អត្ថបទ

អាហារដ្ឋាន អូរឬស្សី សាខាថ្មី ផ្សារចាស់ ចែកឧសថ និងបរិក្ខាប្រើប្រាស់ ដល់បងប្អូន រត់ស៊ីក្លូ

ភ្នំពេញ៖ អាហារដ្ឋាន អូរឬស្សី សាខាថ្មី ផ្សារចាស់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការបរិចាគឧសថ និងបរិក្ខាប្រើប្រាស់ ដល់បងប្អូនអ្នករត់ស៊ីក្លូ នៃសមាគមន៍ស៊ីក្លូចំនួន ៥០នាក់ ។

ក្នុងអំឡុងពេលនៃការរីករាលដាល ជំងឺរាតត្បាតកូវីដ១៩ អាហារដ្ឋាន អូរឬស្សី សាខាថ្មី ផ្សារចាស់ ដែលទើបនឹងបើកដំណើរការ កាលពីពេលថ្មីៗនេះ បានចូលរួមចំណែកជាមួយសមាគមន តាមរយៈការចែក នូវសម្ភារ មានដូចជា ថ្នាំចិនព្យាបាលផ្តាសសាយ Lian Hua ម៉ាស់ និងអាហារមាននំប៉ាវ និងទឹកបរិសុទ្ធ ដល់សមាជិក សមាគមន៍ស៊ីក្លូ ចំនួន៥០នាក់ ។

សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណង ជួយដល់បងប្អូនអត់រត់ស៊ីក្លូ ដែលមានជីវភាពខ្វះខាត អាយយកទៅប្រើប្រាស់ដើម្បីការពារ ពីការឆ្លងរាលដាល ពីជំងឺកូវីដ១៩ ។

គួរឲ្យដឹងថា សាខាថ្មី អាហារដ្ឋានអូរឬស្សី មានទីតាំងផ្ទះលេខ២០ ផ្លូវ១០៨ ភូមិ៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

To Top