អត្ថបទ

យុទ្ធនាការ “ទឹកចិត្តកម្ពុជា” របស់ខ្មែរប៊ែវើរីជី សបន្តឧបត្ថម្ភដល់ នគរបាលចរាចរណ៍ ទូទាំង២៥ខេត្ត-ក្រុង

ក្នុង​ខែឧសភា ឆ្នាំ​២០២១​នេះ​​ យុទ្ធនាការ​ “ទឹកចិត្តកម្ពុជា”​ របស់​ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស នៅតែ​បន្ត​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ កម្ពុជា ជូន​ដល់​នគរបាល​ចរាចរណ៍ ដែល​កំពុង​ឈរ​ជើង​នៅ​តាមគោល​ដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ ចំនួន​១៩៤​ទីតាំង នៅ​ទូទាំង​២៥ ខេត្ត-ក្រុង។ 

ការឧបត្ថម្ភដែលធ្វើឡើង ជារៀងរាល់ខែនេះ គឺដើម្បី​សម្រាលការលំបាក និងកាត់បន្ថយការចំណាយមួយផ្នែក របស់​នគរបាលចរាចរណ៍ ដែល​កំពុងបំ​ពេញ​ការងារ​ សម្រួលចរាចរណ៍នៅតាម​ដងផ្លូវយ៉ាង​​សកម្ម​ ជារៀងរាល់ថ្ងៃ។  

គួរបញ្ជាក់ថា ក្រៅពីនគរបាលចរាចរណ៍ យុទ្ធនាការ Çទឹកចិត្តកម្ពុជាÈ ក៏បានឧបត្ថម្ភ​ទឹក​បរិសុទ្ធ កម្ពុជា និងភេសជ្ជៈប្រមាណ ​ជិត​២​ម៉ឺនកេស ជូន​ដល់មន្ទីរពេទ្យ​ សាលា​រាជធានី​ភ្នំពេញ​ សមាគម​​គ្រូ​ពេទ្យស្ម័គ្រចិត្ត​ យុវជនសម្តេចតេ ជោ (TYDA) អធិការដ្ឋាននគរបាល កងកម្លាំងចម្រុះយាមនៅតាមគោលដៅបិទខ្ទប់ និង​ស្ថាប័នមួយចំនួនទៀតផងដែរ៕ 

To Top