អត្ថបទ

វីងអនុញ្ញាត ​ឲ្យអតិថិជនអាចផ្ញើប្រាក់ ពីគណនីវីង ទៅគណនីវីង មិនអស់ថ្លៃសេវា

" "

ធនាគារឯកទេសវីង បានជូនដំណឹង ដល់សាធារណជន ឲ្យបានជ្រាបថា ការផ្ញើប្រាក់ពីគណនីវីង ទៅគណនីវីងផ្សេងទៀត តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) នឹងមិនអស់ថ្លៃ សេវាឡើយ។

អតិថិជនវីងទាំងអស់ នឹងកាន់តែងាយស្រួយ ជាមួយការផ្ញើប្រាក់ ទៅកាន់ដៃគូរម្ខាងទៀត ដោយសេរីគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែចុចពីរបីដង លើទូរស័ព្ទដៃរបស់ពួកគេ នោះពួគេនឹងអាចផ្ទេរប្រាក់ បានរហូតដល់ ២០,០០០ដុល្លារ ក្នុងមួយថ្ងៃ។

" "

ការផ្តល់ជូនដ៏ពិសេសនេះ នឹងធ្វើឡើងសម្រាប់តែអតិថិជន ដែលធ្វើប្រតិបត្តការផ្ទេរប្រាក់ តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ទៅកាន់អតិថិជន ដែមានគណនីវីង តែប៉ុណ្ណោះ ហើយការផ្តល់ជូននេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

" "

សម្រាប់អតិថិជន ដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចតំឡើងកម្មវិធីនេះ ដោយខ្លួនឯង បានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ IOS រួចទាញយក Wing Money App និងបំពេញព័ត៌មាន តាមការណែនាំ ដើម្បីបង្កើតគណនីផ្ទាល់ខ្លួន ជាការស្រេច។

ជាមួយកម្មវិធីស្មាតហ្វូនវីង អតិថិជនអាចបញ្ចូលទឹកប្រាក់ ក្នុងគណនីវីងបានយ៉ាងឆាប់រហ័ស គ្រប់ទីកន្លែងជាមួយ ភ្នាក់ងារវីង ជាង៩០០០កន្លែង ទូទាំងប្រទេស និងទទួលបានអត្ថប្រយោជន៍ ជាច្រើនជាមួយ ការទិញទំនិញ តាមអនឡាញ បង់វិក្កយបត្រទឹក ភ្លើង សំរាម និងសេវាកម្ម ជាច្រើនផ្សេងទៀត៕

To Top