អត្ថបទ

យុទ្ធនាការ #CreateKindess #ធ្វើអំពើល្អ លើTikTok

ដោយ Kudzi Chikumbu និយករបស់សហគមន៍អ្នកផលិតវីដេអូ (Creator Community) TikTok នៅសហរដ្ឋអាមេរិច និង Tara Wadhwa និយកផ្នែកគោលនយោបាយរបស់ TikTok នៅសហរដ្ឋអាមេរិច

កម្មវិធីTikTok ដែលជាកម្មវិធីបង្កើតវីដេអូខ្លីៗ ជាមួយនិងបេសកកម្ម ដើម្បីជម្រុញគំនិតច្នៃប្រឌិត និងនាំយកភាពរីករាយ នៅថ្ងៃនេះបានដាក់ ដំណើរការយុទ្ធការមួយ ក្នុងគោលបំណងបង្ការ ប្រឆាំងការមាក់ងាយ តាមអនឡាញ តាមរយៈការប្រើប្រាស់ អ្នកបង្កើត​គំនូរជីវចល ចំនួន​ ​៦​នាក់ ដែលរចនាបថ របៀបបង្កើតគំនូរជីវចល​ ឆ្លុះ​បញ្ចាំ​ង​​អំពីបទ​ពិសោធន៍របស់ពួកគេ។

យុទ្ធនាការ ដែលជាផ្នែកមួយនៃ #CreateKindess #ធ្វើអំពើល្អនៅទូទាំងពិភពលោក មានដាក់បញ្ចូល​​ខ្សែ​វីដេអូ​​ ស្តីអំពី​ការ​លើក​កម្ពស់ ​ការ​យល់​ដឹង​អំពីការ​មាក់​ងាយ ​តាម​ប្រព័ន្ធ​​អន​ឡាញ។ បេសកកម្មនៃយុទ្ធនាការនេះ គឺដើម្បីជម្រុញទឹកចិត្ត មនុស្សគ្រប់គ្នា ឲ្យជ្រើសរើសអំពើល្អ និងបង្ការប្រឆាំការមាក់ងាយ។

ជា​ផ្នែក​មួយ​នៃ​​ការ​ប្តេជ្ញា ដែលកំពុងបន្តរបស់ TikTok ដើម្បីលើក​កម្ពស់អំពើល្អតាមអនឡាន កម្មវិធីបង្កើតវីដេអូ បានផលិតវីដេអូគំនូរជីវចល ដែល​រ៉ាយ​រ៉ាប់​ពី​សាច់​រឿងផ្ទាល់​ខ្លួន ​​​របស់​អ្នក​បង្កើត​ គំនូរជីវចល​ទាំង​៦​នាក់​។ វីដេអូទំាងអស់នេះ អាចស្វែងរកបាន តាមរយៈគណនី@TikTokTips ។

តាម​រយៈ​ខ្សែ​វីដេអូ​ អ្នក​​បង្កើត​​ប្រកប​ដោយ​ ទេព​កោសល្យ ​​បាន​​បង្ហាញ​ពី​ទស្សនវិស័យ ​​​អំពី​​​របៀប​ក្នុង​ការ​ប្រឆាំង​ នឹង​​ការ​មាក់​ងាយ​ ​ការ​បង្ហាញ​ពី​ផល​ប៉ះពាល់ ​​នៃ​អាកប្បកិរិយាដែល​​​បង្ក​គ្រោះ​ថ្នាក់​ និង​រំលឹកសាធារៈថា​តើ​ហេតុ​អ្វី​បាន​ជា​វាមានសារៈ​សំខាន់​សម្រាប់​មនុស្សគ្រប់គ្នា ​ក្នុង​​ការ​រួម​គ្នា​​បង្ការ​វា​ទាំង​អស់​គ្នា​។

-វីដេអូ «បញ្ឈប់ការមាក់ងាយ​​​​» របស់​@milkymichii បាន​បង្ហាញ​អំពី​របៀប ​ដែល​នាង​ដោះ​ស្រាយ ​នឹង​ការ​បង្កើត​វីដេអូ​រួម​គ្នា ​​ជាមួយ​នឹង​បុគ្គល​មាន​បំណង​មិន​ល្អ​
-វីដេអូ​ឆ្លុះ​បញ្ចាំង​​ពី​ខ្លួន​ឯង ​«ហេតុ​អ្វី​ក៏​អ្នក​…» ដោយ​@recokh បាន​ឆ្លុះ​បញ្ចាំង​​ពី​ភាព កំណាញ់​របស់​គេ ដែល​ស្ថិត​​នៅ​ពី​ក្រោយ​​ភាព​អសន្តិសុខ​​​ផ្លូវ​​ចិត្ត​ ​និង​របៀប​ក្នុង​ការ ​បង្វែរអារម្មណ៍​ទាំង​នោះ​មក​វិញ​
-ចំណែក​វីដេអូ​ «មតិ​ដែល​ខ្ញុំ​ចង​ចាំ​ទុក​» របស់ @kellyemmrich ​បាន​បង្ហាញ​ពី​​វិធី​ក្នុង​ការ​ជំនះ​​​​​ មតិ​អវិជ្ជមាន​​តាម​រយៈ​ការ​ផ្តោត​​លើ​សហគមន៍ ​​ដែល​អបអរ​​​នាង​វិញ​
-វីដេអូ ​«ដើ​រចេញ​» ​របស់@amyrightmeow ​ផ្តល់ដំបូន្មានអំពីរបៀប ដែលពួកគេដោះស្រាយ នៅពេលដែលមនុស្សបកស្រាយ ខុសពីគំនិតរបស់ពួកគេ
-វីដេអូ​ «អនុភាព​នៃ​ពាក្យ​ពេចន៍» របស់ ​@rosie.gif ស្វែង​​យល់​បន្ថែម​ពី​ឥទ្ធិពល ​នៃ​​ការ​ឈ្លានពាន ​​​និង​​ទទូច​ឲ្យ​មនុស្ស​គ្រប់​គ្នា​​ ពិចារណា​មុន​នឹង​សរសេរ​ ឬ​បញ្ចេញ​មតិ​អ្វី​មួយ​
-វីដេអូ «អ្វី​ដែល​យើង​មិន​បាន​មើល​ឃើញ​» របស់​@king.science បាន​​លើក​​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ម្នាក់​ៗ​ផ្តល់​ការ​យក​​ចិត្ត​ទុក​ដាក់ ​និង​ក្តី​មេត្តា​​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​

លើក​កម្ពស់​ការ​យល់​ដឹង​ ជុំ​វិញ​​​​ការ​​មាក់​ងាយ

អ្នកនាំពាក្យរបស់ TikTok មានប្រសាសន៍ថា ៖ «​នៅTikTok ពួក​យើង​​ផ្តល់​តម្លៃ ទៅ​លើ​​​ភាព​ជឿទុក​ចិត្ត​​គ្នា ​​នៅ​ក្នុង​សហ​គមន៍​​របស់​យើង​ ហើយ​យើង​​បាន​ខិត​ខំ​ប្រឹង​ប្រែង ​​រក្សា​នូវ​តម្លៃ​មួយ​នេះ ​​តាម​រយៈ​ការ​​បណ្តុះ​​ នូវ​បរិយាកាស​ប្រកប​ដោយ​បរិយាប័ន្ន​​​។ ហើយ​អាកប្បកិរិយា​មាក់​ងាយ ​អាច​បំផ្លាញ​​បរិយាកាស​​ជឿ​ទុក​ចិត្ត​​គ្នា ​ក្នុង​កម្ម​វិធី​មួយ​នេះ ដោយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​​ជំនឿ​​ចិត្តរបស់អ្នកដ៏ទៃចំពោះពួកគេ។ ពួក​យើង​ដឹង​ថា ​​បើ​ទោះ​បី​ជា​ការ​ប្រាស្រ័យ​ ទាក់​ទង​គ្នា​​លើ​កម្ម​វិធី​មើល​ទៅហាក់​ដូច​ជា​គ្មាន​​​ការ​ប៉ះ​ពាល់​ ដល់​មនុស្ស​មួយ​ចំនួន​​​ក៏​ដោយ ឥទិ្ធពល​​នៃ​បទ​ពិសោធន៍​ របស់​អ្នក​ប្រើប្រាស់ ​លើ​ប្រព័ន្ធ​អន​ឡាញ​អាច​នឹង​មិន​ចប់​ នៅ​ត្រឹម​ពេល​ដែល​គេ​បិទ​កម្ម​វិធី​​នោះ​ទេ​។​ ហេតុ​ដូច្នេះ​ហើយ​​បាន​ជា ​ពួក​យើង​​ផ្តល់​តម្លៃ​យ៉ាង​ខ្លាំង​ទៅ​លើ​​​រឿង​រ៉ាវ​​​បទ​ពិសោធន៍ ​​​​របស់​អ្នក​ប្រើ​ប្រាស់​​​ នៅ​​ក្នុង​​​​​សហគមន៍របស់​យើង​ ក៏​ដូច​ជា​​បណ្តាក់​ទុន​ទៅ​លើ​​វិធាន​ការ ​​​ក្នុង​ការ​ជួយ​ឲ្យ​ TikTok បន្ត​​ជាកម្មវិធីដែលក្តីសប្បុរស ​និងមេត្តា​ធម៌​​​នៅ​បន្ត​លូត​លាស់​​។​​ »

អ្នកនាំពាក្យរបស់ TikTok បានបន្តទៀតថា៖ «តាម​រយៈ​ខ្សែវីដេអូ​ប្រកប​ ដោយ​ការ​រចនា​​គំនូរ​ជីវចល​ និង​ការ​បញ្ចូល​សម្លេង​​ខុស​ៗ​គ្នា​ បូក​រួម​នឹង​ការ​បង្ហាញ ពី​វត្ត​មាន​របស់​ពួក​គេ​ នៅ​ខាង​ចុង​វីដេអូ​ អ្នក​បង្កើត​វីដេអូ​ មាន​គោល​បំណង​​ផ្ញើសារទៅ​កាន់​ទស្សនិក​ជន​របស់​ពួក​គេ​ថា មនុស្ស​យើង​ម្នាក់​ៗ ​មិន​អាច​វាយ​តម្លៃ​​បាន​គ្រប់​ជ្រុង​ជ្រោយ​ ដោយ​ផ្អែក​តែ​លើ​អ្វី​ដែល​ពួក​គេ ​បាន​បង្ហាញ​ឬ​ធ្វើ​នៅ​លើ​ប្រព័ន្ធ​អនឡាញ ​នោះ​ទេ ហេតុដូច​នេះ​ហើយ ពួក​យើង​​គួរ​តែ​ធ្វើ​ល្អ​ទៅ​កាន់​គ្នា​។​»

មនុស្ស​មក​ពីជុំ​វិញ​ពិភព​លោក​ប្រើ​ប្រាស់​កម្មវិធីTikTok សម្រាប់​ជា​ការ​កំសាន្ត​ និង​ដើម្បី​​បង្ហាញ​ភាព​ជា​ខ្លួន​ឯង​ ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​។ ហើយ​​​ចំនួននៃ​​​​អ្នក​ប្រើប្រាស់ និង​មាតិកា​​​ដ៏​ច្រើន​ដែល​​មក​ពី​ ប្រភព​ផ្សេងៗ​គ្នានេះបាន​ធ្វើ​ឲ្យ​ TikTok ក្លាយ​ជា​វេទិកា​ដ៏​ចម្រុះមួយ​​ ដែល​រាប់​តាំង​ពី​ការ​​​ចែក​រំលែ ក​អំពី​អាហារ​​ក្នុង​តំបន់​ ការ​បង្ហាញ​ពី​សកម្ម​ភាពល្អ​ៗ​ក្នុង​ជីវិត​​ប្រចាំ​ថ្ងៃ ​ រហូត​ដល់​ការ​​បង្ហាញពីទេពកោសល្យ ​ពិសេស​ៗ​​​របស់​សិល្បករ​ជា​ដើម​​។ ពួក​យើង​ត្រូវ​បាន​ជំរុញ ទឹកចិត្ត​ជាមួយនិង​គោល​បំណងដ៏​មុត​មាំ​​​របស់​យើង​​ឲ្យ​រក្សា​បរិយាកាស​​ប្រកប​ដោយ​ភាព​ស្វា​គមន៍​​សម្រាប់​សហគមន៍​ក្នុង​ពិភព​លោក​របស់​យើង​ ហើយ​មួយ​ឆ្នាំ​កន្លង​មកនេះ​ ពួក​យើង​​បាន​​ដាក់​ចេញ​​ប្រភេទកម្មវិធី​ជាច្រើនក្នុងគោលបំណង ជម្រុញអំពើល្អ និងការបង្ការការរំខាន។

ចែក​រំលែក​សេចក្តី​ល្អនៅ​លើ​ TikTok

TikTok បានឲ្យដឹងថា សហគមន៍ TikTok រីកចម្រើននៅពេលដែលសេចក្តីសប្បុរស និងការយកចិត្តទុកត្រូវ​បាន​ដាក់ជា ​ អទិភាព​។ វីដេអូដែលប្រើ hashtags ទាក់ទងនឹងសេចក្តីល្អរួមមាន #love , #kindnessness និង #បង្កើត​សេចក្តី​ល្អបានប្រមូលបានការចូលមើលជាង ៤០០ ពាន់​លាន​ដង និងបង្កើតវីដេអូជិត ៥០ ពាន់លាននៅជុំវិញពិភពលោក។ សញ្ញាបេះដូង និងឥទ្ធិពលនៃភាពច្នៃប្រឌិត ក៏ស្ថិតក្នុងចំណោមកម្មវិធី ដែលពេញនិយមបំផុត​ដែល ត្រូវបានប្រើប្រាស់នៅលើ កម្មវិធី TikTok ដើម្បីអបអរសាទរអំពើល្អ។ មានវីដេអូជាង២ ពាន់លានវីដេអូមកពីទូទាំងពិភពលោក ត្រូវបានដាក់បញ្ចូលកាលពីឆ្នាំមុន ជាមួយនិងសហគមន៍របស់យើង នៅសហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌូនេស៊ី ប្រេស៊ីល និងម៉ិកស៊ិកូ បានប្រើប្រាស់សញ្ញាទាំងនោះ ច្រើនជាងគេ។

បណ្តុះ​សេចក្តី​ល្អ​លើ​ TikTok

TikTok ប្តេជ្ញាលើកកម្ពស់សុខុមាលភាព និងឥរិយាបទវិជ្ជមាន ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុងនាមជាកម្មវិធីបង្កើតវីដេអូខ្លីៗ ស្រប​ពេលដោយខិតខំបង្កើត ​បទពិសោធន៍ដ៏មានអត្ថន័យ និងភាពសប្បាយរីករាយ សម្រាប់មនុស្សគ្រប់គ្នា។ ទាំង​នេះរួមបញ្ចូលទាំងការ ធ្វើការលុបបំបាត់ការយាយី និងការមាក់​ងាយ​។ ការមាក់ងាយមិនត្រូវបានអត់អោន ឲ្យ​ឡើយ​នៅ​លើ TikTok ហើយក្រុមហ៊ុនធ្វើការ ដើម្បីប្រយុទ្ធប្រឆាំង នឹងវាតាមរយៈគោលនយោបាយ ​ការ​​បង្កើត​លក្ខណៈកម្មវិធីនិង ដៃគូដូចជា មជ្ឈមណ្ឌលស្រាវជ្រាវ អំពីការមាក់ងាយតាមអនឡាញ។ យោងតាម TikTok កម្មវិធីនេះនឹងបន្តទទួលយកនូវវិធីសាស្រ្ត គ្រប់ជ្រុងជ្រោយ ដើម្បីសុវត្ថិភាពលើអ៊ីនធឺណិត។

បន្ថែមលើនេះ អ្នកបង្កើតវីដេអូ ដែលនឹងមាននៅក្នុងទំព័រ TikTok Discover និងនៅលើ @TikTokTips TikTok បាន​អញ្ជើញសហគមន៍របស់យើង ឱ្យចូលរួមក្នុង​យុទ្ធនាការ ​#CreateKindess #ធ្វើអំពើល្អ ​(#CreateKindness hashtag)។ យុទ្ធនាការនេះ ​អញ្ជើញអ្នកចូលរួម ឲ្យបង្កើតវីដេអូ ដែលអាចចែកចាយ វេលាដ៏មានអត្ថន័យ និងមតិយោបល់ដែលជម្រុញ ទឹកចិត្តមនុស្សគ្រប់រូប ដើម្បីចែករំលែកអំពើល្អ។ តាមរយៈយុទ្ធនាការនេះ TikTok បាន​អញ្ជើញសហគមន៍របស់យើង ឲ្យជ្រើសរើស អបអរ និងធ្វើល្អជាមួយគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ៕

To Top