អត្ថបទ

អីយ៉ា! បញ្ចុះតម្លៃ​ ច្រើន​ដល់ម្លឹងផង? អ្នកស្រឡាញ់ Ford អាចពិចារណាបាន !

ពិតជាដំណឹងគួរឲ្យរីករាយ​ សម្រាប់មិត្តអ្នកគាំទ្រ និងអ្នកស្រឡាញ់រថយន្តម៉ាក Ford ដែលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារ ប្រទេសកម្ពុជា បានធ្វើការប្រកាស លក់លាងឃ្លាំង ដោយធ្វើការបញ្ចុះតម្លៃ យ៉ាងច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មានពីមុនមក ទៅលើម៉ូឌែល SUV របស់ខ្លួននោះគឺរថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 ដែលធ្វើការបញ្ចុះតម្លៃ រហូតដល់ទៅ $6,500 ឯណោះ ដែលតម្លៃចាស់ កាលពីមុនមានតម្លៃ រហូតដល់ទៅ $71,000 ហើយបន្ទាប់ពី ការបញ្ចុះតម្លៃរួចមក គឺរថយន្តនេះមានតម្លៃ ត្រឹមតែ $64,500 ប៉ុណ្ណោះ។

បងប្អូនមានជម្រើស ក្នុងការបង់រំលស់ ជាមួយនឹងលក្ខខណ្ឌងាយៗ មិនស្មុគស្មាញ ដោយបង់ប្រាក់ប្រចាំខែ ត្រឹមតែ $527 ប៉ុណ្ណោះ ជាមួយនឹងការអនុម័ត ឆាប់រហ័សត្រឹមតែ 2 ថ្ងៃអាចយករថយន្ត មកប្រើប្រាស់បាន ព្រមទាំងសេវាកម្មបង់រំលស់ គ្រប់ 25 ខេត្ត/ក្រុង ប្រកបដោយទំនុកចិត្ត។ ដូច្នេះបងប្អូន ដែលស្រឡាញ់រថយន្ត Ford សូមប្រញាប់រួសរាន់ ក្នុងការក្លាយជាម្ចាស់រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 នេះព្រោះចំនួន​ នៃការផ្តល់ជូនមានកំណត់។

ការបញ្ចុះតម្លៃពិសេសបែបនេះ គឺពិតជាឱកាសល្អសម្រាប់បងប្អូន ដែលស្រឡាញ់គាំទ្ររថយន្ត Ford ដែលវាជាពេលវេលាដ៏ស័ក្តិសម ក្នុងការទិញរថយន្តនេះ មកប្រើប្រាស់ព្រោះពិតជា ចំណេញច្រើនខ្លាំងមែនទែន។ រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរីឆ្នាំ 2020 នៅតែជារថយន្ត SUV ដែលមានលក្ខណៈខុសប្លែក ពីរថយន្ត SUV ដ៏ទៃក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយនឹងភាពប្រណិត និងសមត្ថភាពបើកបរ គ្រប់ស្ថានភាពផ្លូវ ជាពិសេសនោះគឺ ម៉ាស៊ីន 2.0L ជំនាន់ថ្មី និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់ បានទាំងលេខដៃ និងលេខអូតូតែម្តង។

បងប្អូនមួយចំនួន បានស្គាល់រថយន្តនេះ តាមរយៈពិធីសម្ពោធជាផ្លូវការ វីដេអូធ្វើបទបង្ហាញ ស្ពតផ្សាយពាណិជកម្ម ការផុសរូបផ្សេងៗ និងតាមដងវិថីនានា ប៉ុន្តែតើបងប្អូនដឹងទេថា Ford Everest 2.0L Bi-Turbo នេះមានលក្ខណៈពិសេសអ្វីខ្លះ? ដូច្នេះថ្ងៃនេះដែរ យើងខ្ញុំសូមមកណែនាំ តែចំណុចពិសេស ដែលរថយន្តដ៏ទៃនៅក្នុងតម្លៃ ប្រហាក់ប្រហែលគ្នា ពុំមាន នោះគឺ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗ ចុងក្រោយដ៏ឆ្លាតវៃរបស់ Ford ដែលមានដូចជា៖

•ម៉ាស៊ីនដ៏ស្ទុះ 2.0L Bi-Turbo ជំនាន់ថ្មីដែលអាចឲ្យរថយន្តនេះ ផលិតនូវកម្លាំងសេះ រហូតដល់ទៅ 213PS និងកម្លាំងរមួល 500 Nm ដែលកម្រិតស៊ីប្រេងត្រឹមតែ 7L-8L ក្នុង 100 គីឡូម៉ែត្រតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត ថែមទាំងចំណេញ ក្នុងការបង់ពន្ធផ្លូវផងដែរ គឺត្រឹមតែ 20 ម៉ឺនរៀលប៉ុណ្ណោះ ពិតជាចំណេញខ្លាំងមែនទែន
•ប្រអប់លេខ 10 វគ្គអូតូជំនាន់ថ្មី (10-Speed Automatic) ដែលអាចប្រើប្រាស់ បានទាំងលេខអូតូ និងលេខដៃលោកអ្នក អាចថែមថយ លេខដោយគ្រាន់តែ ចុចសញ្ញា (+) និង (-)

•ប្រព័ន្ធជំនួយចូលចត ដោយស្វ័យប្រវត្ត (Parallel Parking Assist)
•ប្រព័ន្ធផ្តល់សញ្ញា ឲ្យអ្នកបើកបរ ឈប់សម្រាកពេល មានអារម្មណ៍ ងងុយគេង (Driver Alert System)

•ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ ផ្នែកចំហៀងរថយន្ត (Blind Spot Information System)
•ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ ផ្នែកខាងក្រោយរថយន្ត (Cross Traffic Alert)
•ប្រព័ន្ធសម្រាប់កំណត់ល្បឿន អតិបរមាពេលបើកបរ (MyKey System)
•សេនសឺជុំវិញ រថយន្តចំនួន 10 គ្រាប់ (10 Sensors)
•ប្រព័ន្ធគ្រប់គ្រងការបើកបរ គ្រប់ស្ថានភាពផ្លូវ (Terrain Management System)

មិនតែប៉ុណ្ណោះ សមត្ថភាពជើងក្រោមរបស់ Ford Everest 2.0L Bi-Turbo ត្រូវបានកែច្នៃបន្ថែម ដែលប្រកបដោយ ភាពធន់រឹងមាំជាងមុន គឺសំដៅទៅលើសុវត្ថិភាព ជាពិសេសដល់ការទប់លំ នឹងដោយមានភាព ហាប់ណែនជាងមុន ធ្វើឲ្យការផ្ទុកទំងន់ អូស សណ្ដោងក្នុងស្ថានភាពផ្លូវលំបាក ក៏ដូចជានៅពេលបត់បែន ប្រកបដោយសុវត្ថិភាព និងជួយកាត់បន្ថយសម្លេង កង់ពេលបើកបរ លើផ្លូវរាបផងដែរ។ កំណែទម្រង់ចុងក្រោយនេះ នឹងធ្វើឲ្យសមត្ថភាព នៃការបើកបររបស់ Ford Everest 2.0L Bi-Turbo កាន់តែប្រសើរ និងមានផាសុកភាព ជាងមុនដូចជាការកាត់បន្ថយសម្លេង ភាពញ័រ បង្កើនភាពទន់ភ្លន់ មិនរលាក់ខ្លាំងដូចមុន។

ក្រៅពីចំណុចពិសេស ដែលលើសគេទាំងនេះហើយ Ford Everest 2.0L Bi-Turbo នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗ ចុងក្រោយជាច្រើនទៀត រហូតដល់ជាង 50 ចំណុចបន្ថែម ដែលក្នុងនោះ មានកញ្ចប់បច្ចេកវិទ្យា ជំនាន់ចុងក្រោយ របស់ Ford ដែលគេឲ្យឈ្មោះថា Ford Co-Pilot 360TM Technology ដែលអាចបំពេញជូន នូវតម្រូវការរបស់អតិថិជន បានយ៉ាងងាយស្រួល។

បើទោះបីយើងខ្ញុំបានរៀបរាប់ ពីចំណុចពិសេសជាច្រើន របស់រថយន្តនេះច្រើន យ៉ាងណាក៏ដោយ ប៉ុន្តែគឺពិតជាមិនទាន់អស់នោះទេ ដូច្នេះប្រសិនបើលោកអ្នក ចង់ជ្រាបព័ត៍មានបន្ថែម អំពីរថយន្តនេះលោកអ្នក អាចអញ្ជើញទៅសាកសួរព័ត៍មាន នៅគ្រប់អគារតាំងបង្ហាញ រថយន្ត Ford ដែលមានដូចជា៖

•អគារតាំងបង្ហាញសាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
•អគារតាំងបង្ហាញសាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវ ទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
•អគារតាំងបង្ហាញសាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
•អគារតាំងបង្ហាញសាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661៕

To Top