អត្ថបទ

ឮល្ហៀងៗមកថា ស្រាបៀរកម្ពុជា ប្តូររូបរាងដបថ្មី រំលេចរចនា ដ៏ប្រណិត និងទាន់សម័យ

ក្រោយទទួលបានការកោតសរសើរ និងគាំទ្រខ្លាំងលើរូបរាងកំប៉ុងថ្មីដ៏ស្អាតអស្ចារ្យ ដែលបានប្តូរកាលពីឆ្នាំ ២០១៩ កន្លងមកនោះ ស្រាបៀរ កម្ពុជា ពេលនេះ កំពុងតែត្រៀមផ្លាស់ប្តូររូបរាងដ​ប ដោយរំលេចនូវការរចនា កាន់តែស្អាតប្រណិត និងទាន់សម័យជាងមុន នេះបើតាមការឲ្យដឹង ពីតំណាងចែកចាយម្នាក់ នៅខេត្តកណ្តាល។

បើតាមតំណាងចែកចាយរូបនេះ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនបានដឹកជញ្ជូនស្រាបៀរ កម្ពុជា ដបមានរូបរាងខុសពីទំនិញ ដែលគាត់ធ្លាប់បញ្ជាទិញនាពេលកន្លងមក។ 

តំណាងចែកចាយខាងលើបន្ថែមថា ស្រាបៀរ កម្ពុជា រូបរាងដបថ្មីនេះ មានតម្លៃដដែល តែមានលក្ខណៈពិសេសប្លែក ហើយអ្វីដែលសំខាន់នោះគឺ អតិថិជនដែលបានមកទិញក៏បានលាន់មាត់សរសើរ ពីរចនារូបរាងថ្មីនេះផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា យើងក៏បានឃើញបុគ្គលិកពី ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា បានបង្ហោះរូបភាពកាន់ដបថ្មីនេះ តាមបណ្តាញសង្គមដូចគ្នាផងដែរ ក៏ប៉ុន្តែក្រុមហ៊ុន មិនទាន់ប្រកាសដំណឹងជាផ្លូវការនៅឡើយទេ។ 

តើពេលណាទើបក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសដំណឹងស្រាបៀរ កម្ពុជា​ ដបថ្មីនេះ? សូមរង់ចាំតាមដានបន្តទាំងអស់គ្នា៕ ពិសាដោយការទទួលខុសត្រូវ។

To Top