ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស កាលពីខែ មេសា ឆ្នាំ២០២១ បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនដល់គោលដៅ ត្រួតពិនិត្យចរាចរណ៍ ចំនួន១៩៤ទីតាំង ដែលជាការបរិច្ចាគប្រចាំខែ របស់យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីសម្រាលការលំបាកខ្លះៗ របស់នគរបាលចរាចរណ៍ ដែលបំពេញការងារ នៅតាមដងផ្លូវនានា នៅទូទាំងប្រទេស។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «នគរបាលចរាចរណ៍ នៅតាមគោលដៅទាំង ១៩៤កន្លែងនេះ បានឈរប្រចាំការ ដើម្បីសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ។ ពួកគាត់ក៏ប្រឈមនឹង ការលំបាកនានា ក្នុងអំឡុងពេលបំពេញការងារដែរ ដូច្នេះក្រុមហ៊ុនធ្វើការបរិច្ចាគទឹកសុទ្ធ កម្ពុជា ជារៀងរាល់ខែ ដើម្បីចូលរួមលើកទឹកចិត្ត ដល់ពួកគាត់»។
គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានចាប់ផ្តើមកាលពីចុងឆ្នាំ២០២០ ដោយគ្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ប្រមាណ៣ម៉ឺនកេស ជូនដល់ស្ថាប័ននានា ។ គិតមកដល់ពេលនេះ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ និងភេសជ្ជៈជាង ១ ម៉ឺនកេសដល់ស្ថាប័ននានា៕

