ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១៖ គ្រប់គេហដ្ឋានទាំងអស់ ឥឡូវនេះអាចក្លាយជាផ្ទះឆ្លាតវៃ ជាមួយនឹងឧបករណ៍អ៊ីនធឺណិត Internet of Thing (IoT) ទំនើប ដែលអាចរកទិញបាន នៅតាមហាង Smart Shop មួយចំនួន។ ឧបករណ៍ទាំងនេះ អាចគ្រប់គ្រងបានតាមរយៈ កម្មវិធីទូរស័ព្ទស្មាតហ្វូន ដែលអាចឱ្យអ្នកប្រើប្រាស់ គ្រប់គ្រងពីចម្ងាយ និងរក្សាសុវត្ថិភាព ដល់ទ្រព្យសម្បត្តិរបស់ពួកគេ ។
ឧបករណ៍ IoT ថ្មីៗទាំងនេះ ត្រូវបានផលិតឡើង ដើម្បីផ្តល់ជូនម្ចាស់ផ្ទះ នូវសន្តិសុខ ការគ្រប់គ្រង និងភាពងាយស្រួលបន្ថែមទៀត។
ក្រុមហ៊ុន Smart Axiata បានដាក់លក់ឧបករណ៍ IoT ថ្មីៗជាច្រើន ដូចជាម៉ាស៊ីនថតសុវត្ថិភាព ឧបករណ៍ចាប់ផ្សែង អំពូលភ្លើងប្រើជាមួយ Wi-Fi និងឧបករណ៍បញ្ជា Wi-Fi ដោយសហការ ជាមួយក្រុមហ៊ុនផលិតឧបករណ៍ អេឡិចត្រូនិច NINE។ បច្ចេកវិទ្យាថ្មីៗនេះ នឹងអាចឱ្យអតិថិជនគ្រប់គ្រង ឧបករណ៍អេឡិចត្រូនិចប្រចាំថ្ងៃរបស់ខ្លួន បានតាមរយៈកម្មវិធីទូរស័ព្ទដៃ Smart Life។
លោក Thomas Hundt នាយកប្រតិបត្ដិក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ “ឧបករណ៍ IoT ឬ Internet of Things ត្រូវបានរំពឹងថានឹងផ្លាស់ប្តូរជីវិតរបស់មនុស្ស និងរបៀបដែលពួកគេ ប្រើប្រាស់បច្ចេកវិទ្យា។ តាមរយៈការតភ្ជាប់ឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ ជាមួយអ៊ីនធឺណិត អ្នកប្រើប្រាស់ឧបករណ៍ឆ្លាតវៃ នៅថ្ងៃនេះនឹងមានការគ្រប់គ្រង កាន់តែខ្លាំងលើជីវិតប្រចាំថ្ងៃ បែបទំនើប និងសន្តិសុខផ្ទះរបស់ពួកគេ”។
លោកបានបន្ថែមថា៖ “ផលិតផល IoT សម្រាប់គេហដ្ឋានថ្មីៗទាំងនេះ បង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់កម្ពុជាខាងផ្នែកបច្ចេកវិទ្យាចល័ត និងត្រួសត្រាយផ្លូវឆ្ពោះទៅរក អនាគតនៃច្ចេកវិទ្យា 5G របស់ប្រទេសកម្ពុជា។ ខ្ញុំមានមោទនភាពជាខ្លាំង ចំពោះតួនាទីដែលក្រុមហ៊ុន Smart Axiata កំពុងដើរតួរក្នុងកិច្ចប្រឹងប្រែងនេះ ដើម្បីធ្វើទំនើបកម្មឌីជីថលនៅកម្ពុជា”។
ក្រុមហ៊ុន Smart និងក្រុមហ៊ុន NINE កំពុងដាក់ដំណើរការគំនិតផ្តួចផ្តើម IoT នេះឡើង ដោយមានផលិតផលចំនួនពីរ ផ្នែកដោយផ្តោតលើសន្តិសុខ និងស្វ័យប្រវត្តិកម្ម។
ដើម្បីលើកកម្ពស់ សន្តិសុខផ្ទះរបស់ពួកគេ អតិថិជនរបស់ក្រុមហ៊ុន Smart អាចទិញឧបករណ៍នានា ដូចជា ឧបករណ៍ចាប់ផ្សែង សិនស័រទ្វា និងម៉ាស៊ីនថតសុវត្ថិភាព ដែលភ្ជាប់ទៅនឹង មណ្ឌលកណ្តាលមួយ ដែលគ្រប់គ្រងឧបករណ៍ ទាំងអស់នោះ។
ក្រុមហ៊ុន Smart និងក្រុមហ៊ុន NINE កំពុងផ្តល់ជូន ផលិតផលចំនួនបីផ្សេងទៀត ដែលមានសក្តានុពលផ្លាស់ប្តូរជីវិត ប្រចាំថ្ងៃរបស់អតិថិជន។ ឧបករណ៍ NINE Smart Wi-Fi Socket Plug អាចជួយប្រើប្រាស់ ឱ្យបិទនិងបើកឧបករណ៍ប្រើប្រាស់ ក្នុងផ្ទះពីចម្ងាយ ខណៈដែល Wi-Fi Bulb អាចឱ្យអ្នកប្រើប្រាស់គ្រប់គ្រង អំពូលភ្លើងពីចម្ងាយបានផងដែរ។ ទន្ទឹមនឹងនេះដែរ ឧបករណ៍បញ្ជាពីចម្ងាយ Wi-Fi IR Remote អាចឱ្យម្ចាស់ផ្ទះគ្រប់គ្រង ពីចម្ងាយបាននូវឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះដូចជាម៉ាស៊ីនត្រជាក់ កង្ហារ ទូរទស្សន៍ និងឧបករណ៍ ក្នុងផ្ទះផ្សេងទៀត។ ឧបករណ៍ទាំងអស់នេះ អាចត្រូវបាន គ្រប់គ្រងតាមរយៈកម្មវិធី Smart Life។ ឧបករណ៍ទាំងនេះក៏អាច ត្រូវបានគ្រប់គ្រងដោយសំឡេង បានផងដែរ នៅពេលដែលភ្ជាប់ទៅនឹងឧបករណ៍ Google Home ឬឧបករណ៍ Amazon Alexa។
លោក Kenny Yap នាយកគ្រប់គ្រងក្រុមហ៊ុន NINE Cambodia បានថ្លែងថា៖ “យើងយល់ច្បាស់ពីសារៈសំខាន់ ដែលអតិថិជនរបស់ពួកយើងចាំបាច់ ត្រូវមានក្នុងការរស់នៅ ប្រកបដោយផាសុខភាព នៅក្នុងផ្ទះរបស់ពួកគេ ហើយយើងត្រូវធ្វើឱ្យប្រាកដថា អតិថិជននិងគ្រួសារ របស់ពួកគាត់មានសុវត្ថិភាព។ តាមរយៈការចាប់ដៃគូ ជាមួយក្រុមហ៊ុន Smart Axiata ដើម្បីផ្តល់ជូនឧបករណ៍ IoT សម្រាប់គេហដ្ឋាន ជាមួយនឹងបច្ចេកវិទ្យា បណ្តាញទំនើបរបស់ក្រុមហ៊ុន Smart យើងកំពុងផ្តល់ជូន អតិថិជនរបស់យើង នូវការគ្រប់គ្រងផ្ទះរបស់ពួកគេ បន្ថែមទៀត ដែលធ្វើឱ្យវាមានភាពកក់ក្តៅ និងសន្តិសុខកាន់តែខ្លាំងឡើង ថែមទៀត”។
ឧបករណ៍ថ្មីៗទាំងនេះ មានដាក់បង្ហាញ និងអាចរកទិញបាននៅ Smart IoT Corners ដែលស្ថិតនៅក្នុងហាង Smart Shop ចំនួន ៤៖ Smart Shop ផ្សារអេអ៊នភ្នំពេញ Smart Shop ផ្សារអេអ៊នសែនសុខ Smart Shop មជ្ឈមណ្ឌលភ្នំពេញ និង Smart Shop ផ្សារទំនើបសូរិយាសេនធ័រភ័នធ៍។ Smart IoT Corners ចំនួន២ បន្ថែមទៀតនឹងបើកដំណើរការ ក្នុងពេលឆាប់ៗនេះនៅហាង Smart Shop នៅផ្លូវមុនីវង្ស និងផ្លូវនេរុហ៍។ ផលិតផលទាំងនេះអាចទិញ ជាលក្ខណៈរាយនីមួយៗក៏បាន ឬជាកញ្ចប់ក៏បាន ហើយអតិថិជន អាចតម្លើងផលិតផលទាំងនេះ បានដោយខ្លួនឯង ឬស្នើអ្នកជំនាញពីក្រុមហ៊ុន NINE ឱ្យជួយដំឡើងជូនក៏បាន៕
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។ ឧបករណ៍ IoT សម្រាប់គេហដ្ឋានអាចរកមើលបានតាមរយៈគេហទំព័រ www.smart.com.kh/get-smart/plans/smart-iot។