DAP News

សេដ្ឋកិច្ច

ធនាគារ អេស ប៊ី អាយ លី ហួរ សាខា៧មករា បានបើកសាខាថ្មី ជាផ្លូវការ ដែលស្ថិតនៅ តំបន់ពាណិជ្ជកម្ម

ភ្នំពេញ-ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេល ប្រមាណជាង៥ខែ ក្នុងការរចនាអគារនេះឡើង។

អគារសា្នក់ការសាខា៧មករាថ្មីនេះ គឺស្ថិតនៅលើអគារលេខ ២១៩ កែងផ្លូវ ១២៨ & ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយ ក្នុងចំណោមធនាគារ ដែលមានការវិវត្តន៍លឿនបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជនបន្ទាប់ពីទទួលបាន អជ្ញាប័ណ្ណពីធនាគារជាតិ កាលពីខែមីនា ឆ្នាំ២០២០។

បើទោះបីជាទទួលរង នូវផលប៉ះពាល់ ជាសកលពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខ ស្របទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។

ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារ ជូនប្រជាពលរដ្ឋកម្ពុជា មានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់ ២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។

លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន ក្រៅស្រុក និងក្នុងស្រុក ដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ ល្អបំផុត ដើម្បីទាក់ទាញការវិនិយោគ យូរអង្វែងពីក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់ វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី ជា វណ្ណចាន់បូផា ប្រធានសាខា៧មករា ដែលលោកស្រីមានបទពិសោធន៍ ជាង១៧ឆ្នាំ នៅលើការងា ជាពិសេសលើវិស័យ ធនាគារពាណិជ្ជ ក្នុងការដឹកនាំ ប្រតិបត្តិការសាខា សេវាកម្មធនាគារឈានមុខ ការវាយតំលៃឥណទាន គ្រប់ប្រភេទ និងបណ្តុះបណ្តាធនធាន មនុស្សផងដែរ។

លោកស្រីបានបន្ថែមទៀតថា សាខា៧មករាត្រៀមខ្លួន បម្រើសធារណៈជន ដោយផ្តល់សេវាកម្ម ហិរញ្ញវត្ថុផ្សេងៗ។

សម្រាប់សេវាកម្មលម្អិត សូមទំនាក់ទំនង៖
លោកស្រី ជា វណ្ណចាន់បូផា ប្រធានសាខា៧មករា
ទូរស័ព្ទៈ០១២ ២១១ ៦១៥
អ៊ីម៉ែលៈ vanchanbopha.chea@sbilhbank.com.kh
អំពីធនាគារ
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ពីធនាគារជាតិនៃកម្ពុជា កាលខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្ម ទូទាំង២៥ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង ១,៥០០នាក់។

To Top