ភ្នំពេញ: ថ្ងៃទី ២៩ និង ៣០ ខែមិថុនា ឆ្នាំ ២០២១ ៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន (CMIC) ដែល ជាក្រុមហ៊ុន ផលិតស៊ីម៉ងត៍ឈានមុខគេ មួយ នៅ កម្ពុជា បាន ណែនាំ ផលិតផល Camel Opti-Flow របស់ ខ្លួន ដែល ជាផលិតផលថ្មីកាន់តែ ប្រសើរ នាពិធីបើកសម្ពោធផលិតផល តាមប្រព័ន្ធ អនឡា ញ លើកដំបូងរយៈពេល ២ ថ្ងៃ ហើយ ក្រុមហ៊ុន ពិតជាមានមោទនភាពដែល ខ្លួន អាចបង្កើត ផលិតផលថ្មីនេះចេញជារូបរាងឡើង ដែលបំពេញទៅតាម តម្រូវការ របស់ អតិថិជន ។
តាមរយៈកម្មវិធីសិក្ខាសាលា តាមប្រព័ន្ធ អនឡាញ ចំនួនពីរ ម៉ោង នេះ អ្នក ចូលរួម ពិធី នេះទទួលបាននូវ ការស្វែងយល់ សេចក្ដីលម្អិតនៅពីក្រោយ បច្ចេកវិទ្យា ផលិតស៊ីម៉ងត៍ ដែល ពោរពេញ ដោយ គំនិតច្នៃប្រឌិត ថ្មីពិសេស ដែល នាំទៅរក ការអភិវឌ្ឍ ឡើងនូវ ផលិតផល Camel Opti-Flow តាមរយៈ ការធ្វើបទ បង្ហាញ ដែល ដឹកនាំដោយ លោក Graeme Bride នាយករោងចក្រស៊ីម៉ងត៍ ហើយអ្នកចូលរួមក៏ត្រូវបានស្វែងយល់បន្ថែម បច្ចេកវិទ្យាពីក្រោយផលិតផលស៊ីម៉ងត៍លាយស្រាប់ ដែល ត្រូវបាន ធ្វើបទបង្ហាញ ជូន ដោយ បណ្ឌិត Moussa Baalbaki ដែល ជាប្រធាន ផ្នែក សម្ព័ន្ធផលិតផល និង ដំណោះស្រាយ នៃ Insee Group។
ដោយផលិត ឡើង អនុលោម តាម ស្តង់ដារផលិតកម្ម ASTM C1157/C1157-11 សម្រាប់ ស៊ីម៉ងត៍ Portland Composite Cement និង TIS 2594-2556 Portland Composite Cement។
លោក វ៉ា កក្កដា ដែល ជាអ្នកជំនាញផ្នែកបច្ចេកទេស របស់ ក្រុមហ៊ុន បាន ពន្យល់ ថា ផលិតផល ថ្មីនេះ ត្រូវ បាន អភិវឌ្ឍឡើងដោយ បំពេញ ទៅតាម តម្រូវការរបស់ អតិថិជន ។ លោក វ៉ា កក្កដា បាននិយាយថា៖ “យើង ស្ដាប់ និង ទទួលយក យោបល់កែលម្អដែល អតិថិជន បាន ផ្ដល់ឲ្យ ហើយយើង អាច និយាយ ដោយ មោទនភាពបាន ថាផលិតផល Camel Opti-Flow នេះ ផ្ដល់ ជូន នូវឧត្ដមប្រយោជន៍ ចំនួន ៣ ធំៗ៖ គឺ (១) វាមានភាពងាយស្រួលធ្វើការបំផុត (២) មានការសន្សំសំចៃបំផុត និង (៣) ផ្តល់កំលាំងបេតុងដែលខ្លាំងបំផុតនៅលើទីផ្សារ”។
លោកបានបន្ថែមទៀតថា ផលិតផលថ្មីនេះ គឺអាចផ្គត់ផ្គង់ជូន ក្រុមហ៊ុនបេតុង លាយស្រេច ឬ រោងចក្រផលិតគ្រឿងបង្គុំរួចជាស្រេចធ្វើពីបេតុង ឬរាល់ផលិតផល ធ្វើពីបេតុងផ្សេងៗ CPM។
លោក Nicholas George បានមានប្រសាសន៍ក្នុងពិធី នេះ យ៉ាងដូច្នេះថា៖ “បេសកកម្មរបស់ ក្រុមហ៊ុន គឺយើងប្ដេជ្ញា ផ្ដល់តែផលិតផលដែលមាន គុណភាពខ្ពស់ បំផុត ជានិច្ច ជូន អតិថិជន របស់ យើង នៅក្នុង តំបន់ ដោយ យើង មាន រោងចក្រ ដែលមានសមត្ថភាព ផលិត ស៊ីម៉ងត៍ប្រចាំថ្ងៃ បាន លើសពី ៥.៥០០ តោន ដើម្បីបំពេញ តម្រូវ ការ ទីផ្សារ ”។
ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានចាប់ផ្តើមនៅឆ្នាំ ២០១៥ ជាក្រុមហ៊ុនដែលចូលរួមភាគហ៊ុនរវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប និងក្រុមហ៊ុន ស្យាម ស៊ីតធី ស៊ីមេន មកពីប្រទេសថៃ។ ក្រុមហ៊ុនបានសាងសង់រោងចក្រ ស៊ីម៉ងត៍ដ៏ទំនើប ហើយ រោងច ក្រ នេះ មានទីតាំង ស្ថិត នៅ តាម បណ្ដោយ ផ្លូវជាតិ ៣១ ភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយ មា ស ខេត្តកំពត ប្រទេសកម្ពុជា ។
សម្រាប់ ព័ត៌មាន បន្ថែម សូមធ្វើការទំនាក់ទំនង មក កាន់៖ ០២៣ ២១៦ ៣៨០។