អត្ថបទ

គម្រោងបរិច្ចាគ ទឹកបរិសុទ្ធ ៣ម៉ឺនកេស នៃយុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស មកដល់រដ្ឋបាល​ ស្រុកអង្គស្នួល

ភ្នំពេញ៖ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៥០កេស និងទឹកក្រូចអាយស៍ Ize ២០កេស ដល់រដ្ឋបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីចែកជូន ដល់មន្ត្រីនគរបាល និងប៉ូលីស ដែលកំពុងបំពេញបេសកកម្ម ទប់ស្កាត់ការរាតត្បាត នៃវីរុសកូវីដ-១៩ ។

លោកស្រី គង់ កុសល នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា «ខ្ញុំសង្ឃឹមថា «ទឹកចិត្តកម្ពុជា» ដែលជាយុទ្ធនាការ សប្បុរសធម៌របស់ ខ្មែរ ប៊ែវើរីស នឹងរួមចំណែក ជាកម្លាំងចិត្ត ដល់មន្ត្រីនគរបាល និងប៉ូលីស ដោយជួយកាត់បន្ថយ ភាពនឿយហត់របស់ពួកគាត់ បានមួយផ្នែក ក្នុងអំទ្បុងពេល ប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ-១៩នេះ»។

គិតត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២១នេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗ សរុប៥០០០កេស រួចមកហើយ ជូនដល់ប៉ូលីសប្រចាំការ នៅទីតាំងត្រួតពិនិត្យនានា និងមន្ទីរពេទ្យមួយចំនួន។ យុទ្ធនាការនេះ នឹងបន្តបរិច្ចាគទឹកបរិសុទ្ធ ជូនស្ថាប័នផ្សេងៗទៀត រហូតរាប់ម៉ឺនកេស៕

To Top