អត្ថបទ

ក្រុមហ៊ុន Smart Axiata ផ្តល់ការហៅទូរស័ព្ទ​ ក្នុងប្រព័ន្ធ ឥតគិតថ្លៃ ក្នុងការគាំទ្រ ការប្រឆាំង កូវីដ១៩ នៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ – និរន្តភាព និងការទំនាក់ទំនងដ៍រលូន របស់អតិថិជនទាំងអស់ គឺជាគោលបំណងចំបង របស់ក្រុមហ៊ុន Smart គ្រប់ពេលវេលា ជាពិសេស នៅក្នុងអំឡុងពេលបច្ចុប្បន្ន។

ដើម្បីគាំទ្រកម្ពុជា ក្នុងយុទ្ធនាការប្រឆាំង ការរាតត្បាតជាសកល នៃវីរុសកូរ៉ូណា ដែលកំពុងកើតមានឡើង ក្នុងប្រទេស ក្រុមហ៊ុនបានផ្ដល់ជូន ការហៅទូរស័ព្ទក្នុងប្រព័ន្ធ ឥតគិតថ្លៃ រយៈពេល ៦០នាទី ដល់អតិថិជន ក្រុមហ៊ុន Smart ទាំងអស់ ជារៀងរាល់ថ្ងៃ រហូតដល់ចុង ខែមីនា។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «ឥឡូវនេះ ជាពេលវេលាដ៏សំខាន់ ជាងពេលណាៗទាំងអស់ ដែលមនុស្សគ្រប់គ្នា ចង់មានភាពស្និទ្ធស្នាល ជាមួយមនុស្សជាទីស្រឡាញ់ របស់ពួកគេ ជាពិសេសនៅពេលយើង ឃ្លាតកាយឆ្ងាយពីគ្នា។ នៅក្រុមហ៊ុន Smart Axiata ពួកយើងយល់ច្បាស់ណាស់ នូវសារៈសំខាន់ នៃការភ្ជាប់ទំនាក់ទំនង ក្នុងជីវិតប្រចាំថ្ងៃ របស់អតិថិជនយើង។ ពួកយើងសង្ឃឹមថា អាចផ្ដល់ភាពងាយស្រួល ជាងនេះបន្តិច​ ដោយផ្ដល់ជូនបន្ថែម ការហៅទូរស័ព្ទក្នុងប្រព័ន្ធ ឥតគិតថ្លៃរយៈពេល ៦០នាទី ជារៀងរាល់ថ្ងៃដល់អតិថិជន ប្រើប្រាស់គម្រោងបង់ជាមុន និងគម្រោងបង់ប្រាក់ប្រចាំខែ។»

អតិថិជនអាចទទួលបាន ការហៅទូរស័ព្ទ ក្នុងប្រព័ន្ធដោយឥតគិតថ្លៃ រយៈពេល ៦០នាទី ដោយគ្រាន់តែចុច *2021#ហើយចុចបញ្ចូន។

ក្រុមហ៊ុន Smart ថ្មីៗនេះក៏បានផ្ដល់ជូន ទិន្នន័យអ៊ីនធឺណិត​ ចំនួន ១GB ឥតគិតថ្លៃ ដល់អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ ក្នុងគណនីចំបងយ៉ាងតិចណាស់ ១ដុល្លា២៥សេន តាមរយៈកម្មវិធី SmartNas គេហទំព័រ Smart ឫ Zero Balance Portal។

ក្រុមហ៊ុន Smart បានប្រើប្រាស់ធនធាន និងបណ្តាញទូរស័ព្ទរបស់ខ្លួន ដើម្បីគាំទ្រដល់យុទ្ធនាការ ប្រឆាំងនឹ វីរុសនេះ ចាប់តាំងពីជំងឺរាតត្បាត សកលបានវាយលុក ប្រទេសកម្ពុជាដំបូងមកម្ល៉េះ។

បន្ថែមលើការផ្ដល់ជូនពិសេស​ សម្រាប់អតិថិជនដូចជា ការហៅទូរស័ព្ទ និងទិន្នន័យអ៊ីនធឺណិត ឥតគិតថ្លៃ ដើម្បីជម្រុញអតិថិជន ឲ្យរក្សាគម្លាតសុវត្ថិភាព ក្រុមហ៊ុនបានប្រើប្រាស់ បណ្តាញទូរស័ព្ទរបស់ខ្លួន ដើម្បីគាំទ្រ ដល់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការលើកកម្ពស់ ការយល់ដឹងអំពីជំងឺកូវីដ១៩ ដោយប្រើប្រាស់សារសំឡេង និងសារជាអក្សរ ផ្ញើជូនអតិថិជនចំនួន ៨ លាន របស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា ដើម្បីជម្រុញ ការគោរពនៃវិធានការ ការពារនានា ដែលណែនាំ ដោយក្រសួងសុខាភិបាល ។

ក្រុមហ៊ុនក៏បានឲ្យដឹងផងដែរថា ជំនួយពីមូលនិធិទឹកប្រាក់ ១ លានដុល្លារ ដើម្បីប្រឆាំងជំងឺកូវីដ ១៩ របស់ខ្លួន នៅបន្តមាននៅឡើយ ដោយមូលនិធិនេះ ត្រូវបានបង្កើតឡើង កាលពីខែ មីនា ឆ្នាំ២០២០ ដើម្បីគាំទ្រគំនិតផ្ដួចផ្ដើម ជួយពលរដ្ឋកម្ពុជា ដោះស្រាយបញ្ហាផ្នែកសុខភាព សង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺរាតត្បាត សលកវីរុសកូរ៉ូណា។

គម្រោងចំនួន ១២ ផ្សេងៗគ្នារួមមាន វិទ្យាសា្ថនប៉ាស្ទ័រកម្ពុជា អង្គការសង្គ្រោះកុមារ (Save the Children) អង្គការមិត្តសំឡាញ់អន្តរជាតិ បានទទួលជំនួយ ពីមូលនិធិ សង្គ្រោះប្រឆាំងកូវីដ ១៩ ហើយក្រុមហ៊ុន កំពុងប្រកាសស្វាគមន៍ ការដាក់ពាក្យស្នើសុំថ្មី ពីក្រុមហ៊ុន ឬអង្គការនានា ដែលមានគោលបំណង ជួយសម្រាល់ផលលំបាក ពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមបញ្ហា នៃជំងឺរាតត្បាតសកល។

ពាក្យស្នើសុំអាចផ្ញើបាន តាមអនឡាញ តាមរយៈhttps://bit.ly/3aQsrJV

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

To Top