អត្ថបទ

TikTok បានតែងតាំង លោក Sameer Singh ជាប្រធានផ្នែក ដំណោះស្រាយ​ជំនួញ ពិភពលោក ប្រចាំអាស៊ីអាគ្នេយ៍

នៅក្រោមតួនាទីថ្មី TikTok សម្រាប់ជំនួញនេះ លោក Singh នឹងបន្តដឹកនាំដោយនាំយក ដំណោះស្រាយថ្មីៗ សម្រាប់ក្រុមហ៊ុន TikTok និងអ្នកជំនាញទីផ្សារ នៅក្នុងថ្នាក់តំបន់

ភ្នំពេញ-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៖ TikTok ដែលជាកម្មវិធីវីដេអូ លើទូរស័ព្ទឈានមុខគេ បានប្រកាសនៅថ្ងៃនេះ អំពីការតែងតាំងលោក Sameer Singh ជាប្រធានផ្នែកដំណោះស្រាយ ជំនួញពិភពលោក ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នៅចំពោះមុខតួនាទីថ្មីនេះ លោក Singh នឹងទទួលខុសត្រូវ លើដំណោះស្រាយ ផ្នែកលក់ឈានមុខគេ និងទីផ្សារជំនួញ សម្រាប់ផលិតផលនានា របស់ TikTok នៅក្នុងតំបន់។

លោក Singh មានបទពិសោធន៍ជាង ២៥ឆ្នាំទៅលើដំណោះស្រាយ ផ្នែកទីផ្សារ និងការផ្សាយពាណិជ្ជកម្ម បែបច្នៃប្រឌិត។ មុនពេលចាប់ផ្តើមតួនាទី នៅក្នុងក្រុមហ៊ុន TikTok និង ByteDance លោកបានធ្វើការដឹកនាំ ក្រុមហ៊ុន GroupM ក្នុងតួនាទី ជានាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីខាងត្បូង ដោយបានផ្តល់ជូន អត្ថប្រយោជន៍យ៉ាងច្រើន ដល់អតិថិជនរបស់លោក ទៅលើផ្នែកឌីជីថល និងមាតិកា។ លោកក៏ធ្លាប់កាន់ តួនាទីសំខាន់ៗ នៅក្នុងក្រុមហ៊ុនធំៗ មួយចំនួនដូចជា ក្រុមហ៊ុន Google ក្រុមហ៊ុន GSK ក្រុមហ៊ុន Procter&Gamble និងក្រុមហ៊ុនIPG សម្រាប់តំបន់ជាច្រើន រួមមាន ប៉ាឡូអាល់តូ ប៊ូស្តុន ទីក្រុងឡុងដ៏ ឌូបៃ និងក្វាងចូវ។

លោក Singh បាននិយាយថា «TikTok បានផ្តល់ការគាំទ្រ ដល់សហគ្រាស និងដៃគូរាប់ម៉ឺន ជាពិសេសជំនួញ ធនតូចនិងមធ្យម ដើម្បីបង្កើនកិច្ចខំប្រឹងប្រែង របស់ពួកគេលើផ្នែកទីផ្សារ និងពាណិជ្ជកម្ម និងពង្រីកអជីវកម្មរបស់ខ្លួន តាមរយៈផលិតផលរបស់ TikTok ជាច្រើនទៀតផង។ តំបន់អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលរីកចម្រើន លឿននិងមានសក្តានុពលខ្លាំង ជាពិសេសទៅលើ ទម្រង់មាតិកាខ្លីៗ ហើយទីផ្សារ ក្នុងតំបន់នេះផងដែរ នឹងបន្តក្លាយខ្លួន ជាតំបន់អទិភាពរបស់ពួកយើង ក្នុងការពង្រីកនិងបង្កើត ជំនួញថ្មីៗ ដើម្បីបំពេញតម្រូវការ យ៉ាងច្រើនផ្សេងៗគ្នា ក្នុងតំបន់»។

ដំណោះស្រាយជំនួញ ពិភពលោក របស់ TikTok នឹងធ្វើការជួយទៅដល់ ជំនួញគ្រប់ទំហំ ដើម្បីធ្វើការបង្កើតទំនាក់ទំនង កាន់តែជិតស្និទជាមួយ នឹងអតិថិជនគោលដៅ របស់ខ្លួន តាមវិធីសាស្ត្រប្លែក និងច្នៃប្រឌិត ព្រមទាំងបង្កើតបរិយាកាស វិជ្ជមាននិងសុវត្ថិភាព សម្រាប់ដៃគូ។ ការតែងតាំងលោក Singh ក្នុងតួនាទីថ្មីនេះ នឹងជម្រុញបន្ថែមការប្តេជ្ញា លើកស្ទួយសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីអាគ្នយ៍ តាមរយៈការផ្តល់ការគាំទ្រ ដល់អាជីវកម្មខ្នាតតូច និងមធ្យមជាច្រើន ដែលជាឆ្អឹងខ្នងក្នុងតំបន់។

លោក Blake Chandlee ដែលជាប្រធាន នាយកផ្នែកដំណោះស្រាយ ជំនួញពិភពលោករបស់ TikTok បានឲ្យដឹងថា «វាគឺជាពេលវេលាដ៏ល្អបំផុត សម្រាប់ TikTok ក្នុងការនាំយកនូវ វិធីថ្មីនិងច្នៃប្រឌិត សម្រាប់ម៉ាក និងផលិតផលផ្សេងៗ ដើម្បីឈានទៅរកភាពជោគជ័យ នៅលើ TikTok ហើយលោក Singh នឹងក្លាយជាធនធានមួយ ដែលមិនអាចខ្វះបាន ក្នុងការបំពេញភារកិច្ច ការជោគជ័យមួយនេះ។ យើងពិតជារីករាយ និងសូមស្វាគមន៍ គាត់មកកាន់តួនាទីថ្មីនេះ ហើយយើងក៏ទន្ទឹងរង់ចាំ ភាពជោគជ័យបន្ថែមទៀត របស់លោក Singh ក្នុងនាមជា ប្រធានដំណោះស្រាយ អាជីវកម្មសកល នៅអាស៊ីអាគ្នេយ៍»៕

To Top