យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកបរិសុទ្ធ កម្ពុជា ចំនួន ១៩៤០កេស ដោយជោគជ័យ ជូនដល់គ្រប់គោលដៅ ត្រួតពិនិត្យចរាចរណ៍ និងកន្លែងធ្វើចត្តាឡីស័ក ដែលបានកំណត់ នៅទូទាំងប្រទេស ហើយក្រុមហ៊ុន នឹងបន្តផ្តល់ជូនបន្ថែមទៀត សម្រាប់ ខែកក្កដា ខាងមុខនេះ។

ជារៀងរាល់ខែ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» តែងតែបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជូនដល់គោលដៅខាងលើ ដើម្បីផ្តល់ជំនួយមួយ ផ្នែកដល់កិច្ចការងារសង្គម និងជាកម្លាំងចិត្ត ដល់ការខិតខំប្រឹងប្រែង របស់កងកម្លាំង ជាពិសេស ក្នុងស្ថានភាព នៃការរីករាលដាល នៃជំងឺកូវីដ-១៩។
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២១ នេះ «ទឹកចិត្តកម្ពុជា» បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា សរុបចំនួន ២០,០៩២កេស ភេសជ្ជៈប៉ូវកម្លាំង វើក សរុបចំនួន ១,៧១៦កេស និងទឹកក្រូចអាយស៍ សរុបចំនួន ៦៧០កេស ជូនដល់ស្ថាប័ននានា ទូទាំងប្រទេស៕





Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
