អត្ថបទ

កាន់តែអស្ចារ្យ​​​ ជាងមុនទៅទៀត ក្រុមហ៊ុនវីរៈ ប៊ុនថាំ ណែនាំសេវាកម្មថ្មី ដំបូងបំផុត នៅកម្ពុជា “VET បញ្ញើទាន់ចិត្ត” សេវាកម្ម ដឹករហ័សទាន់ចិត្ត សូម្បីអ្នកទិញចង់ Cancel ក៏មិនទាន់ដែរ!!

" "

ភ្នំពេញ៖ ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ក្លាយជាក្រុមហ៊ុនដៃគូ ដ៏មានទំនុកចិត្តបំផុត​ សម្រាប់អតិថិជនគ្រប់រូប ដែលយើងផ្តល់នូវសេវាកម្មថ្មី ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា នោះគឺ“VET បញ្ញើទាន់ចិត្ត” ដឹករហ័សម៉ង! ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស សូមជូនដំណឹង ដល់អតិថិជនទាំងអស់ ឲ្យបានជ្រាប់ថា យើងបានចាប់ផ្តើម នូវសេវាកម្មថ្មីដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១ នោះគឺ “VET បញ្ញើទាន់ចិត្ត” ដែលជាសេវាកម្មដឹកទំនិញ រហ័សទាន់ចិត្ត ហើយធ្វើឡើងទូទាំង ២៥ ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជារបស់យើង។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស នៅតែជាក្រុមហ៊ុនមួយ ដែលអាចដណ្តើមទីផ្សារដឹកជញ្ជូន មានឈ្មោះប្រកួតប្រជែងពាណិជ្ជកម្ម ដោយភាពស្មោះត្រង់ ជាមួយភាពទទួលខុសត្រូវ លឿន នៅកម្ពុជា។
សេវាកម្មដ៏អស្ចារ្យមួយនេះ គឺផ្ដោតសំខាន់ទៅលើគុណភាព និងការជួយឲ្យអាជីវកម្ម លោកអ្នកកាន់តែមានភាពរីកចម្រើន។ អ្វីដែលកាន់តែកាន់តែពិសេស និងគួរឲ្យកត់សម្គាល់ លោកអ្នកអាចនឹងពុំចាំបាច់ បារម្ភពីការដឹកជញ្ជូនអីវ៉ាន់ គ្រប់ប្រភេទទៅកាន់អតិថិជន របស់លោកអ្នកនោះទេ ប៉ុន្តែអ្វីដែលលោកអ្នក គួរយកចិត្តទុក្ខដាក់នោះ គឺថែរក្សាអាជីវកម្ម ឲ្យកាន់តែឈានទៅមុខ ដោយនិយាយឲ្យខ្លីនោះគឺ លោកអ្នកចាំតែលក់ ហើយយើងជាអ្នកដឹកជញ្ជូន ឲ្យលោកអ្នក។

" "

សេវាកម្មនេះ គឺយើងដឹកជញ្ជូនទំនិញ របស់លោកអ្នកត្រឹមតែ 12ម៉ោងតែប៉ុណ្ណោះ ទៅកាន់ទូទាំង ២៥ខេត្ត-ក្រុង ជាឧទាហរណ៍៖ យើងដឹកអីវ៉ាន់ពេលព្រឹក អ្នកនឹងទទួលបាន ពេលល្ងាច ឬក៏ដឹកពេលល្ងាច ទទួលបាននៅថ្ងៃបន្ទាប់ ពេលព្រឹក រកអីណាបានទៀត ជាមួយជម្រើសដ៏ល្អបំផុតបែបនេះ ចាប់ផ្តើមប្រើប្រាស់សេវាកម្មមួយនេះ សម្រាប់អាជីវកម្មរបស់លោកអ្នក ហើយសេវាកម្មនោះគឺ “VET បញ្ញើទាន់ចិត្ត” របស់ ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស។

" "

សូមបញ្ជាក់បន្ថែមថា អ្វីដែលពិសេសបំផុតនោះរួមមាន!
• ប្រសិនបើលោកអ្នកធ្វើការ បញ្ញើជាមួយនឹងសេវាកម្ម “VETបញ្ញើទាន់ចិត្ត” ចំនួន 10 ដងនោះលោកអ្នកនឹង ទទួលបានកាតវីអាយភី របស់ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេសដែលមាន ការប្រមូលសិន 10%។

•ក្រុមហ៊ុនយើងខ្ញុំ នឹងមានការទំនួលខុសត្រូវ រាល់ការបាត់បង់អីវ៉ាន់ របស់លោកអ្នកដោយយើង នឹងធ្វើការសងចំនួន 40 ដងនៃតម្លៃផ្ញើ។

សូមធ្វើការទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម ផ្ញើអីវ៉ាន់ទូទាំងប្រទេសកម្ពុជា តាមរយៈលេខទូរស័ព្ទ៖ 010 522 522។

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ទទួលបានការគាំទ្រ ពីអតិថិជន ឈានមុខគេនៅកម្ពុជា កម្រិតស្តង់ដារអន្តរជាតិ សូម្បីតែការរក្សាទុកដាក់អីវ៉ាន់ មានលក្ខណៈរៀបរយ មានផាសុខភាព អនាម័យជាចំបង ហើយអ្នកបើកបរមាន សីលធម៌៕

To Top