កាលពីសប្តាហ៍មុន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភគ្រឿងបរិភោគ រួមមាន អង្ករ ត្រីខកំប៉ុង ត្រីងៀត ឆៃប៉ូវ និងគ្រឿងទេស ចំាបាច់ផ្សេងទៀត ជូនដល់បុគ្គលិក ប្រមាណជាង ៣០០នាក់ ដែលរស់នៅ ក្នុងផ្នែកខ្លះ នៃខណ្ឌមានជ័យ សែនសុខ និងខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបាន សាលារាជធានីភ្នំពេញ សម្រេចបិទខ្ទប់កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២១ កន្លងមក។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឲ្យដឹងថាការឧបត្ថម្ភនេះ នឹងជួយសម្រួល ដល់បុគ្គលិកដែលរស់នៅតំបន់ខ្លះ នៃខណ្ឌទាំង៣ ដោយមិនចាំបាច់ ចេញក្រៅលំនៅឋាន ដើម្បីស្វែងរកទិញម្ហូបអាហារ។ កន្លងមក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានផ្តល់ជាសម្ភារៈចាំបាច់ សម្រាប់ការពារ ការឆ្លងជំងឺកូវីដ-១៩ ដូចជាម៉ាស់ និងទឹកអាកុល ជូនដល់បុគ្គលិក របស់ខ្លួនផងដែរ៕





Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
