អត្ថបទ

ខ្មែរ ប៊ែវើរីជីស បង្កើតភេសជ្ជៈប៉ូវកម្លាំងវើក រសជាតិម៉ុងតុល WURKZ ICY COOL ឆ្លើយតបតម្រូវការទីផ្សារ

ភ្នំពេញ៖ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រកាសបង្កើតបន្ថែម រសជាតិថ្មី នៃភេសជ្ជៈប៉ូវកម្លាំងវើក ដែលមានឈ្មោះថា វើក អាយស៊ី ឃូល WURKZ ICY COOL ដើម្បីបំពេញតម្រូវការទីផ្សារ ដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង។

វើក អាយស៊ី ឃូល WURKZ ICY COOL ជាភេសជ្ជៈប៉ូវកម្លាំង ដែលមានរសជាតិម៉ុងតុល សម្បូរទៅដោយវីតាមីន B3, B5, B6 និងB12 ធ្វើឲ្យអារម្មណ៍អ្នកទទួលទាន ស្រស់ស្រាយ ប្រហើរ ត្រជាក់បំពង់ក និងជំរុញរាងកាយឲ្យស្វាហាប់។

លោកឧកញ៉ា លាង ពៅ (ភីធើរ) បានមានប្រសាសន៍ថា «ខ្មែរ ប៊ែវើរីជីស សម្រេចចិត្តបង្កើតបន្ថែម ផលិតផលថ្មី វើក អាយស៊ី ឃូល WURKZ ICY COOL ដាក់ចេញទៅក្នុងទីផ្សារ ព្រោះថាក្រុមហ៊ុនប្រកាន់ខ្ជាប់ជំហរ ដែលបានចងក្រងក្នុងចក្ខុវិស័យ របស់ក្រុមហ៊ុន ដើម្បីបន្តក្លាយជាជម្រើសទី១ របស់អតិថិជន តាមរយៈការផ្តល់ជម្រើសផលិតផល កាន់តែទូលំទូលាយ និងប្លែកជានិច្ច»។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកផ្នែកលក់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ផលិតផល វើក អាយស៊ី ឃូល WURKZ ICY COOL បង្ហាញពីជំហាន ជោគជ័យមួយកម្រិតទៀត របស់ក្រុមហ៊ុននៅក្នុងថ្ងៃនេះ។ យើងបានត្រៀមយុទ្ធសាស្ត្រ រួចជាស្រេច ដើម្បីផ្គត់ផ្គង់ភេសជ្ជៈប៉ូវកម្លាំងវើក រសជាតិម៉ុងតុល ដែលអតិថិជនអាចរកទិញបាន នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា»។

ទោះបីជាក្នុងវិបត្តិ នៃជំងឺកូវីដ-១៩ក៏ដោយ ខ្មែរ ប៊ែវើរីជីស នៅតែបន្តពង្រីកខ្លួន យ៉ាងសស្រាក់សស្រាំ បន្ថែមផលិតផលចូល ទៅក្នុងទីផ្សារ ហើយអ្វីដែលកាន់តែសំខាន់នោះ គឺផ្តល់ជម្រើសភេសជ្ជៈប៉ូវកម្លាំង រសជាតិម៉ុងតុល ដែលកំពុងតែពេញនិយម ត្រូវនឹងចំណង់ចំណូលចិត្តរបស់អតិថិជន នេះបើយោងតាមប្រសាសន៍ របស់ អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

វើក អាយស៊ី ឃូល WURKZ ICY COOL មិនត្រឹមតែមានរសជាតិឆ្ងាញ់ ត្រជាក់ចិត្ត និងស្រស់ស្រាយប៉ុណ្ណោះទេ ថែមទាំងមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់ពីភេសជ្ជៈមួយកំប៉ុង រហូតដល់ទឹកប្រាក់ចំនួន ៥០លានរៀល។
ក្រុមហ៊ុនក៏នឹងមាន កម្មវិធីប្រូម៉ូសិនពិសេសៗ ជាច្រើនផងដែរ ដើម្បីអបអរផលិតផលថ្មីនេះ ដូច្នេះអតិថិជនអាចស្វែងរក WURKZ ICY COOL នៅតាមទីតាំងលក់ទំនិញនានា ដែលនៅជិតខ្លួន ដើម្បីភ្លក់រសជាតិថ្មី ដែលកំពុងពេញនិយមមួយនេះ។

ខ្មែរ ប៊ែវើរីជីស គឺជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងក្នុងឆ្នាំ ២០០៩។ ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនឈានមុខគេ ក្នុងការផលិតស្រាបៀរ និងភេសជ្ជៈ មានគុណភាពខ្ពស់ និងទំនួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។ ផលិតផលរបស់ក្រុមហ៊ុនរួមមាន ស្រាបៀរ កម្ពុជា ស្រាបៀរគូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលត្រូវបានផលិតឡើង តាមស្តង់ដារអន្តរជាតិ និងទទួលបានពានរង្វាន់ជាច្រើន។ ក្រុមហ៊ុនបានបង្កើតការងារ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ទាល់ប្រមាណជាង ១០០០ នាក់ និងរាប់សែននាក់ ដោយប្រយ៉ោលក្នុងពេលបច្ចុប្បន្ន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top