អត្ថបទ

ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធ​​​​​​ កម្ពុជា ដល់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង CDC

" "

កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២១ ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ចំនួន ៥០កេស ទឹកក្រូចអាយស៍ចំនួន ២០កេស និងភេសជ្ជៈប៉ូវកម្លាំងវើក ចំនួន ១០កេស ជូនដល់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល ដើម្បីសម្រាលការលំបាក និងចំណាយរបស់ក្រុមគ្រូពេទ្យ ដែលកំពុងមមាញឹក ក្នុងការទប់ស្តាត់ ការរាលដាល នៃជំងឺកូវីដ-១៩។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ខ្មែរ ប៊ែវើរីជីស ឲ្យដឹងថា ការបរិច្ចាគនេះ គឺជាផ្នែកមួយ នៃយុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» ដើម្បីឧបត្ថម្ភភេសជ្ជៈ និងទឹកបរិសុទ្ធ ជូនដល់ស្ថាប័ននានា ជាពិសេសក្រុមគ្រូពេទ្យ ដែលជាកងទ័ពជួរមុខ មានតួនាទីសំខាន់ ក្នុងការប្រយុទ្ធ នឹងជំងឺឆ្លងនាពេលនេះ។

" "

វេជ្ជបណ្ឌិត ចាន់ ឈីវណាង តំណាងនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង CDC ឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង CDC ទទួលបានការឧបត្ថម្ភ ជាទឹកបរិសុទ្ធ និងភេសជ្ជៈ ទ្រង់ទ្រាយធំបែបនេះ ដែលនឹងជួយផ្តល់ ជាកម្លាំងចិត្តបន្ថែមទៀត ដល់ក្រុមគ្រូពេទ្យទាំងអស់ ដើម្បីខិតខំប្រឹងប្រែងបន្តទៅទៀត ក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លង ដ៏កាចសាហាវ៕

" "
To Top