អត្ថបទ

ក្រុមហ៊ុន Smart គាំទ្រអតិថិជន ដោយផ្ដល់ទិន្នន័យបន្ថែម តាមរយៈការបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក និងសេវាដឹកជញ្ចូន Smart @Home ដោយឥតគិតថ្លៃ

ភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជាជម្រុញពលរដ្ឋកម្ពុជា ឲ្យបន្តរក្សាគម្លាតសុវត្ថិភាព អំឡុងពេលការរាតត្បាតជាសកល នៃជំងឺកូវីដ១៩ ដោយមានផ្ដល់ទិន្នន័យអ៊ីនធឺណិតបន្ថែម សម្រាប់អតិថិជន នៅរាល់ពេលដែលពួកគេប្រើប្រាស់ ជម្រើសបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក ណាមួយ។

អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងរបស់ពួកគេយ៉ាងតិចណាស់ ១ដុល្លា ២៥សេន តាមរយៈកម្មវិធី SmartNas គេហទំព័រ Smart ឫ Zero balance portal របស់ក្រុមហ៊ុន Smart នឹងទទួលបានទិន្នន័យអ៊ីនធឺណិតឥតគិតថ្លៃចំនួន ១ GB ទៅក្នុងគណនីរបស់ពួកគេ បន្ថែមទៅលើទិន្នន័យអុិនធឺណិតដែលពួកគេទទួលបានពីគម្រោងភ្ជាប់ជាមួយ Smart។

កម្មវិធី SmartNas ដែលជាកម្មវិធីលើទូរស័ព្ទដៃ ដែលអនុញ្ញាតឱ្យអតិថិជន Smart អាចពិនិត្យមើលការប្រើប្រាស់ទិន្នន័យ ទឹកប្រាក់ គ្រប់គ្រង និងផ្លាស់ប្តូរគម្រោងភ្ជាប់ ឫការជាវសេវាណាមួយ គឺជាកម្មវិធីទូរស័ព្ទដៃទទួលបាន ការពេញនិយមបំផុតនៅកម្ពុជា ដោយមានអ្នកប្រើប្រាស់រាប់រយសែននាក់ជារៀងរាល់ខែ។ អតិថិជនអាចទាញយកកម្មវិធីនេះបានតាមរយៈ http://smarturl.it/SmartNas?IQid=facebook

ការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក គឺជាជម្រើសដ៏ងាយស្រួល និងជួយអ្នកប្រើប្រាស់ រក្សាការទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែសកម្មតាមតម្រូវការ អំឡុងពេលដ៏លំបាកនេះ។ អ្វីដែលអតិថិជនត្រូវធ្វើគឺគ្រាន់តែជ្រើសរើស ជម្រើសនៃការទូទាត់ប្រាក់របស់ពួកគេជាមួយ ផាយ ផេ (Pi Pay) អាលីផេ (Alipay) អេ ប៊ី អេ ផេ (ABA Pay) ឫ កាតឥណទាន/កាតឥណពន្ធ ហើយជ្រើសរើសចំនួនទឹកប្រាក់ សម្រាប់បញ្ចូល ច្រើនជាង ១ដុល្លា ២៥សេន ដើម្បីទទួលបានទិន្នន័យបន្ថែមឥតគិតថ្លៃនេះ។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះរហូត ដល់ថ្ងៃទី ៣១ ខែឧសភា។

លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «អក្ខរកម្ម និងទម្លាប់ឌីជីថលនៅកម្ពុជា គឺមានកំរិតខ្ពស់ ហើយការផ្ទុះឡើងចុងក្រោយបំផុតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍​នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុបង្ហាញយ៉ាងច្បាស់ថា ដំណោះស្រាយងាយស្រួលបំផុតតាម បណ្ដាញអនឡាញគឺជាតម្រូវការចាំបាច់បំផុត។ ដើម្បីចូលរួមចំណែក យើងចង់ធានាឲ្យបានថាអតិថិជនរបស់យើង ប្រើជម្រើសបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកទាំងនេះ ដើម្បីកាត់បន្ថយទំនាក់ទំទងជាមួយសាច់ប្រាក់ ឫកាតកោស ដូច្នេះនេះយើងសូមផ្តល់ជូនទិន្នន័យបន្ថែម ចំនួន ១ GB ទៅលើទិន្នន័យសេវាកម្មដែលយើងផ្តល់ជូនស្រាប់។»

សេវាកម្មមួយផ្សេងទៀត ដែលកំពុងពេញនិយមអំឡុងពេល នៃការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា គឺសេវាកម្ម Smart @Home ដែលជាសេវាកម្មភ្ជាប់ Wi-Fi នៅតាមគេហដ្ឋានងាយស្រួលបំផុត ។ ដើម្បីគាំទ្រដល់អតិថិជននៅតាមខេត្ត ដែលទទួលរងផលប៉ះពាល់ ភាគច្រើនគឺនៅរាជធានីភ្នំពេញ និងកណ្តាលក្រុមហ៊ុន Smart កំពុងផ្តល់ជូនសេវាដឹកជញ្ជូន ដោយឥតគិតថ្លៃរហូតដល់ ៥ ដុល្លារក្នុងមួយគ្រឿង ប្រសិនបើមានការបញ្ជាទិញតាមរយៈ កម្មវិធី Nham24 ឬ កម្មវិធី eGets នៅចន្លោះថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា។

លោកស្រី Mila បានបន្ថែមទៀតថា៖ «មនុស្សជាច្រើនស្ថិតក្នុងការធ្វើចត្តាឡីស័ក ឫធ្វើការ ឫសិក្សាពីគេហដ្ឋាន ខណៈពេល ដែលពួកគេកំពុងដើរតួនាទីរបស់ពួកគេ ដូច្នេះដើម្បីធានាឲ្យបានថា មិនមានការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងដោយផ្ទាល់ឡើយនោះ នៅក្រុមហ៊ុន Smart យើងចង់ផ្តល់ជូននូវជម្រើសងាយស្រួល និងសុវត្ថិភាពបំផុត ដើម្បីជួយពួកគេរក្សាទំនាក់ទំនង ជាមួយគ្រួសារ និងការងារ។»

សេវាកម្ម Smart @Home អនុញ្ញាតឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍ ជាច្រើនពីសេវាកម្ម Wi-Fi នៅតាមគេហដ្ឋានដោយមិនចាំបាច់ ចំណាយថវិកា និងភាពស្មុគស្មាញនៃការតំឡើងបណ្តាញអ៊ីនធឺណិតនៅក្នុងផ្ទះរបស់ពួកគេឡើយ។ សេវាកម្ម Smart @Home ប្រើស៊ីមទូរស័ព្ទចល័ត (Sim Cards) ដើម្បីចែកចាយសេវាអ៊ីនធឺណិតនៅតាមគេហដ្ឋាន។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុង បម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ ចល័តដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការ សេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាល ឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាព ជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។

ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជា ប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគី អន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ ពេញចិត្តបំផុតនៅ ព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារ សង្គម និងកម្មវិធីនិរន្តរភាពនានា សម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅ សម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

To Top