អត្ថបទ

ត្រឹមរយៈពេល៣ថ្ងៃ ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធ ជូនដល់គោលដៅ បិទខ្ទប់ជិត១០០ទីតាំង

ត្រឹមរយៈពេល ៣ ថ្ងៃ ប៉ុណ្ណោះ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធកម្ពុជា ប្រមាណជិត ២ពាន់កេស ជូនដល់គោលដៅ បិទខ្ទប់ចំនួនជិត ១០០ទីតាំង នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងខេត្តកណ្តាល ។

អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកឧកញ៉ា លាង ពៅ (ភីធើរ) ដែលបានចុះចែកផ្ទាល់ នៅថ្ងៃទី ២៥ ខែមេសា ឲ្យដឹងថា ការបរិច្ចាគនេះ គឺជាផ្នែកមួយ នៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដើម្បីឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធ ជូនដល់ស្ថាប័ននានា ដែលបំពេញកិច្ចការងារ ជួយដល់សង្គម។

លោកឧកញ៉ា បន្ថែមថា «ការរស់នៅក្នុងសង្គម គឺត្រូវការការជួយគ្នាទៅវិញទៅមក។ ក្នុងស្ថានភាព នៃការឆ្លងវីរុសកូវីដ-១៩ បច្ចុប្បន្ន ការរួបរួមសហការគ្នា គឺត្រូវការកាន់តែខ្លាំង ពីគ្រប់ស្ថាប័នទាំងអស់ មិនថាឯកជន រដ្ឋ ឬពលរដ្ឋទូទៅនោះទេ គឺដើម្បីធានាឲ្យបាន នូវសុខសុវត្ថិភាព សម្រាប់ពួកយើងគ្រប់ៗគ្នា»។

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមកាលពីចុងឆ្នាំ ២០២០ ដោយគ្រោងនឹងបរិច្ចាគ ទឹកបរិសុទ្ធកម្ពុជា ប្រមាណជា ៣ម៉ឺនកេស ជូនដល់ស្ថាប័ននានា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top