អត្ថបទ

មជ្ឈមណ្ឌលណាហ្គា ៣ ចាប់ផ្តើម ការដ្ឋានសាងសង ជាមួយនឹងការ រៀបចំបុកគ្រឹះ ដ៏លេចធ្លោរ

ការដ្ឋានសាងសង មជ្ឈមណ្ឌលកម្សាន្តចំរុះ ដ៏ធំនិងល្បីល្បាញបំផុត របស់ប្រទេសកម្ពុជា បានចាប់ផ្តើមជាផ្លូវការហើយ។ ការងារកសាង មជ្ឈមណ្ឌលណាហ្គា ៣ ឥឡូវនេះកំពុងដំណើរការ យ៉ាងរលូន បន្ទាប់ពីវាត្រូវបាន ផ្សព្វផ្សាយ ជាសាធារណៈ កាលពីរយៈពេលពីរឆ្នាំមុន។

នៅក្នុងខែមករា ក្រុមកម្មករបានចាប់ផ្តើម បុកគ្រឹះសម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា ៣ នឹងជាប៉មសណ្ឋាគារកម្ពស់ ៧៥ ជាន់។

ក្រុមអ្នកអភិវឌ្ឍគម្រោងនេះ បានថ្លែងឲ្យដឹងថា៖​ គម្រោងនេះនឹងក្លាយជា អាគារខ្ពស់ជាងគេ​នៅកម្ពុជា នៅពេលបញ្ចប់ការសាងសង ។​ គម្រោងដែលមានទំហំ គិតជាទឹកប្រាក់ចំនួន ៣.៥ ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុក អគារសណ្ឋាគារកម្ពស់ ៥២ ជាន់ ចំនួនពីរផងដែរ។​ នៅក្នុងបរិវេណនោះ នឹងមានប្លុកវេទិកាពហុមុខងារ ចំនួន ១៧ ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យាន​បច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈមណ្ឌលសន្និសិទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដី ចំនួនសម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ។

ណាហ្គា៣ នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត ៣.០០០ ទៅលើមជ្ឈមណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុបសម្រាប់គម្រោង បានឈានដល់ ៥០០ ០០០ ម៉ែត្រការ៉េ។
អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ និងអ្នករចនា សម្រាប់គម្រោងនេះ នឹងសាងសង់វាស្របតាម ស្តង់ដារអន្តរជាតិ ។

ការរចនាកំពុងត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុនអន្ដរជាតិ ដែលទទួលបានពានរង្វាន់ ចំនួនពី រគឺក្រុមហ៊ុន Steelman & Partners និង ក្រុមហ៊ុន Skidmore, Ownings & Merrill LLP (SOM) ។

សេចក្តីថ្លែងការណ៍មួយ របស់ក្រុមហ៊ុន Som បានឲ្យដឹងថា៖ ណាហ្គា ៣ នឹងក្លាយជាទីតាំងសម្គាល់ ដែលលិចធ្លោរបំផុត សម្រាប់ទីក្រុងភ្នំពេញ នាពេលអនាគត ។ ជាមួយនឹងចំណុចខ្ពស់បំផុត នៃប៉មប៉ែកខាងជើង អាចឲ្យឃើញ នូវទិដ្ឋភាពដែលគ្មានគូប្រៀប នៃទីក្រុងភ្នំពេញ និងតំបន់ជុំវិញនេះ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Jacobs Engineering គឺជាអ្នកដែលទទួលបាន នូវតួនាទីចាត់ចែងការងារស៊ីវិល និងសំណង់។ ក្រុមហ៊ុនដែលមាន ទីស្នាក់ការកណ្តាល នៅសហរដ្ឋអាមេរិកនេះ ស្ថិតនៅក្នុងចំណោម ក្រុមហ៊ុនពិគ្រោះយោបល់ ផ្នែកវិស្វកម្មធំជាងគេបំផុត នៅលើពិភពលោក ដែលមាននិយោជិក ចំនួន ៥៥ ០០០ នាក់ ការិយាល័យ ៤០០ នាក់នៅក្នុងប្រទេសជាង ៤០ ជាមួយប្រាក់ចំណូល ប្រចាំឆ្នាំចំនួន ១៣ ពាន់លានដុល្លារ ។

ក្រុមហ៊ុន CCAG Asia Co Ltd ត្រូវបានជ្រើសរើស ជាអ្នកម៉ៅការចម្បង។ ក្រុមហ៊ុនផ្សេងទៀត ដែលកំពុងដើរតួយ៉ាងសំខាន់ នៅក្នុងគម្រោងរួមមាន KWA Consult Sdn Bhd (ទីប្រឹក្សាមេកានិកនិងអគ្គិសនី) ក្រុមហ៊ុន ELP Quantity Surveyors Sdn Bhd (ទីប្រឹក្សា QS) និងក្រុមហ៊ុន Steelman Partners LLP (រចនាផ្ទៃខាងក្នុង) ។

ក្រុមហ៊ុន Steelman Partners LLP មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ដែលបានរចនាកាស៊ីណូ និងរមណីយដ្ឋាន សមហរណជាច្រើន នៅជុំវិញពិភពលោក ក៏បានចូលរួមជាមួយ គម្រោងណាហ្គា ១ និងណាហ្គា ២ ផងដែរ។

ក្រុមហ៊ុន MCC International Co Ltd ត្រូវបានចុះបញ្ជី ជាអ្នកម៉ៅការគ្រឹះ ក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុនជំនាញ ផ្នែកគ្រឹះគឺ ក្រុមហ៊ុន Econpile Berhad. MCC International ដែលជាក្រុមហ៊ុនមួយ ក្នុងចំណោមបណ្តាក្រុមហ៊ុន Global Fortune 500 ដែលស្ថិតក្នុងចំណោម ក្រុមហ៊ុនសំណង់ ដែលគ្រប់គ្រងដោយរដ្ឋ ធំជាងគេរបស់ប្រទេសចិន ។ ក្រុមហ៊ុនត្រូវបានចុះបញ្ជី ជាសាធារណៈនៅក្រុងសៀង ហុងកុង ខណៈក្រុមហ៊ុន Econpile Berhad គឺជាក្រុមហ៊ុនចុះបញ្ជី សាធារណៈ របស់ប្រទេសម៉ាឡេស៊ី។

យោងតាម ក្រុមហ៊ុនណាហ្គាខប អ្នកម៉ៅការគ្រឹះឯកទេស ត្រូវបានជ្រើសរើស ក្នុងចំណោមបណ្តាក្រុមហ៊ុន ដែលចូលរួមដេញថ្លៃអន្តរជាតិ ចំនួន ១៤ ជាមួយនឹងការវាយតម្លៃ យ៉ាងហ្មត់ចត់និងទូលំទូលាយ អំពីសមត្ថភាពបច្ចេកទេស បទពិសោធន៍ ភាពគ្រប់គ្រាន់ នៃគ្រឿងម៉ាស៊ីនសំណង់គ្រឹះ និងធនធានភូមិសាស្ត្រ រួមទាំងបទពិសោធន៍ សាងសង់ពីលើចុះក្រោម។ ​គម្រោងនេះ មានការពិចារណា លើការរចនាចម្បងចំនួន ៦ ។

ទាំងនេះគឺជា ការសិក្សាទៅលើរណ្តៅគ្រឹះដី​ សរុបចំនួន ៣៦ នៅក្នុងឆ្នាំ ២០១៩ បានបញ្ចប់ការបុកសសរគ្រឹះ សាកល្បងបឋមចំនួន ២ នៅឆ្នាំ ២០២០ សុខមាលភាព និងសុវត្ថិភាពនៅជុំវិញអគារនិង កម្រិតតារាងទឹកខ្ពស់ មិនមានការរំលោភ ចូលដីឡូតិ៍នៅជាប់នឹងគម្រោង និង សុវត្ថិភាពនិងគុណភាព នៃការដ្ឋានសំណង់។

ក្រុមហ៊ុនណាហ្គាខប ដែលជាអ្នកអភិវឌ្ឍគម្រោង នឹងមិនទុកឱ្យមានចន្លោះប្រហោង ជាមួយនឹងវិធីសាស្ត្ររចនា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទំនើបបំផុត។

យោងតាមក្រុមហ៊ុន បានឱ្យដឹងថា ប្រាក់រាប់លានដុល្លារ នឹងត្រូវចំណាយសម្រាប់ការងារ កែលំអដីនៅក្នុងផ្លូវខាងលិច ចម្ងាយ ៦ ម៉ែត្រ ជាប់នឹងអាគារ ដែលមានស្រាប់ ដោយប្រើវិធីសាស្ត្រ លាយដីជ្រៅ ដើម្បីពង្រឹងស្រទាប់ខាងលើ ដែលមានស្រាប់ ដើម្បីកាត់បន្ថយហានិភ័យ នៃការស្រុតដី។

ជញ្ជាំងដ្យាក្រាម ដែលមានកម្រាស់ពី ៨០០ មីលីម៉ែត្រ ទៅ ១ ០០០ មីលីម៉ែត្រ លាសន្ធឹងរហូតដល់ជម្រៅ ៤៤ ម៉ែត្រ ជាមួយនឹងការដាក់ចូល ទៅក្នុងស្រទាប់ថ្ម នឹងត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវ ស្ថេរភាពនៃកម្រិត តារាងទឹកក្រោមដី កាត់បន្ថយហានិភ័យ នៃការតាំងទីលំនៅ ក៏ដូចជាកាត់បន្ថយ ការបញ្ជូនរំញ័រ ទៅអាគារដែលនៅជាប់គ្នា។ ជញ្ជាំងទម្រជាច្រើន ដែលមានទំហំ ៨០០ មីលីម៉ែត្រគុណនឹង ៨,៨០០ មីលីម៉ែត្រនីមួយៗ នឹងត្រូវបានសាងសង់ ដើម្បីការពារជញ្ជាំងដ្យាក្រាម ក្នុងពេលធ្វើកំណាយ។

គម្រោងនេះ ក៏នឹងដាក់បញ្ចូលនូវវិធីសាស្រ្ត សាងសង់ពីលើចុះក្រោម ដើម្បីកាត់បន្ថយការរលាយ ឱ្យដល់កម្រិតអប្បរមា​ របស់រជញ្ជាំងដ្យាក្រាម និងកាត់បន្ថយហានិភ័យ នៃស្រុតដី។ ឧបករណ៍រំញ័រប្រេកង់ខ្ពស់​ ដែលមានថាមពល ត្រូវបានប្រើ ដើម្បីកាត់បន្ថយ សំលេងរំខាន និងរំញ័រនៃសំណង់ ហើយឧបករណ៍ជាច្រើន ត្រូវបានដំឡើង នៅតាមការដ្ឋានសំណង់នានា សម្រាប់ការត្រួតពិនិត្យ ជាបន្តបន្ទាប់នៃការស្រុតដី កំរិតតារាងទឹក រំញ័រ និងសំលេងរំខាន។ គេបានកត់សម្គាល់ថា កញ្ចប់គ្រឹះនេះ ស្ថិតក្នុងចំណោមការងារ គ្រឹះធំបំផុត និងស្មុគស្មាញបំផុត ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ដោយសារតែការជីក ទៅក្នុងជម្រៅ នៅទីតាំងដ័កក់កុញ ដែលស្ថិតនៅក្នុងបេះដូង នៃរាជធានីភ្នំពេញ និង ភាពស្មុគស្មាញ ទាក់ទងមឹងសសរគ្រឹះដ័ធំ ជញ្ជាំងដ្យាក្រាមក្រាស់ៗ ជាដើម។ មាឌដី ដែលត្រូវបានជីកសរុប សម្រាប់គម្រោងនេះ មាន លើសពី ៣០០ ០០០ ម៉ែត្រគីប ។ ការស្ថាបនាគ្រឹះនឹងត្រូវបានបញ្ចប់ ជាដំណាក់កាល (១៨-៣០ ខែ) ដែលអនុញ្ញាត ឱ្យការសាងសង់ រចនាសម្ព័ន្ធទំនើប ចាប់ផ្តើមនៅឆមាសទី ២ ឆ្នាំ ២០២២ ។

លោក Tan Sri Dr Chen Lip Keong ជាមហាសេដ្ឋីនិងស្ថាបនិក ក្រុមហ៊ុនណាហ្គាខប នឹងរ៉ាប់រង ៥០ ភាគរយ នៃទឹកប្រាក់ចំនួន ៣,៥ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ ណាហ្គា ៣ ។ នៅសល់ ៥០ ភាគរយទៀត នឹងមកពីជម្រើសមូលនិធិ ខាងក្នុងនិងខាងក្រៅ របស់ណាហ្គាវើលដ៍។

យីហោសណ្ឋាគារ លំដាប់កំពូលពីរ នៅលើពិភពលោកគឺ JW Marriott និង Grand Hyatt ត្រូវបានជ្រើសរើស ដើម្បីគ្រប់គ្រងប៉មមួយចំនួន។ ក្រុមហ៊ុន Moody’s Investors Service Inc និង S&P Global Ratings Inc ដែលជាភ្នាក់ងារ វាយតម្លៃឈានមុខគេពីរ នៅលើពិភពលោក បានយល់ព្រមគាំទ្រ គម្រោងនេះរួចហើយ។

ណាហ្គាខប ដែលជាម្ចាស់កម្មសិទ្ធិណាហ្គា ១ និងណាហ្គា ២ បានដើរឈានមុខគេ ក្នុងការលើកស្ទួយមុខមាត់ អន្តរជាតិរបស់ប្រទេសកម្ពុជា បង្កើតការងារជាច្រើន និងបានចូលរួមចំណែក យ៉ាងច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងតំបន់។

នៅឆ្នាំ ២០១៩ ណាហ្គាខបបានចូលរួម ចំណែកប្រហែល ២៧ ភាគរយ នៃកំណើនទេសចរណ៍ ក្នុងស្រុកនិងប្រមាណ ១,២ ភាគរយ នៃផលិតផលក្នុងស្រុកនៅកម្ពុជា បើយោងតាមតួលេខ ដែលចេញផ្សាយ ដោយវិទ្យាស្ថានជាតិ ស្ថិតិកម្ពុជា ៕

To Top