អត្ថបទ

​ក្រុមហ៊ុន McLaren Automotive មកដល់ប្រទេសកម្ពុជា មួយនឹងការបើកសម្ពោធ ដ៏ធំនៃអគារតាំងបង្ហាញ ឈានមុខ គេ នៃរថយន្ត McLaren Phnom Penh

ភ្នំពេញ៖យីហោរថយន្ដដ៏ទំនើបប្រណីត​ របស់ចក្រភពអង់គ្លេស McLaren Automotive ធ្វើពិធីបើក សម្ពោធអគារតាំងបង្ហាញថ្មីនៅទីក្រុងភ្នំពេញ​​ ដែលមានទីតាំងនៅក្នុងមជ្ឈមណ្ឌលទីក្រុងភ្នំពេញ(Phnom Penh City Center) ចំពោះMcLaren Phnom Penh បើកអគារតាំងបង្ហាញថ្មីនៅចំកណ្តាល នៃរាជធានីភ្នំពេញដ៏ប្រណីត។

អគារតាំងបង្ហាញថ្មីមានស្លាកយីហោ McLaren ចុងក្រោយបង្អស់ជាមួយនឹងការទាក់ទាញ ដ៏សំខាន់មួយគឺ“ បង្អូច Woking Window” ជាអេក្រង់មើលឃើញតែមួយគត់នៃ McLaren Production Centre (MPC) នៅចក្រភពអង់គ្លេសជាកន្លែងផលិតរថយន្តដ៏អស្ចារ្យរបស់ក្រុមហ៊ុន និងជាការផលិតទ្បើងដោយដៃ។ ទីកន្លែងតាំងបង្ហាញ McLaren Phnom Penh បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុននេះ ក្នុងការបន្ត បង្កើនកម្រិតសេវាកម្មក្រោយពេលមានកំណើនអ្នកប្រើប្រាស់រថយន្ត McLaren។ អបអរសាទរភាពជាដៃគូដ៏យូរលង់ជានិមិ្មត្តរូប រវាងម៉ាក McLaren និងម៉ាក Gulf Oil ។ រថយន្តទំនើបដអាចរកបានពីការបញ្ជាទិញ McLaren Special Operations (MSO) ដែលជាផ្នែករចនាប្រណីតនៅក្នុងរោងជាង របស់ក្រុមហ៊ុន McLaren Automotive។

លោក Charlotte Dickson ប្រធានអាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុន McLaren Automotive បាននិយាយថា ខ្ញុំមានសេចក្តីសោមនស្សក្រៃលែងដែលបានប្រកាសនូវព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ McLaren Automotive ដោយមានការតែងតាំងក្រុមហ៊ុនHGB Group ធ្វើជាអ្នកតំណាងលក់រាយជាផ្លូវការសម្រាប់ ក្រុមហ៊ុនMcLaren Automotive នៅកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំអគារតាំងបង្ហាញរថយន្តឈានមុខគេរបស់ខ្លួននៅរាជធានីភ្នំពេញ ព្រោះប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់ សម្រាប់យើង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ការបង្ហាញបន្ទប់តាំងបង្ហាញថ្មីនេះ គឺជាការបង្ហាញភាពវិជ្ជមាន និងការប្តេជ្ញាចិត្តរបស់ ម៉ាកយីហោនេះ ដើម្បីចូលរួមជាមួយម្ចាស់ម៉ាកMcLaren និងអ្នកចូលចិត្តរថយន្ត នៅទីតាំងដ៏ល្អ។“ HGB Group មានក្រុមដែលមានជំនាញ វិជ្ជាជីវៈខ្ពស់ និងទឹកចិត្តរីករាយ ហើយខ្ញុំជឿជាក់ថាក្រុមនេះ នឹងផ្តល់ នូវសេវាកម្ម ដែលអាចការប្រកួតប្រជែងបានដល់អតិថិជនរបស់យើង។

ជាមួយនឹងការផ្តោតអារម្មណ៍ឥតឈប់ ឈរក្នុងការនាំយកផលិតផលថ្មី និងច្នៃប្រឌិតថ្មីចូលក្នុងទីផ្សារ ស៊េរីរថយន្ដទំនើបម៉ាក McLaren នៅតែបន្ត កើនឡើង។ Super Series ដែលទទួលបានពានរង្វាន់ជាមួយនឹងស៊េរី 720S ជាប្រភេទ Coupe និង Spider នៅតែបន្តទទួលបានការកោតសរសើរទូទាំងពិភពលោក ខណៈដែលម៉ាក McLaren GT បង្ហាញថាជាម៉ាក McLaren ដ៏អស្ចារ្យប្រចាំថ្ងៃ។

ការបើកសម្ពោធដ៏ធំនេះមានការបង្ហាញម៉ាកមានកំនត់ McLaren Elva នៅក្នុង Gulf Livery ដោយ MSO រថយន្ត តាំងបង្ហាញគឺជារថយន្តកំពុងធ្វើដំណើរទេសចរណ៍ទូទាំងពិភពលោក និងមកដល់ទាន់ពេលវេលាសម្រាប់ការបើក សម្ពោធនៅកម្ពុជា ជាពិសេស។ ម៉ាក McLaren Elva គឺជាសហជីព នៃ Ultimate Series (ស៊េរីចុងក្រោយ) នៅក្នុងGulf Livery ដ៏ល្បីល្បាញ។ ពិធីអបអរសាទរភាពជាដៃគូដ៏យូរលង់ជានិម្មិត្តរូបរវាងម៉ាកMcLaren និងម៉ាកGulf Oil។ ការរចនាបន្ទប់តាំងបង្ហាញម៉ាក McLaren Phnom Penh ឆ្លុះបញ្ចាំងពីអត្តសញ្ញាណយីហោចុងក្រោយរបស់ម៉ាក McLaren ។

ប្រវត្តិប្រណាំងរបស់យីហោនេះ ត្រូវបានប្រារព្ធជាមួយនឹងការបង្ហាញរូបភាពប្លែកៗ ជាប្រវត្តិសាស្រ្ត របស់ស្ថាបនិក Bruce McLaren និងម៉ូដែលល្បីៗជានិម្មិត្តរូប។ ការធ្វើដំណើររបស់អតិថិជននៅតែបន្តជាមួយនឹង លក្ខណៈពិសេសលេចធ្លោបំផុតនៅក្នុងបន្ទប់តាំងបង្ហាញ គឺបង្អួច Woking។ នេះជាបណ្តាញភ្ជាប់ដ៏សំខាន់ សម្រាប់ម្ចាស់ម៉ាក McLaren ដើម្បីភ្ជាប់ជាមួយទីស្នាក់ការកណ្តាលម៉ាក McLaren នៅចក្រភពអង់គ្លេស ដែលជាអេក្រង់គួរឱ្យចាប់អារម្មណ៍ អនុញ្ញាតឱ្យម្ចាស់រថយន្ត មើលដំណើរការការងាររបស់ McLaren Production Centre (MPC) ដែលជាទីកន្លែងដែលរថយន្ត McLaren ត្រូវបានផលិតទ្បើងដោយដៃ ។

អតិថិជនត្រូវបានណែនាំឱ្យរចនាប្លង់យានយន្តក្នុងក្តីសុបិន្តរបស់ពួកគេ ដោយបោះជំហានចូលទៅក្នុងបន្ទប់ទទួល ភ្ញៀវ និងកន្លែងអង្គុយដ៏ប្រណីត។ ទីបន្ទប់ទទួលភ្ញៀវជាកន្លែង ដែលមានអ្នកកំណត់រចនាសម្ព័ន្ធ 3D បែបទំនើប អមជាមួយការជ្រើសរើសគំរូខាងក្នុង និងខាងក្រៅយ៉ាងទូលំទូលាយ ពីផ្នែកប្រណីត the McLaren Special Operation (MSO)។ កន្លែងសេវាកម្មក្រោយការលក់នឹងផ្តល់ជូននូវតំបន់ធំទូលាយសម្រាប់បម្រើសេវាដល់រថយន្ត ដែលកំពុងមានចំនួន កើនឡើងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវាកម្មផ្តល់ជូនសម្រាប់ការថែរក្សាយានយន្ត រួមជាមួយនឹងជាង ជួសជុលតួរថយន្ត និងលាបថ្នាំ។

Roberto da Silva នាយកប្រតិបត្តិ ក្រុមហ៊ុន McLaren Phnom Penh បានមានប្រសាសន៍ថា “យើងមានមោទនភាពណាស់ ដែលបានបើកដំណើរការជាផ្លូវការម៉ាក McLaren នៅកម្ពុជា។

ក្នុងនាមជាយីហោ ប្រណីតឈានមុខគេនៅលើពិភពលោក ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា ជាមួយនឹងការដំណើរការយ៉ាងខ្លាំង ម៉ាក McLaren បាននាំមកឱ្យយើងនូវរថយន្តដែលគួរឱ្យរំភើបក្នុងការបើកបរ។ យីហោពិសេសបែបនេះ សមនឹងទទួល បានគេហដ្ឋានពិសេស ហើយយើងបានបង្កើតបន្ទប់តាំងបង្ហាញលំដាប់ពិភពលោក ដើម្បីដាក់បង្ហាញរថយន្តម៉ាក McLaren ហើយជាកន្លែងក្រោយសេវាកម្មដ៏ប្រសើរបំផុតជាមួយនឹងបុគ្គលិកដែលមានសមត្ថភាពខ្ពស់ ដើម្បីធានា ថា យើងផ្តល់នូវការគាំទ្រខ្ពស់បន្ទាប់ពីការលក់ផងដែរ។

បន្ទប់តាំងបង្ហាញរថយន្តម៉ាកMcLaren ភ្នំពេញ៖# MX08 (CBD4) មជ្ឈមណ្ឌល Phnom Penh City Center ភ្នំពេញ ១២១០០៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top