អត្ថបទ

ក្រុមហ៊ុន សច្ចៈប្រផឹធី កម្ពុជា ណែនាំ​ផ្ទះវីឡាប្រណិត ទំហំ​12.8m x13.8m មួយខ្នង បរិយាកាសល្អ សុវត្ថិភាព និងប្រណិតភាព ក្នុងការរស់នៅ កំពុងដាក់លក់

ក្រុមហ៊ុន សច្ចៈប្រផឹធី កម្ពុជា (Sachak Property Cambodia) សូមណែនាំអ្នកទាំងអស់គ្នា នូវផ្ទះវីឡាដ៏ធំស្គឹមស្គៃមួយខ្នង ទើបតែបញ្ចប់ការសាងសង់ថ្មីៗ ហើយស្ថិតក្នុងតំបន់​ ផ្ទះវីឡាឯកជនធំៗជាច្រើន មិនតែប៉ុណ្ណោះ តំបន់នេះ​កំពុងមានការអភិវឌ្ឍន៍ ដោយគម្រោងធំៗ​ ជាច្រើនដូចជា បុរីវ៉ារីណា បុរីពិភពថ្មី សាលារៀន មន្ទីរពេទ្យ អគាររដ្ឋ និងគម្រោងដែលមាន សក្កានុពលជាច្រើនទៀត ។

វីឡាដ៏ធំស្គឹមស្គៃមួយនេះ មានទទីធ្លាខាងមុខ ធំទូលាយ អាចចតឡានបាន៦គ្រឿង យ៉ាងងាយស្រួល មានសួន មានអាងចិញ្ចឹមត្រីថែមទៀតផង ។ សាច់ដីមានទំហំ 20m x25m និងសាច់ផ្ទះ 12.8m x13.8m សល់ដីចំហៀង 2m ខាងស្តាំ ផ្ទះមានរៀបចំជាស្រេច សួនលម្អរ និង5m ខាងឆ្វេងផ្ទះ សម្រាប់ចតឡាន និងធ្វើពិធីជប់លាងផ្សេងៗយ៉ាងទូលាយ ។

រីឯផ្ទៃខាងក្នុង មានបន្ទប់ទទួលភ្ញៀវធំទូលាយ ផាសុខភាព មានពន្លឺជះចូលគ្រប់គ្រាន់ ដេលជួយឲ្យសន្សំសំចៃបានច្រើន ។ ផ្ទះបាយ មានបំពាក់គ្រឿងបរិក្ខាទំនើប និងទាន់សម័យ ទួចង្គ្រានស្អាត ថ្មម៉ាបប្រណិត ជាពិសេសមានបំពាក់ ម៉ាស៊ីនប៉ឺតក្លិន និងផ្សែងរួចជាស្រេច មិនត្រឹមតែប៉ុណ្ណោះ ផ្នែកខាងក្រោយនេះ ប្រសិនបើអ្នកបើកទ្វារមក មានចន្លោះ ១ម៉ែត្រ និងបង្អួចច្រើន គ្រប់គ្រាន់សម្រាប់ឲ្យមានខ្យល់ និងពន្លឺចេញចូលបានយ៉ាងល្អ ។

-ជាន់ក្រោមមាន បន្ទប់២ និងបន្ទប់ទឹក១
-ជាន់លើមាន ៤បន្ទប់ (បន្ទប់មេគ្រួសារធំទូលាយ និងមានការដេគ័របានយ៉ាងស្អាត) ថែមទាំងមានវេរង់ដា សម្រាប់អង្គុយលេង ។
លោកអ្នកក៏នៅទទួលបាន ការបំពាក់សម្ភារៈប្រើប្រាស់ធំៗ ជូនដោយឥតគិតថ្លៃ ដូចជា៖
-ម៉ាស៊ីនត្រជាក់ ចំនួន៥គ្រឿង
-ចង្ក្រានហ្គាស ចំនួន ១គ្រឿង
-ម៉ាស៊ីនទឹកក្តៅ ចំនួន ៤គ្រឿង
-គ្រែ ២ឈុត ទូដាក់ខោអាវ និងទូតាំងទូរទស្សន៍ ។

ប្រសិនបើលោកអ្នក​ ចង់ដឹងពីព័ត៌មានលម្អិត និងចង់ទៅទស្សនាផ្ទាល់ អាចទំនាក់ទំនងមកកាន់ ក្រុមហ៊ុន សច្ចៈប្រផឹធី ផ្ទាល់ តាមរយៈលេខ 067​ 776 009 និង087 776 009៕

To Top