អត្ថបទ

គម្រោង Smart ធំហ្ម៎ង! ប្រចាំខែថ្មីរបស់ក្រុម Smart Axiata កាន់តែងាយស្រួល និងផ្ដល់ជូនកាន់តែច្រើនជាងមុន

ភ្នំពេញ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១ -​ ប្រតិបត្តិករ​ទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជាក្រុមហ៊ុន​ Smart Axiata បានកំពុងពង្រីកវិសាលភាពគម្រោង Smart ធំហ្ម៎ង! ដែលជាគម្រោងភ្ជាប់ដ៏ពេញនិយមបំផុតរបស់ខ្លួន ជាមួយនិងប្រភេទគម្រោងថ្មីប្រចាំខែ ដែលផ្ដល់ជូនច្រើនជាងមុនរួមមានទឹកប្រាក់ចំនួន 1,666 ដុល្លារ ស្មើនឹងទិន្នន័យអិុនធឺណិតចំនួន  ៤១GB ការហៅចេញក្នុងប្រពន័្ធរយៈពេល ២៧ ០០០ នាទី ឫការផ្ញើសារជាអក្សរចំនួន ៤០ ០០០​ ដង ច្រើនជាងគម្រោងភ្ជាប់ប្រចាំថ្ងៃ និងគម្រោងភ្ជាប់ប្រចាំខែ។

ភ្ជាប់គម្រោងប្រចាំខែថ្មីនេះ ដោយចំណាយត្រឹមតែ៥ដុល្លាក្នុងមួយខែ មានន័យថាអតិថិជនគម្រោង Smart ធំហ្ម៎ង! មិនចាំបាច់បន្តគម្រោងភ្ជាប់រៀងរាល់សប្ដាហ៍នោះទេ ហើយអាចគ្រប់គ្រងគម្រោងគណនីចម្បងប្រចាំខែប្រសើរជាងមុន ដោយគ្មានបារម្ភអំពីការកាត់ទឹកប្រាក់បន្ថែម ឬការគិតថ្លៃណាមួយឡើយ។ ដើម្បីភ្ជាប់គម្រោង Smart ធំហ្ម៎ង ប្រចាំខែ អតិថិជនគ្រាន់តែចុច *1333*5# ហើយចុចបញ្ចូន ឫក៏ភ្ជាប់តាមកម្មវិធី SmartNas។

គម្រោង Smart ធំហ្ម៎ង! ប្រចាំថ្ងៃនិងប្រចាំសប្ដាហ៍មានពលរដ្ឋកម្ពុជារាប់លានអ្នកបានកំពុងប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាចាប់តាំងពីគម្រោងនេះត្រូវបានដាក់ចេញ។ ការប្រើប្រាស់ទិន្នន័យអិុនធឺណិត និងតម្រូវការភ្ជាប់ការទំនាក់ទំនងបានកើនឡើងអំឡុងពេលនៃការរាតត្បាតជាសកលនៃកូវីដ-១៩ ដូច្នេះហើយក្រុមហ៊ុនបានកំពុងបន្ថែមគម្រោងប្រចាំខែថ្មីនេះ​ ដើម្បីបំពេញតម្រូវការដែលកំពុងតែកើនឡើងរបស់អតិថិជនរបស់ខ្លួន។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «អតិថិជនរបស់យើងកំពុងតែប្រើប្រាស់ទិន្នន័យច្រើនជាងមុន ជាពិសេសអំឡុងពេលនេះតែម្ដង ដោយពួកយើងភាគច្រើនគឺធ្វើការឫរៀនសូត្រពីផ្ទះ ដូច្នេះហើយវាមានសារៈសំខាន់ណាស់សម្រាប់យើង ដោយលើកឡើងអំពីការផ្ដាស់ប្ដូរនៃទំលាប់នេះជាមួយនិងគម្រោង Smart ធំហ្ម៎ង! ប្រចាំខែ ដែលកាន់តែងាយស្រួល និងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អតិថិជនរបស់យើង។»

អតិថិជនដែលប្រើសមតុល្យគម្រោងរបស់ពួកគេអស់មុនដំណាច់ខែក៏នឹងត្រូវគឹតថ្លៃតិចបំផុតជាងគម្រោងផ្សេងៗ៖ ចំណាយត្រឹមតែ 1.5 សេន ដើម្បីទទួលបានទិន្នន័យ ១០០ MB  6 សេនក្នុងការហៅចេញក្នុងប្រព័ន្ធក្នុងមួយនាទី​ និង៣សេនក្នុងការផ្ញើសារចេញម្ដង។​  

លោក  Hundt (ហ៊ុន)បានបន្ថែមទៀតថា៖ «អតិថិជនរបស់យើងបានប្រាប់យើងថា នៅពេលដែលពួកគេចូលរួមរីករាយជាមួយតម្លៃនៃគម្រោងប្រចាំសប្ដាហ៍​ និងគម្រោងប្រចាំថ្ងៃរបស់ Smart ធំហ្ម៎ង! ពេលខ្លះពួកគេជួបប្រទះបញ្ហាប្រឈម​ ដើម្បីគ្រប់គ្រងគម្រោងភ្ជាប់ក្នុងរយៈពេលខ្លី។ ជាមួយនិងគម្រោងប្រចាំខែ ពួកគេអាចដឹងកាន់តែច្បាស់ជាងមុនអំពីការចំណាយចំបងរបស់ពួកគេ​លើតម្រូវការទំនាក់ទំនង និងនិន្នន័យ​អិុនធឺណិត ដែលកាន់តែមានសារៈសំខាន់ជាងពេលណាទាំងអស់អំឡុងពេលនៃការរីករាតត្បាតជាសកលនៃកូវីដ-១៩៕»

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

ផ្ទាំងពាណិជ្ជកម្ម

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង៕

Smart ជីវិត​រស់​រវើក! 

To Top