អត្ថបទ

គម្រោងខ្នាតយក្ស លំនៅដ្ឋានវីឡា KP ម៉ន ដានី នៅលើផ្លូវជាតិលេខ៣ ចាប់ផ្តើមបើកលក់

ភ្នំពេញ៖ គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ដែលមានទីតាំងស្ថិតនៅលើ ផ្លូវជាតិលេខ៣ លើផ្ទៃដីចំនួន ១២៥ហិចតា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសចាប់ផ្តើមបើកលក់ ជាផ្លូវការហើយចាប់ពីថ្ងៃនេះតទៅ។

លំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី គម្រោងទី២៩ សាងសង់ជាវីឡាទំនើបចំនួន ៥.០០០ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធ ពេញលេញ និងមានចំងាយតែ ១គីឡូម៉ែត្រ ពីផ្លូវក្រវ៉ាត់ក្រុងទី៣តែប៉ុណ្ណោះ។

គម្រោងនេះចាប់ ផ្តើមសាងសង់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ហើយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្តើមប្រកាសលក់ជាផ្លូវការតែម្តង។

ម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី បានថ្លែងថា ក្រុមហ៊ុនគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយពេល៣ឆ្នាំ សម្រាប់វីឡាទាំង ៥.០០០ខ្នង ដោយបោះទុនបឋមចំនួន ២០លានដុល្លារ។ ផ្ទះវីឡាចែកចេញជា២ប្រភេទគឺ វីឡាទោលខ្នាតតូច និងផ្ទះអាជីវកម្ម។ សម្រាប់វីឡាខ្នាតតូច មានទំហំ៨៤ ម៉ែត្រការ៉េ លើទំហំដីសរុប១៦០ម៉ែត្រការ៉េ។ ផ្ទះអាជីវកម្មទីតាំងធម្មតា មានទំហំ១២៥ម៉ែត្រការ៉េ លើទំហំដីសរុប ៩៦ម៉ែត្រការ៉េ។ ចំណែកផ្ទះអាជីវកម្មទីតាំងកែង មានទំហំ១២៥ម៉ែត្រការ៉េ លើទំហំដីសរុប ១៦០ម៉ែត្រការ៉េ។

ម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី

វីឡាមួយលក់ក្នុងតម្លៃចាប់ពី ២៥.០០០ដុល្លារ រហូតដល់ ៥៥.០០០ដុល្លារ។ ក្នុងនោះក៏មានការបន្ថែមសម្ភារៈបំពាក់ជាច្រើនទៀតដូចជា ម៉ាស៊ីនត្រជាក់ ទូរដាក់ចានលើក្រោម ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង គ្រឿងសម្ភារៈបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់។

សម្រាប់លក្ខខណ្ឌក្នុងការទូទាត់ប្រាក់មាន ៣លក្ខខណ្ឌ ដោយអតិថិជនអាចបង់ប្រាក់៣០ភាគរយ ៥០ភាគរយ ឬបង់ផ្តាច់១០០ភាគរយតែម្តង។ សម្រាប់ការបង់ប្រាក់៣០ ភាគរយ និង៥០ភាគរយ អតិថិជនអាចបង់រំលោះកញ្ចប់សាច់ប្រាក់ដែលសល់ជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់រយះពេល២៤ខែ។ អតិថិជនអាចបង់ផ្តាច់ដោយទទួលបានការបញ្ចុះតម្លៃ ១០.០០០ដុល្លារអាមេរិកភ្លាម គឺពី ៣៥.០០០ មកត្រឹម ២៥.០០០ដុល្លារអាមេរិក។

លោក ឃុនថាវង្ស ផងផាន់ បានមានប្រសាសន៍ថា “វីឡាបែបនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងបងប្អូនប្រជាពលរដ្ឋទូទៅ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញផ្ទះសម្រាប់រស់នៅ និងផ្ទះសម្រាប់លក់ដូរបានដែរ។ ទន្ទឹមនេះ ពួកគាត់ក៏អាចរកចំណូលបានផង និងរស់នៅសមរម្យផងក្នុងបរិស្ថានបៃតងដែលមានខ្យល់អាកាសល្អ”។

នៅពេលសួរថាតើជំងឺកូវីដ១៩ នាំឱ្យមានការព្រួយបារម្ភចំពោះ ការអភិវឌ្ឍនិងសាងសង់លំនៅដ្ឋានលើផ្លូវជាតិលេខ៣នេះដែរឬទេ លោក ផងផាន់ បានឆ្លើយថា “បញ្ហាកូវីដ១៩ បានផ្តល់ផលវិបាកទូទាំងពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីបញ្ហានេះដែរ ប៉ុន្តែកូវីដ១៩ មិនបានបង្អាក់ដល់ ការងារសាងសង់ឡើយ ផ្ទុយទៅវិញក្រុមហ៊ុនកាន់តែពន្លឿន ការសាងសង់ដោយផ្តល់ការងារដល់បុគ្គលិក និងកម្មករទ្វេមួយជាពីរ ដែលនេះជាការចូលរួមចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្រទេសជាតិយើង”។

លោកបានបន្ថែមថា “ក្រុមហ៊ុនមិនមានអ្វីគួរឱ្យបារម្ភខ្លាំងទេ ដោយហេតុថា តម្លៃដែលយើងលក់គឺទាប និងមធ្យម តែអតិថិជនទទួលបាន សំណង់ស្អាត ទំនើប ទាន់សម័យ និងមានគុណភាពល្អដែលពិបាករកដូច”។

លំនៅដ្ឋានវីឡា KP ម៉ន ដានី ភាគច្រើនស្ថិតនៅខណ្ឌសែន សុខ ក្បែរវត្តភ្នៀត និងនៅខាងក្រោយទីលានវាយកូនហ្គោលជិតផ្លូវទំនប់កប់ស្រូវ និងមួយចំនួនទៀតនៅខណ្ឌកំបូល។ ដោយឡែកគម្រោងទី២៩ ជាគម្រោងទីមួយដែលមានខ្នាតធំជាងគេ ពុំធ្លាប់មាន ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។
គម្រោងលំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ថ្មីនេះ សាងសង់នៅជិតរោងចក្រ សាលារៀន មន្ទីរពេទ្រ និងទីប្រជុំជជន ជាពិសេសផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលងាយស្រួលក្នុងការធ្វើដំណើរចូលក្រុងបានឆាប់រហ័ស ។

សូមអញ្ជើញមកទស្សនាផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមនៅថ្ងៃនេះ ដែលមានទីតាំងស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឬតាមរយៈ ​​https://goo.gl/maps/TFNi41zY3p6C6WaR7

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទូរសព្ទ 095 995 990(Cellcard) 098 995 990(Smart) 060 994995 (Metfone) 077994990(Cellcard) 087994990(Smart)

To Top