ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បានប្ដូរផ្ទាំងប៉ាណូជាច្រើនកន្លែង ទូទាំងប្រទេស និងការផ្សព្វផ្សាយតាមប្រព័ន្ឋ ឌីជីថលអំពីការផ្សាយ ពាណិជ្ជកម្មផលិតផល របស់ក្រុមហ៊ុន ទៅជាការផ្សាយ សារអប់រំ វិធានការ “៣ការពារ ៣កុំ” ដោយចំណាយថវិកា ជាង ១៥០,០០០ដុល្លារអាមេរិក ដើម្បីចូលរួមផ្ញើសារអប់រំ ស្ដីពីវិធានការបង្ការ ការឆ្លងជំងឺកូវីដ-១៩។
លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា “ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែត្រៀមខ្លួនជានិច្ច ក្នុងការចូលរួម បរិច្ចាគត្រឡប់ ទៅសង្គមវិញ។ ការសម្រេចប្ដូរផ្ទាំងប៉ាណូ និង ការផ្សព្វផ្សាយតាមប្រព័ន្ឋ ឌីជីថលភ្លាមៗនេះ គឺបង្ហាញពីការសហការ និងការទទួលខុសត្រូវរួមគ្នា ដើម្បីជំរុញការយល់ដឹង និងបន្តការអនុវត្ត យ៉ាងយកចិត្តទុកដាក់ អំពីវិធានការការពារខ្លួន ពីជំងឺកូវីដ-១៩”។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោមយុទ្ឋនាការ ទឹកចិត្តកម្ពុជា ក៏កំពុងបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ទៅមណ្ឌលធ្វើចត្តាឡីស័ក មន្ទីរពេទ្យចាក់វ៉ាក់សាំង បង្ការកូវីដ ហើយកន្លែងនីមួយៗ គឹផ្តល់ជូនទឹកបរិសុទ្ឋកម្ពុជា ចំនួន ១០០ កេស ផងដែរ៕
ខ្ញុំជឿជាក់ថា រួមគ្នា យើងអាចធ្វើបាន!