អត្ថបទ

ក្រុមហ៊ុន Smart បានបញ្ចប់ការសាងសង់​ ស្ថានីយ៍បណ្តាញថ្មី ជាង៣០០ទីតាំង ក្នុងឆ្នាំ២០២១ ធ្វើឲ្យសេវា 4G LTE របស់ខ្លួន កាន់តែប្រសើរបំផុត

ភ្នំពេញ-ថ្ងៃទី ០៦ ខែកក្ដដា ឆ្នាំ២០២១៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ចល័ត ឈានមុខគេ​នៅកម្ពុជា បានពង្រីកសេវាគ្របដណ្ដប់ បណ្តាញ4G របស់ខ្លួន នៅតាមបណ្ដាខេត្ត-រាជធានី ក្នុងប្រទេសកម្ពុជា ដោយមានស្ថានីយ៍ ទីតាំងជាង ៣០០ កន្លែង ត្រូវបានដាក់ពង្រាយ អំឡុងពេល៦ខែ ក្នុងឆ្នាំ២០២១ ដែលជាផ្នែកមួយ នៃគម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញ ទូរគមនាគមន៍របស់ខ្លួន ដែលមានទឹកប្រាក់ ច្រើនជាង ៩០ លានដុល្លារ។

តាមរយៈបណ្ដាញទូរគមនាគមន៍ ចំនួន៣០០ទីតាំងថ្មីទាំងអស់នេះ ធ្វើឲ្យសេវាគ្របដណ្ដប់បណ្តាញ4G LTE និងបទពិសោធន៍នៃការទំនាក់ទំនង របស់ក្រុមហ៊ុន Smart កាន់តែប្រសើរឡើង តាមបណ្ដាខេត្តចំនួន ៩។ ក្នុងចំណោមទីតាំងថ្មី ចំនួន៣០០ កន្លែង មានទីតាំងចំនួន ៧៨ កន្លែងត្រូវបានសាងសង់ និងដាក់ដំណើរការ ក្នុងខេត្តសៀមរាប ចំនួន៣៧ ទីតាំងក្នុងខេត្តកំពង់ចាម ចំនួន៣៩ ទីតាំងក្នុងខេត្តបាត់ដំបង ចំនួន២៤ ទីតាំងក្នុងខេត្តបន្ទាយមានជ័យ ចំនួន១៧ ទីតាំងក្នុងខេត្តកំពង់ស្ពឺ ចំនួន៣៣ ទីតាំងក្នុងខេត្តត្បូងឃ្មុំ ចំនួន២៥ ទីតាំងក្នុងខេត្តព្រៃវែង ចំនួន២៤ ទីតាំងក្នុងខេត្តកំពង់ធំ ចំនួន២៣ ទីតាំងក្នុងខេត្តស្វាយរៀង និងចំនួន ៩ទីតាំងក្នុងខេត្តក្រចេះ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន Smart ដើម្បីពង្រីកវិសាលភាព សេវា4G ឲ្យទូលំទូលាយអតិថិជន ដែលកំពុងប្រើប្រាស់ស៊ីមកាត 3G អាចប្ដូរស៊ីមកាត3G ទៅស៊ីមកាត4G ដោយឥតគិតថ្លៃ នៅតាមសាខា Smart Shop ឫភ្នាក់ងារចែកចាយ ក្រុមហ៊ុន Smart។ អតិថិជនអាចរីករាយ ជាមួយការផ្ដល់ជូនពិសេស នៃសេវា4G លើទូរស័ព្ទស្មាតហ្វូន ដោយអាចសន្សំទឹកប្រាក់ យ៉ាងច្រើនរហូតដល់ទៅ ២៧០ដុល្លា ដែលជាផ្នែកមួយ នៃកម្មវិធីប្រូម៉ូសិនទូរស័ព្ទ។
ដើម្បីអាចចូលរួម ក្នុងកម្មវិធីនេះ អតិថិជនគ្រាន់តែ យកទូរស័ព្ទរបស់ពួកគេ ទៅសាខា Smart Shop ហើយប្តូរឧបករណ៍ អេឡិចត្រូនិករបស់ខ្លួន ដោយជ្រើសរើស ប្ដូរទូរស័ព្ទស្មាតហ្វូនណាមួយ ដែលខ្លួនពេញចិត្ត។

នៅតាមបណ្តាខេត្តនានា ដែលក្រុមហ៊ុន Smart បានពង្រីកវិសាលភាពសេវា 4G របស់ខ្លួនដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តស្វាយរៀង និងខេត្តក្រចេះ អតិថិជន របស់ក្រុមហ៊ុន Smart ក៏អាចរីករាយជាមួយទិន្នន័យ​ អ៊ីនធឺណិតឥតគិតថ្លៃចំនួន 1GB ផងដែរ ដែលមានសុពលភាព រយៈពេល ៥ថ្ងៃ និងមានទឹកប្រាក់ ក្នុងប្រពន័្ធស្មើចំនួន 900ដុល្លា ដោយមានសុពលភាព រយៈពេល ៣ខែ ដោយពួកគេអាចស្វែងរកបាន ក្នុងកម្មវិធី SmartNas រហូតដល់ថ្ងៃទី ៣១ ខែកក្កដា។

សម្រាប់អតិថិជនថ្មីទាំងអស់ ដែលចង់រីករាយជាមួយ នឹងបណ្ដាញទូរគមនាគមន៍ ដែលត្រូវបានពង្រឹងគុណភាព របស់ក្រុមហ៊ុន Smart ពួកគេអាចទទួលបាន ការបញ្ចុះតម្លៃ ៥០ភាគរយ ចំពោះលេខពិសេស របស់ក្រុមហ៊ុន Smart ដែលមានតម្លៃរហូតដល់ ៥៤ ដុល្លារ នៅតាមសាខា Smart Shop ឫ ភ្នាក់ងារចែកចាយក្រុមហ៊ុន Smart ទូទាំងប្រទេសកម្ពុជា រហូតដល់កាលបរិច្ឆេទ ដូចគ្នាអាស្រ័យលើខេត្តរបស់ពួកគេ។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Smart យើងសម្លឹងឃើញខ្លួនឯង ជាក្រុមហ៊ុនដ៏សំខាន់ ដែលអាចជម្រុញសក្ដានុពល ឌីជីថលនៅកម្ពុជា ដែលអាចធ្វើឱ្យប្រព័ន្ធទំនាក់ទំនង លឿនរហ័ស និងមិនលំបាកសម្រាប់អ្នកប្រើប្រាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាពួកគេរស់នៅទីណាក៏ដោយ។

ដោយបញ្ជាក់អំពីការប្ដេជ្ញាចិត្ត របស់យើងទៅលើការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ នៃបណ្ដាញទូរគមនាគមន៍ ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជា រក្សាការទំនាក់ទំនង គឺជាកត្ដាដ៏សំខាន់នាពេលនេះ ដោយពួកយើងភាគច្រើន ពឹងផ្អែកលើការ ទំនាក់ទំនងជាងពេលណាៗទាំងអស់ ដើម្បីសិក្សា និងរក្សាទំនាក់ទំនង ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។»

លោក ថូម៉ាស បានបន្ថែមទៀតថា ៖ «ខណៈពេលបន្តការវិនិយោគជំរុញល្បឿនលឿន ទៅលើសេវា 4G ទីតាំងបណ្ដាញទូរគមនាគមន៍ថ្មី ជាច្រើនផ្សេងទៀត នឹងតូ្រវបានគ្រោងដាក់ពង្រាយ នៅប៉ុន្មានខែខាងមុខនេះ យើងក៏កំពុងទទឹងរង់ចាំ ជាមួយនឹងក្ដីរំភើប ដើម្បីដាក់ដំណើរការ សេវាបច្ចេកវិទ្យា 5G នៅក្នុងប្រទេសកម្ពុជាផងដែរ»៕

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh. ។

To Top