបជាច្រើន ហើយពិសេសជាងគេក្នុងប្រទេសកម្ពុជា។

៤.សួនដ៏ស្រស់ស្អាត នឹងសម្បូរបែបដែលរំលេចដោយផ្កាចម្រុះពណ៌ និងដើមឈើជាច្រើនប្រភេទ សម្រាប់លម្ហែកម្សាន្ត និង ហាត់កីឡាប្រកបដោយផាសុកភាព។

ក្រៅពីនេះ គម្រោង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ២ ជាបណ្តុំលំនៅឋាន បែបអាជីវកម្មចម្រុះជាមួយ សក្តានុពលពាណិជ្ជកម្មដ៏មមាញឹក និងជាស្នូលនៃការផ្តត់ផ្គង់ តម្រូវការរបស់អ្នករស់នៅ រាប់ម៉ឺនគ្រួសារនៅក្នុងគម្រោង អេកូ ខូឡិកសិន និងគម្រោង ហ្គ្រេនស្តាផ្លាទីនីម សរុបជាង ៤០០ហិចតា”។

សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងថ្មី ដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ ដឹស្តា ផ្លាទីនីម អេកូ វេរ៉ាន់ដា និង ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ វគ្គ២ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខូឡិកសិន” លោកអ្នកនឹងទទួលបានសំណាងផ្ទួនៗគ្នា ដែលរួមមាន

  • ទទួលបានការបញ្ចុះតម្លៃរហូតដល់ ១១% ភ្លាមៗ
  • ទទួលបានកង់ស្ព័រម៉ាកល្បី Giant ភ្លាមៗចំពោះការទិញគ្រប់ប្រភេទផ្ទះ
  • ចំណេញបន្ថែមរហូតដល់ ២០,០០០ដុល្លារ

កាន់តែពិសេសថែមទៀត អ្វីដែលលោកអ្នក នឹកស្មានមិនដល់ នោះគឺឱកាសឈ្នះដំណើរកម្សាន្ត VVIP ទៅកាន់កោះសង្សារជាមួយមនុស្សជាទីស្រលាញ់ យ៉ាងរ៉ូមែនទិកជាច្រើនរង្វាន់។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមតែ3ថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជន ចូលរួមដោយសេរី ហើយអ្វីកាន់តែពិសេសជាងនេះទៅទៀត លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ iPhone 12 pro max និងរង្វាន់ពិសេសផ្សេងៗទៀត យ៉ាងច្រើនសន្ធឹកសន្ធាប់។

កុំភ្លេចមកចូលរួមទាំងអស់គ្នាណា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរងចាំលោកអ្នក! រង់ចាំដល់ពេលណាទៀត ប្រញាប់រួសរាន់ឡើង មកមុនបានជម្រើសមុន ព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 098/ 016 / 017 596 789 ឬ រង់ចាំតាមដានគេហទំព័រ Facebook បុរី ប៉េង ហួត ។

To Top