អត្ថបទ

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រកាសបរិច្ចាគថវិកា ៣ លានដុល្លារ​ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួម សកម្មភាព ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩

ភ្នំពេញ-ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១៖ ដោយមើលឃើញពីស្ថានភាព កាន់តែធ្ងន់ធ្ងរឡើង នៃការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប(Prince Holding Group)ដែលតែងតែចូលរួម យ៉ាងសកម្មក្នុងសកម្មភាព ទំនួលខុសត្រូវសង្គម បានប្រកាសថា នឹងធ្វើការបរិច្ចាគថវិកា ចំនួន ៣ លានដុល្លារអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប តែងតែយកចិត្តទុកដាក់ ចំពោះការវិវឌ្ឍនៃស្ថានការណ៍ បង្ការនិងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។ កន្លងមក ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានផ្តួចផ្តើមសកម្មភាពសប្បុរសធម៌ ទ្រង់ទ្រាយធំជាច្រើនលើក ដើម្បីគាំទ្រដល់យុទ្ធនាការប្រឆាំង នឹងការរីករាលដាល ជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជា និងចូលរួមចំណែក ក្នុងការជួយសង្គ្រោះ ប្រជាជនដែលរងគ្រោះដោយទឹកជំនន់​។

ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ជាសហគ្រាសចម្រុះខ្នាតធំ និងនាំមុខគេនៅកម្ពុជា ដែលមានអាជីវកម្មគ្របដណ្តប់ លើវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត និងវិស័យផ្សេងៗទៀត៕

To Top