អត្ថបទ

ខ្មែរ ប៊ែវើរីជីស បន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងទឹកក្រូចអាយស៍ IZE ដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA)

ភ្នំពេញ៖ នៅថ្ងៃទី ១៣ មេសា ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបន្តឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ៤០០ កេស និងទឹកក្រូចអាយស៍ IZE ២០០កេស ដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) ដែលកំពុងបំពេញ បេសកកម្មយ៉ាងសកម្ម ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្យ។

លោក បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «នេះជាកាលៈទេសៈមួយ ដែលស្ថាប័នទាំងអស់ ត្រូវចាប់ដៃគ្នា សហការជាមួយរាជរដ្ឋាភិបាល ទប់ទល់ស្ថានការ ដ៏តានតឹងមួយនេះ។ ខ្មែរ ប៊ែវើរីជីស ពិតជាកោតសរសើរ ចំពោះការលះបង់ ពេលវេលាផ្ទាល់ខ្លួន ដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោទាំងអស់ សម្រាប់ការជួយពលរដ្ឋកម្ពុជាយើង»។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នូវតែបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈ យ៉ាងសកម្មនៅទូទាំងប្រទេស ជូនដល់ស្ថាប័នជាច្រើនផ្សេងទៀត ដែលកំពុងមមាញឹកបំពេញ បេសកកម្មមនុស្សធម៌ ជួយបងប្អូនពលរដ្ឋខ្មែរ យើងទាំងអស់គ្នា៕

To Top